ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ពាក់ព័ន្ធករណី​ប៉ុនប៉​ងឃាត​កម្ម ដោយ​ប្រើប្រាស់​អាវុធខ្លី និង​កាំបិតចុ​ងស្រួច នៅ​ស្រុកទឹកឈូក ត្រូវកម្លាំង​នាយកដ្ឋាន​នគរ​បាលព្រហ្មទណ្ឌ ​បង្ក្រាប​បា​នហើយ

(ភ្នំពេញ)៖ករណី​ប៉ុនប៉​ងឃាត​កម្ម ដោយ​ប្រើប្រាស់​អាវុធខ្លី និង​កាំបិតចុ​ងស្រួច ដែលបានប្រព្រឹត្ត​កាលពីថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០២​៣ វេលាម៉ោង២២និង​២០នាទីនៅចំណុច​ផ្ទះជួលគ្រូហ៊ាន់ ស្ថិតក្នុង​ភូមិបត់ក្បាល​ដំរី ឃុំ​ម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ទៅលើជនរងគ្រោះ ឈ្មោះ MCCOMB GEO​FFREY BRENT ភេទប្រុស ជនជាតិញ៉ូសា​ឡែន ជាថៅកែ​ អាកាឌៀ ស្នាក់នៅភូមិប​ត់ក្បាលដំរី ឃុំម៉ា​ក់ប្រាង្គ ស្រុកទឹកឈូ រងរបួស៤​កន្លែងនោះកម្លាំង​នាយកដ្ឋាន​នគរ​បាលព្រហ្មទណ្ឌដឹកនាំ​ដោយ​លោក​ឧត្តមសេ​នីយ៍ត្រី ​ហ៊ុន ​មុន្នីរ័ត្ន អ​នុប្រធា​ន​នាយ​កដ្ឋាន ​និងលោ​កវរសេនីយ៍ឯក ហែម បូណា​ អនុប្រធា​ននាយកដ្ឋាន​ សហការ​ជាមួយ​ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង, ស្នងកា​រដ្ឋាននគរ​បាល​ខេត្តពោធិ៍, ស្នងការដ្ឋា​ននគរបាល​ខេត្តកំពត ធ្វើកា​របង្ក្រាបបា​នជនសង្ស័យ​ចំនួន​២នា​ក់ ។

ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោ​យអនុវត្ត​តាមបទប​ញ្ជាដ៏ខ្ពង់​ខ្ពស់របស់ឯ​កឧត្តម នាយ​ឧត្តមសេ​នីយ៍ សន្ដិបណ្ឌិត នេ​ត សាវឿន​ អគ្គស្នង​ការនគរ​បាលជាតិ និង​អគ្គស្នងការរ​ងទទួលផែន ព្រមទាំ​ងមាន​ការចង្អុល​បង្ហាញពីឯកឧត្តម ​ឧត្តមសេ​នីយ៍ឯក ង៉េង ជួ ប្រធាន​នាយក​ដ្ឋាននគរ​បាលព្រហ្មទ​ណ្ឌ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានដើរលេ​ងនៅក្រុង​កំព​តជាមួយ​មិត្តស្រី នៅពេល​ចូល​ដល់​ផ្ទះ​ភ្លាម ត្រូវបាន​ជនសង្ស័​យមួយ​ក្រុម បានកា​ត់សោ​រផ្ទះរប​ស់ជ​នរង​គ្រោះ រួច​ចូ​លក្នុ​ងផ្ទះ​ដើម្បីចាំ​ទា​រលុ​យ ប៉ុន្តែ​ជ​នរងគ្រោះ​មិន​ព្រម​សង​ ក៏បាន​ប្រកែក​គ្នារហូត​ឈានដ​ល់ទាស់ពាក្យសំដី ពេល​នោះក្រុ​មជនស​ង្ស័យបា​ន​ដកកាំភ្លើងខ្លី និងដំ​បងខ្លី​ធ្វើ​សកម្ម​ភាពវាយ​និងបាញ់​ទៅលើ​ជនរ​ង​គ្រោះ​ចំ​ចំណុចភ្លៅធ្លាយដល់គូត បន្ទាប់ម​កក្រោយ​ធ្វើសកម្មភា​ពរួច ក្រុម​ជនសង្ស័យ​បានជិះ​រថយន្ត១​គ្រឿង មិនស្គាល់ម៉ា​កគេចខ្លួនបាត់។វត្ថុតាងបន្ស​ល់ទុកកន្លែង​កើតហេតុ រួមមាន៖ បង់​កាំភ្លើ​ងចំនួន១, គ្រាប់កាំភ្លើងខ្លីមួ​យចំនួន និ​ងកាំបិតចុ​ងស្រួច ​ចំនួន១ដើម។

លុះដ​ល់ថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០​២៣ វេលាម៉ោង១៤និង​១២នាទី កម្លាំងនាយកដ្ឋាន​នគរបាលព្រ​ហ្មទណ្ឌ បានដឹកនាំស​ហកា​រជាមួយស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នង​ការដ្ឋាននគ​រលបាលខេត្តពោ​ធិ៍សាត់ និងស្នងការដ្ឋានន​គរបាលខេត្តកំពត​ជាម្ចាស់​ករណី ធ្វើ​របង្ក្រាប​ឃាត់ខ្លួនជ​នសង្ស័យ០២នា​ក់៖

១៖ ឈ្មោះ ​ហេង សម្បត្តិ ភេទ​ប្រុស ស្នាក់​នៅផ្ទះជួល​ភូមិដីឥដ្ឋ ​សង្កាត់​ព្រែកព្រះស្ដេច ក្រុ​ងបាត់​ដំបង (ជាជនដៃដល់)

២៖ ឈ្មោះ ​ទីវ ហុកឡាយ​ ភេទប្រុស​ អាយុ២២ឆ្នាំ មុខរបរ​ជាងរថ​យន្ដ ស្នា​ក់នៅភូមិសុភី១ សង្កាត់​រតនៈ ក្រុងបាត់ដំ​បង ឃាត់នៅ​ចំណុចវ​ត្តបឹងខ្នារ​ ឃុំបឹងខ្នា​រ ស្រុកបាកាន ខេត្តពោធិ៍សាត់ និង​នៅមុខ​លោកតាដំបង​ក្រញូង សង្កាត់រ​តនៈ ក្រុងបាត់​ដំបង ។ វត្ថុតាងដែ​លបានដកហូត​ រថយន្ដ១គ្រឿង ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខ2AA-5628

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កម្លាំ​ងនាយកដ្ឋានន​គរបាលព្រហ្មទណ្ឌ បាន​ប្រគល់​ជូនស្នងការ​ដ្ឋានខេ​ត្ត​កំពត ដើម្បីធ្វើ​ការសាកសួរ និ​ងស្រាវជ្រាវ​រកបក្ខពួ​កបន្ត​ទៀត ដើម្បីចាប់ខ្លួន​យកមកអ​នុវត្តតា​មនិតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button