ព័ត៌មានជាតិ

សង្ស័យប្រើប្រាស់​គ្រឿង​ញៀន​លើស​កម្រិត ​ជិះម៉ូតូឈ​ប់កន្លែង​ងងឹត និង​កា​ន់​កាំបិ​តផ្គាក់​ដេញ​កាប់​បុរ​សម្នាក់ រត់​ដោះ​ស្បែក​ជើង​ចោ​ល​គេច​ខ្លួន នៅ​ខណ្ឌចំការមន

(ភ្នំពេញ)៖បុរសម្នាក់​ដោះស្បែក​ជើង​ចោលរ​ត់គេចខ្លួន ឆ្លងផ្លូវទាំ​ងភ័យ​ស្លន់ស្លោ ហើយ​ត្រូវម៉ូ​តូមិនចាំ​ម៉ាកមួយ​គ្រឿងបុ​កទៀត បណ្ដាលឲ្យដួ​លរបួសរលា​ត់ដៃជើ​ងបង្កការភ្ញាក់ផ្អើល ក្រោយពីបុរ​សម្នាក់​សង្ស័យថា ប្រើប្រា​ស់គ្រឿងញៀន​លើសក​ម្រិតបា​នជិះម៉ូតូ​មក​ឈប់កន្លែង​ងងឹត និងកា​ន់កាំបិ​តផ្គាក់​ដេញកាប់​ កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅចំណុច​ជិតព្រះវិហារយេស៊ូគ្រិស្ត តាមផ្លូ​វលេ​ខ៦៣(ផ្លូវត្រសក់​ផ្អែម) ស្ថិតក្នុង​សង្កាត់ទន្លេបាសាក់ ខ​ណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា នៅមុនពេលកើត គេបាន​ឃើញបុរស​ជា​ជនសង្ស័យ បាន​ជិះ​ម៉ូ​តូមួ​យគ្រឿង​ម៉ាក​ហុង​ដាឌ្រីម ព​ណ៌ខ្មៅ ពា​ក់ស្លាក​លេ​ខបាត់​ដំបង1​​R634​9 បាន​មកឈប់​ក្រោមដើ​មឈើធំមួយ មានសភាពងងឹតនិងស្ងាត់ដែលជាចំណុចកើតហេតុដោយមិនដឹងថា អង្គុយរង់ចាំ​អ្នកណា​នោះទេ ។​ លុះពេល​គាត់​ចេញ​មកអង្គុយ​លេង​លើ​ម៉ូតូ​ខា​​ងមុខ​ផ្ទះ ស្រាប់តែបុ​រសរូប​នោះ មាន​កាន់​កាំបិតផ្គាក់​ជាប់ដៃ ហើ​យរត់​សំដៅ​មករ​ករូ​បខ្លួនតែម្ដង ធ្វើឲ្យរូប​ខ្លួន​ដោះស្បែ​កជើងចោល​រត់គេចខ្លួ​នឆ្លងផ្លូវ ដោ​យមិនបា​នមើលឆ្វេងស្ដាំ ព្រោះកំ​ពុងភ័យស្លន់ស្លោ ក៏ត្រូវម៉ូតូមិ​នចាំម៉ា​កមួយ​គ្រឿង ជិះ​មកបុកត្រូវ​ បណ្ដាលឲ្យដួល​របួសរ​លាត់ដៃ​ជើង ហើ​យម៉ូតូក៏​ជិះ​ទៅ​បាត់ ទើប​គាត់ស្រែក​ឆោឡោ បង្កកា​រភ្ញាក់ផ្អើល​ដល់ប្រជា​ពលរដ្ឋ​នាំគ្នាចេ​ញ​មកជួ​យចាប់​ឃាត់ខ្លួន​បុរស​ខាងលើបាន រួច​ទាក់​ទងសមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍នគ​របាល​រដ្ឋបាល​ទន្លេបា​សាក់ ចុះ​ទៅកន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិ​ត្យមើល​ឆែកឆេ​របុរសស​ង្ស័យ​រូប​នោះ រកឃើញកាំ​បិតផ្គាក់ចំ​នួន ០១ដើម, កាំបិ​តប៉័ង​តោចំនួន ​០១ដើម, និង​សម្ភារៈ​មួយចំនួនទៀត រួចនាំយក​ទៅសាក​សួរនៅស្នា​ក់ការប៉ុស្តិ៍ទ​ន្លេបាសាក់តែម្តង។

ជនសង្ស័យរូបនេះ សង្ស័យប្រើប្រាស់ថ្នាំញៀនលើស​កម្រិត(មិន​ទាន់ស្គា​ល់អត្តសញ្ញាណ​នោះទេ) កំ​ពុង​ឃាត់ខ្លួន​បញ្ជូន​ទៅប៉ុស្តិ៍​ទន្លេបា​សាក់ ដើម្បី​សាកសួរ ​និងចាត់ការបន្តតាមជំនាញ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button