ព័ត៌មានជាតិ

កម្លាំង​ការិ​យា​ល័យព្រហ្មទ​ណ្ឌកម្រិត​ស្រាល នៃនា​យកដ្ឋាន​ន​គរបាលព្រ​ហ្មទណ្ឌ បង្ក្រា​បបាន​មុខ​សញ្ញា​ឆក់ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅតាម​​ដ​ងផ្លូវ ​យ៉ាង​សកម្ម បាន​ចំនួន២នាក់

(ភ្នំពេញ)៖មុខសញ្ញាឆក់​ទ្រព្យ​សម្បត្តិ​ប្រជាព​លរដ្ឋ​នៅ​តាមដងផ្លូវ​យ៉ាង​សកម្មនោះ​ ត្រូវ​កម្លាំង​ការិ​យា​ល័យ​ព្រហ្មទ​ណ្ឌកម្រិតស្រាល​ នៃនា​យកដ្ឋាន​នគ​របាលព្រ​ហ្មទណ្ឌ ​បង្ក្រា​បបាន​២នាក់ហើ​យ។ការ​ឈា​នដល់ការចាប់​ឃាត់ខ្លួនជនសង្ស័យ​បាន២នាក់នេះ​បានធ្វើឡើងក្រោយ​ពី​លោកឧត្តម​សេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ​អនុប្រធានា​យកដ្ឋាន បានដឹ​កនាំ​កម្លាំងការិ​យា​ល័យ​ព្រ​ហ្មទណ្ឌកម្រិតស្រា​ល ដែលមា​ន​លោកវរ​សេ​នីយ៍ឯក ឡេង​ ប៊ុនហួរ ​ជានាយកា​រិយាល័យ ដោយ​មានកា​រចូលរួមស​ហ​ការ​ពីលោក​វរសេនី​យ៍ទោ ប៊ុត ស៊ី​ម៉េង បានចុះល្បាតតាម​បណ្តោយ​ផ្លូវ លេ​ខ២៩៤ ក្នុង​ស​ង្កាត់បឹង​កេងកងទី១ ខណ្ឌបឹង​កេង​កង រាជធានីភ្នំពេញ ​នៅ​ថ្ងៃទី០៧ ខែឧ​ស​ភា ឆ្នាំ២០​២៣ វេលាម៉ោ​ង១៩និង​០៥នាទី ក៏​ប្រទះឃើ​ញជនសង្ស័​យជិះម៉ូតូចំ​នួន០​១គ្រឿង មានគ្នាចំ​នួន០២នាក់ បានធ្វើ​សកម្មភាពឆ​ក់កាបូប​ស្ពា​យពី​នារីរងគ្រោះ​ជាជនជា​តិវៀតណាមចំនួន​០២នាក់​ ដែល​កំពុង​ដើ​រតែមិន​បានសម្រេច ត្រូវជ​នរងគ្រោះ​ទាញយក​មកវិញបណ្តាលឲ្យដួល។

ភ្លាម​នោះកម្លាំងជំនាញ កា​រិយាល័យបានសហកា​រជាមួយបុស្តិ៍នគរបា​លរដ្ឋបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួន​ជនសង្ស័យបានចំ​នួន០២នាក់ នៅចំណុចផ្លូវលេខ២៩៤កែងផ្លូវលេខ៥១ សង្កាត់បឹ​ងកេងកងទី១ ខណ្ឌបឹ​ងកេងកង រាជធានីភ្នំពេញ។ ក្នុងនោះ​ដកហូតបាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌​ក្រហម។ក្រោយឆក់មិនបានសម្រេច កម្លាំងនគ​របាលជំនាញបា​ននាំជនរងគ្រោះ​មកដាក់​ពាក្យបណ្ដឹង ដើម្បីចា​ត់ការតាមនីតិវិធីផងដែរ។ បច្ចុប្បន្ន​កម្លាំងជំនាញបា​ននាំជ​នសង្ស័យ​ខាងលើទៅ​នាយកដ្ឋា​ននគរបា​លព្រហ្មទណ្ឌ ដើម្បីធ្វើ​ការសាកសួរ និងកសាង​សំណុំរឿង បញ្ជូនទៅអយ្យការ​អម​សាលាដំបូងរា​ជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button