ព័ត៌មានជាតិ

សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ សំណេះ​￸សំណាល និងផ្សព្វផ្សាយ​សេចក្ដីណែ​នាំ ដំណើរឆ្ពោះ​￸ទៅកាន់ការបោះ￸ឆ្នោត ​ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នាពេលខាងមុខ

(បន្ទាយមានជ័យ)៖លោក បោន ប៊ិន សមាជិកអចិន្ត្រៃ​យ៍គណបក្សខេត្តបន្ទាយមានជ័យ អនុប្រធាន​ក្រុមការងារ​ចុះមូលដ្ឋានស្រុក​មង្គលបូរី ប្រធា​នក្រុមការងា​រចុះមូលដ្ឋានឃុំ​ចំណោមនៅព្រឹក​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីសំណេះ￸សំណាល និងផ្សព្វផ្សាយសេចក្ដី​ណែនាំដំ​ណើរឆ្ពោះ￸​ទៅកាន់ការបោះ￸ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នាពេលខាងមុខ ។

 

ឆ្លៀតក្នុងឱកាស​នោះដែរលោក បោន ប៊ិន បា​នមានប្រសាសន៍ផ្ដាំផ្ញើចំពោះ​￸ប្រធាន អនុប្រធាន ក្រុមកា​រងារ ចុះមូលដ្ឋានភូមិទាំង១៨ ក្នុងឃុំចំណោម សូមយកអស់់កម្លាំងកាយចិត្ត បម្រើប្រ​ជាព​លរដ្ឋ​ក្នុងមូ​លដ្ឋានរបស់ខ្លួន ដោយ​ចិញ្ចឹមចល​នាជាប្រចាំ ចុះជា​ប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីដឹ​ងសុខទុក្ខ និងដោះ￸ស្រាយសំណូម​ពររបស់ពួកគាត់ ។

 

លោកបន្តថា ក្រុមការ​ងារគ្រប់លំដាប់ថ្នាក់ទាំ​ងអស់ ត្រូវជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកា​ដល់ស​មាជិករបស់បក្ស ដើម្បីធ្វើសកម្មភាពឲ្យទទួលបានលទ្ធផលល្អប្រសើរ ជោគជ័យ នាពេល​បោះ￸ឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ￸ផងដែរ ។

 

ទន្ទឹមនោះលោក បោន ប៊ិន ក៏បានកោត​សរសើរដល់ប្រធាន អនុប្រធាន និងក្រុម​ការងារ ចុះជួយ​មូល​ដ្ឋាន ដែ​លបានខិតខំយកអស់កម្លាំង​កាយចិត្ត ដោះ￸ស្រាយរាល់បញ្ហាប្រឈមរ​បស់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកផងដែរ ។លោក បន្ថែមទៀតថា យើងទាំ​ងអស់គ្នា​សង្ឃឹមថា នឹងទទួលបានជ័យជំនះជាក់ជាមិនខាននាពេលបោះ￸ឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button