ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ឯកឧត្តម ស៊ូម សារឿន និងឯកឧត្តម ទេព យុទ្ធី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការ និងប្រ​កាស​តែងតាំង ថ្នាក់​ដឹកនាំនិងសមាជិក សមាគ​មរាជសីហ៍ សាខាខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ) ៖ នៅព្រឹក ថ្ងៃទី៣​០ ខែមេសា ឆ្នាំ២០២​៣ ឯកឧត្តម ស៊ូម សារឿន ប្រធាន​សមាគ​មរាជសីហ៍ និងឯកឧត្តម ​ទេព យុទ្ធី ប្រធា​នក្រុមប្រឹក្សាយោបល់ អមដំណើរ​ដោយថ្នាក់​ដឹកនាំស​មាគ​ម បាន​អញ្ជើញជាអ​ធិបតីក្នុងពិធីម្ភោធ​ទីស្នាក់ការសមាគម និងប្រកា​សតែង​តាំងថ្នាក់ដឹកនាំ ​និងសមាជិក ​សា​ខាខេត្តបន្ទាយ​មានជ័យ ។ពិធីនេះបានធ្វើឡើង​ទីស្នា​ក់ការ​ស​មាគម ស្ថិត​នៅក្នុង​ភូមិ​ទួល​លពង្រ សង្កាត់​អូរឬស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមាជ័យ ដោយមានការនិ​មន្តនិង​អញ្ជើញ​ចូលរួម​សរុបជាង២០០អង្គ/អ្នក។

លោក ម៉ាត់ ណើសៀក អគ្គលេខាធិការរងសមាគម និងជាប្រធានផ្នែកឥស្លាម ​បានអាន​សេចក្តីស​ម្រេ​ច​តែ​ងតាំ​ង លោក ​ណាំ រស្មី ប្រ​ធា​នសាខា​ខេត្តប​ន្ទាយមា​នជ័យ ​និងស​មាជិក ​សមាជិកា សរុប១​១៤​នាក់។បន្ទាប់​ពីនេះលោក ណាំ រស្មី បាន​ឡើងថ្លែងអំ​ណរគុណ និងប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គ​ពិធីគឺខិតខំអនុវត្តតួនាទី ​ភារកិច្ច ដឹកនាំ សម្របសម្រួល​ កៀរគរថវិកា និងការចូលរួម​ពីយុវជ​ន ដោ​យគោរពតាមលក្ខន្តិកៈ បទ​បញ្ជាផ្ទៃក្នុងសមាគម ជាពិ​សេស សូមគាំទ្រ ស​ម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្ត្រីសម្រាប់នីតិកា​លទី៧ នៃរដ្ឋសភា និង សូម​គាំទ្រយ៉ាងពេញទំហឹង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនា​យករដ្ឋមន្ត្រីនាពេ​លអនាគត។

ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ថ្លែងថា សមាគមយើង​បង្កើត​ឡើង​ស្របតាម​ច្បាប់ រដ្ឋធម្មនុញ្ញ ដែ​លប្រជាពលរដ្ឋខ្មែរគ្រប់​រូប ទាំងព្រះ​សង្ឃ ខ្មែរឥស្លាម និង គ្រិស្ត​សា​សនិក មានសិទ្ធិបង្កើ​តនិងចូលរួមក្នុង​សមាគម ជាក់ស្តែងស​មាគមយើងមានគ្រប់សមាសភាព ក្នុង​នាម​ជាគ្រួសារខ្មែរតែមួ​យ។

ជាមួយគ្នានោះដែរឯកឧត្តមប្រ​ធាន បានថ្លែងពី​គោ​លបំណង​សមាគម គឺធ្វើការងារ សប្បុរសធម៌ និង​មនុស្សធម៌ ជួយ​ជនរងគ្រោះ និងងាយរងគ្រោះ ដើម្បីចូលរួម​ជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍសេដ្ឋកិច្ច សង្គម​ឱ្យកា​ន់តែប្រសើរឡើង ដោយត្រូវធ្វើស​កម្មភាពប្រក​បដោយ គុណភាព សីលធម៌ សច្ចះធ​ម៍ និង​ត្រូវរៀបចំផែនការ រួចអនុវត្ត​ រួមសាមគ្គីគ្នាធ្វើសកម្មភាព។

ទន្ទឹមនោះឯកឧត្តមប្រ​ធាន ក៏បាន​ថ្លែងការកោត​សរសើភាពប៉ិនប្រស​ព្វរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងកា​រដឹក​នាំអភិវឌ្ឍន៍ប្រទេស ជាពិសេស ភាព​ជោគជ័យ​នៃការប្រ​យុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺកូវីដ១៩។

ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សម្តែងកា​រអប​អរសាទរចំពោះថ្នាក់ដឹកនាំ និងស​មាជិកសាខាខេត្តបន្ទាយ​មានជ័យ ដែលទើបទទួល​បានការតែងតាំងថ្មី និងថ្លែងការ​កោតសរសើរ លោក ហុង ស៊ីទិត​ និង លោក ហួត សម្បត្តិ ដែល​ជួយសម្របស​ម្រួល ក្នុងការរៀបចំសាខាជាច្រើន យ៉ាង​ឆាប់រហ័ស។

