អបអរសាទរទិវាទឹកស្អាតពិភពលោកលើកទី៣០ ឆ្នាំ២០២៣
(បន្ទាយមានជ័យ)៖ទឹក គឺជាជីវិតពិត គឺមានសារសំខាន់ណាស់សម្រាប់សុខភាពមនុស្ស សត្វ រុក្ខជាតិ។លោក លីសារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងពិធីអបអរសាទរទិវាទឹកពិភពលោកលើកទី៣០ ឆ្នាំ២០២៣ នៅបរិវេណសាលាស្រុកមង្គលបូរី រៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។ ពិធីនេះមានការឧបត្ថម្ភគាំទ្រ តាមរយៈកាកបាទក្រហម ហ្វាំងឡង់ ដោយវិធីនេះក៏មានការដង្ហែជាក្បួនដោយថ្មើរជើងពីសំណាក់គណៈអធិបតីនិងក្រុមយុវជន ។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បន្ទាយមានជ័យបានមានប្រសាសន៍ថា ទិវាទឹកពិភពលោកឆ្នាំ២០២៣ គឺផ្ដោតសំខាន់លើប្រធានបទពន្លឿនការផ្លាស់ប្តូរ ដើម្បីដោះស្រាយវិបត្តិទឹកស្អាត និងអនាម័យដើម្បីស្របនឹងពិភពលោកសម្រាប់ប្រទេសកម្ពុជាយើង ផ្ដោតលើប្រធានបទពន្លឿនការផ្តល់សេវាកម្មទឹកស្អាតនិងអនាម័យ ដើម្បីដោះស្រាយវិបត្តិកង្វះទឹកស្អាត និងអនាម័យនៅតំបន់ជនបទ នឹងពិភាក្សាអំពីដំណោះស្រាយផ្សេងៗ ដើម្បីដោះស្រាយវិបត្តិកង្វះខាតទឹកស្អាតនិងអនាម័យពិតគឺជាផ្នែកមួយដ៏សំខាន់ដែលទាក់ទងនឹងគ្រប់វិស័យរួមមានការអភិវឌ្ឍការកាត់បន្ថយភាពក្រីក្រកសិកម្មសុខភាពបរិស្ថានការអប់រំផែនការ និងការអភិវឌ្ឍ រចនាសម្ព័ន្ធប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយទឹកធម្មជាតិ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ នឹងមានប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទប្រហែល ១៧%ពុំទាន់ទទួលបានទឹកមកពីប្រភពកែលម្អ សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំនៅឡើយ ហើយប្រជាពលរដ្ឋនៅប្រហែល៨០% ពុំទាន់ទទួលបានទឹកផឹកប្រកប អនាម័យនៅឡើយ។
លោក លី សារី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តបានមានប្រសាសន៍ថា កង្វះទឹកស្អាតនិងអនាម័យប៉ះពាល់ដល់យើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះបំផុត ម្យ៉ាងវិញទៀតប្រជាពលរដ្ឋនៅតំបន់ជនជាច្រើន នៅផឹកទឹកមិនមានអនាម័យតែធ្វើឲ្យពួកគាត់ប៉ះពាល់ដល់សុខភាព ឬឈឺ ពិសេសមនុស្សចាស់និងកុមារដែលពួកគាត់ពុំអាចទៅធ្វើការឬក៏ទៅសាលារៀនបានការស្លាប់ដោយសារជំងឺអាសន្នរោគនៃជំងឺគ្រុនពោះវៀន នឹងក្លាយជាគ្រោះថ្នាក់ឥតឈប់ឈរដោយសារការផឹកទឹកមិនមានសុវត្ថិភាព។ ដូច្នេះយើងត្រូវដោះស្រាយវិបត្តិកង្វះទឹកស្អាតនិងអនាម័យ និងជំរុញការផឹកទឹកសុវត្ថិភាពនៅតំបន់ជនបទក្នុងពេលជាមួយ នេះផងដែរយើងក៏ត្រូវផ្ដោតសំខាន់លើបញ្ហាបរិស្ថាន ដែលអាចប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ប្រភពទឹកទាំងនៅលើដីនិងក្រោមដី ដើម្បីចូលរួមដោះស្រាយនូវវិបត្តិកង្វះខាតទឹកស្អាត និងអនាម័យការលើកកម្ពស់និងប្រារព្ធទិវាពិភពលោកនៅថ្នាក់មូលដ្ឋានគឺមានសារសំខាន់ណាស់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិបត្តិកង្វះទឹកស្អាត និងជំរុញការផឹកទឹក សុវត្ថិភាព។ យើងគ្រប់គ្នាត្រូវចូលរួមចាត់វិធានការ ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើងនិងសង្គមជាតិយើងទាំងមូល៕