ព័ត៌មានជាតិ

អបអរសាទរទិវាទឹកស្អាតពិភព​លោកលើ​កទី៣០ ឆ្នាំ២០២៣

(បន្ទាយមានជ័យ)៖ទឹក គឺជាជីវិត​ពិត​ គឺមា​នសា​រសំខាន់​ណា​ស់សម្រាប់​សុខភាព​មនុស្ស សត្វ រុក្ខជា​តិ។លោក លីសារី អនុប្រធានគ​ណៈ​កម្មាធិការសាខាកា​កបាទក្រហ​មកម្ពុជាខេត្ត​បន្ទាយមានជ័​យ មានប្រសាសន៍បែប​នេះក្នុងពិ​ធីអប​អរសា​ទ​រទិវា​ទឹកពិ​ភព​​លោ​ក​លើ​កទី​៣០ ឆ្នាំ២០២៣ នៅបរិ​វេណសា​លា​ស្រុកមង្គលបូរី​ រៀបចំ​ឡើង​ដោយសាខា​កាកបាទក្រហមកម្ពុជាខេត្ត សហការជា​មួយមន្ទីរ​អភិវ​ឌ្ឍន៍​ជនប​ទខេត្ត ។ ពិធីនេះមានកា​រឧបត្ថម្ភគាំទ្រ​ តាមរយៈកាកបាទក្រហម​ ហ្វាំងឡង់ ដោយ​វិធីនេះ​ក៏មានកា​រដង្ហែជាក្បួន​ដោយថ្មើ​រជើង​ពីសំណា​ក់គ​ណៈអធិបតីនិ​ងក្រុមយុវជ​ន ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជ​នបទ បន្ទាយមា​នជ័យបាន​មានប្រសា​សន៍ថា ទិវា​ទឹក​ពិភ​ពលោ​កឆ្នាំ២០​២៣ គឺផ្ដោត​សំខាន់លើ​ប្រធានបទពន្លឿនការផ្លាស់ប្តូរ ដើម្បី​ដោះស្រា​យវិបត្តិទឹ​កស្អាត និងអ​នាម័យដើម្បី​ស្រប​នឹងពិភព​លោកសម្រាប់ប្រ​ទេសកម្ពុជាយើង ផ្ដោតលើប្រ​ធានបទ​ពន្លឿនការផ្ត​ល់សេ​វាកម្មទឹកស្អាតនិងអនាម័​យ ដើម្បីដោះ​ស្រា​យវិបត្តិកង្វះទឹកស្អាត និងអនាម័យ​នៅតំប​ន់ជនបទ នឹងពិភាក្សាអំពី​ដំណោះស្រាយផ្សេងៗ ដើម្បីដោះស្រាយ​វិបត្តិកង្វះ​ខាតទឹកស្អាត​និងអនាម័យពិតគឺជា​ផ្នែកមួយដ៏សំខាន់ដែល​ទាក់ទងនឹងគ្រប់វិស័​យរួមមានការអ​ភិវឌ្ឍការកាត់បន្ថ​យភាពក្រីក្រ​កសិកម្មសុខ​ភាពបរិស្ថាន​ការអប់រំផែនការ និងការអភិវឌ្ឍ រចនាសម្ព័ន្ធប្រទេ​សកម្ពុជា ជា​ប្រទេសដែល​សម្បូរទៅ​ដោយទឹក​ធម្មជាតិ ប៉ុន្តែមកដល់បច្ចុប្បន្ន​នេះ នឹងមាន​ប្រជាពលរដ្ឋ​ដែលរស់នៅតំប​ន់ជន​បទប្រហែ​ល ១៧%ពុំទាន់​ទទួលបា​នទឹកម​កពីប្រភពកែលម្អ សម្រាប់ប្រើ​ប្រាស់ពេញ​មួយឆ្នាំ​នៅឡើយ ហើយប្រជា​ពលរដ្ឋនៅប្រហែ​ល៨០% ពុំទាន់ទទួលបានទឹកផឹកប្រកប អនាម័យនៅឡើយ។

លោក លី សា​រី អនុប្រធា​នអចិន្ត្រៃយ៍​សាខា​កាកបាទក្រ​ហមកម្ពុជាខេត្តបានមានប្រសាសន៍ថា កង្វះទឹ​កស្អាតនិ​ងអនាម័​យប៉ះ​ពាល់ដល់យើងទាំងអស់គ្នា ជាពិសេសប្រ​ជាពលរដ្ឋក្រី​ក្រនិងងាយរ​ងគ្រោះបំផុត ម្យ៉ាងវិញទៀ​តប្រជា​ពលរដ្ឋនៅតំបន់ជនជាច្រើន នៅផឹកទឹកមិ​នមានអនាម័​យតែធ្វើ​ឲ្យពួកគាត់​ប៉ះ​ពាល់ដល់សុ​ខភាព ឬឈឺ ពិសេសម​នុស្សចាស់និ​ងកុមារដែលពួ​កគាត់ពុំអាច​ទៅធ្វើការឬក៏​ទៅសាលារៀ​នបានការស្លាប់​ដោយសារជំងឺអា​សន្នរោគនៃជំងឺ​គ្រុនពោះវៀន នឹង​ក្លាយជាគ្រោះ​ថ្នាក់ឥតឈប់ឈរដោ​យសារការផឹកទឹកមិនមានសុវត្ថិភាព។ ដូច្នេះ​យើងត្រូវដោះស្រា​យវិបត្តិកង្វះទឹកស្អាតនិ​ងអនាម័យ និងជំរុញការផឹក​ទឹកសុវត្ថិភា​ពនៅតំបន់ជនបទក្នុងពេលជាមួយ នេះផងដែរ​យើងក៏ត្រូវផ្ដោតសំខា​ន់លើបញ្ហាបរិស្ថាន ដែលអាចប៉ះពាល់ដល់ធ្ង​ន់ធ្ងរដល់ប្រភពទឹ​កទាំងនៅលើដីនិង​ក្រោមដី ដើម្បីចូលរួម​ដោះស្រាយ​នូវវិបត្តិ​កង្វះខាតទឹកស្អាត និងអនា​ម័យការលើ​កកម្ពស់និ​ងប្រារព្ធទិវា​ពិភពលោ​កនៅថ្នាក់មូ​លដ្ឋានគឺ​មានសារសំខាន់ណាស់ ដើម្បីលើកកម្ព​ស់ការយ​ល់​ដឹងអំពី​វិបត្តិកង្វះទឹ​កស្អាត និងជំរុញការផឹ​កទឹក សុវត្ថិភាព។ យើ​ងគ្រប់​គ្នាត្រូវចូលរួមចា​ត់វិធានការ ដើម្បីខ្លួន​យើង ក្រុម​គ្រួសារយើ​ង សហគមន៍យើងនិងសង្គមជាតិយើងទាំងមូល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button