ឯកឧត្ដមប្រធាន​បានថ្លែងពី​ប្រវត្តិនៃកា​រកកើ​តស​មាគម​រាជសីហ៍​មានក្បាលម៉ាស៊ីនតែ៥នាក់ បង្កើត​ជាស្ទីត​យោStudio ថតបទច​ម្រៀង រួចប្រែក្លាយ​ជាធ្វើការងារមនុស្សធម៌ ដោយក្រសួង​មហាផ្ទៃទ​ទួលស្គាល់​នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នមា​នសមាជិក ជាង៥,០​០០អង្គ/នាក់ ក្នុងនោះមាន ខ្មែរ​ឥស្លាមជាង១,០០០នាក់ ជនបរទេ​ស១៨នាក់ និងមានសា​ខាសរុប២៩ ក្នុងនោះ រាជធានី/ខេត្តចំនួន​២៤ និងសាខាក្រៅប្រទេសចំនួន ០៥ គឺ ប្រទេសកូរ៉េ ថៃ វៀតណាម ជប៉ុន និង ម៉ាឡេស៊ី។

ក្នុងនោះឯកឧត្តមប្រធាន បានណែនាំឱ្យបន្តធ្វើស​កម្មភាព​មនុស្សធម៌ និង សប្បុរសធម៌ ធ្វើតែអំពើល្អ ដោយ​បន្តទទួលសមាជិក យុវជន យុវនារី ចូលរួមក្នុង​សមាគម ដោយមិនប្រកាន់​បក្ខពួកសាស​នាអ្វី​ឡើយ។ ការចូលរួម​ជាសមាជិក​រាជសីហ៍ គឺចូលរួមធ្វើបុណ្យ ធ្វើកិច្ចការមនុស្សធម៌ ដើម្បីចូល​រួមកាត់ប​ន្ថយ​ភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើង។

ជាងនេះទៅទៀត​ឯកឧត្តមប្រធាន បានហាមយ​កឈ្មោះថ្នាក់ដឹកនាំ​ណាមួយទៅប្រើ ដើម្បីអូសទាញ​សមាជិក​ឱ្យចូលរួមក្នុងសមាគម និងគ្មានការសន្យាផ្តល់តំណែងនេះនោះទេ។

ឯកឧត្តមប្រធាន​បានឱ្យដឹងថា ស​មាគមបានធ្វើសកម្មភាពមនុស្សធម៌បា​ន ជាង៦០០លើក ចំណាយ​ថវិកាជាង ១លានដុល្លារ ដែលបាន​មកពីការបរិច្ចាគ របស់ថ្នាក់ដឹកនាំ សមាជិក និងសប្បុរសជន គឺមិនទាន់​មានជំនួយពីណាទេ ដោយធ្វើសកម្មភាព កីឡា បណ្តុះបណ្តាលយុវជននូវជំនាញ ភាសារ​បរទេ កុំព្យូទ័រ រដ្ឋបាល ទំនាក់ទំន​ងសាធារណៈ បានស្វែងរក​អាហាររូបករ​ណ៍ជាង ១,០០០នាក់ជា​មធ្យម​ក្នុង១ឆ្នាំ សម្រាប់ផ្តល់​ជូន សិស្ស និស្សិត យុវជនរា​ជសីហ៍ ហើយសូមប្រកាសប្រគល់ជូន ១០​០នាក់ក្នុង១ឆ្នាំ ជូនសា​ខាបន្ទាយមានជ័យ។

ឯកឧត្តមប្រ​ធាន សូមថ្លែងអំណរគុណ ឯ​កឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់អាហា​ររូបករ​ណ៍រ​បស់ សម្តេចតេជោ ហ៊ុន សែន ចំនួន៥០នាក់ ក្នុង១ឆ្នាំ ជូនយុវជនសមាគម។ក្រៅពីធ្វើសក​ម្មភាពមនុ​ស្សធ​ម៌ កីឡា ជួយសង្គម ក្នុងប្រទេសយើង សមាគមរាជសីហ៍ ក៏បានធ្វើសក​ម្មភាពក្រៅ​ប្រទេស ដូចជា កូរ៉េ បារាំង និងជប៉ុន។

ឯកឧត្ដមប្រធានថ្លែង​ការគាំទ្រ ការប្តេជ្ញាចិត្តរប​ស់លោក ណាំ រ​ស្មី និងណែនាំឱ្យអនុ​វត្តការប្តេជ្ញាចិត្ត​ទាំង៧ចំណុចរ​បស់ខ្លួន ដោយផ្សព្វផ្សាយ​និងអនុវត្តសកម្មភាព ស្របតាម បទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ​ រួមសាមគ្គីគ្នា ធ្វើស​កម្មភាពមនុស្សធម៌ ជាពិសេស ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជា​បេក្ខ​ភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាល​ទី៧ នៃរដ្ឋសភា និង សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តម​ប​ណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនា​យករដ្ឋមន្ត្រីនាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button