ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពា​វនាវដល់​អតីត​យុទ្ធ​ជន ត្រូវ​ចេះគោ​រពស្រឡាញ់​គ្នា​ដូច​បងប្អូន​ក្នុង​មហាគ្រួ​សា​រតែមួយ ហើយ​ប្តេជ្ញា​ការ​ពា​រឲ្យបា​ន​គង់វង្ស នូវ​សន្តិភាព ​ដែល​​បានម​ក​ពី​កា​រលះ​​បង់ដ៏ធំ​ធេ​ងរប​ស់ប​ងប្អូន ក្រោម​នយោ​បាយ​ឈ្នះឈ្នះ រប​ស់សម្តេចតេ​​ជោ ហ៊ុន​ សែន

ខេត្តកណ្តាល៖មានប្រសាសន៍ក្នុងពិធីបំ​ពាក់គ្រឿង​ឥ​ស្ស​រិយ​យ​ស ជូន​អ​តីតយុទ្ធ​ជន​ដែល​បាន​អញ្ជើញម​កពី​ក្រុងស្រុកចំនួន​៤ ក្នុងខេ​ត្តកណ្តា​លរួម​មាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់​កណ្តាល ស្រុកល្វាឯម និ​ងស្រុកកៀនស្វា​យ នាព្រឹកថ្ងៃទី២១ ​ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័​យចំណេះទូ​ទៅ និងបច្ចេក​ទេស សម្តេចអគ្គមហា​សេនាបតីតេជោ​ ហ៊ុន សែន ROTAនោះ​ ឯក​ឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និងជាប្រ​ធានក្រុមការ​ងាររាជរដ្ឋា​ភិបាល ចុះមូលដ្ឋាន​ខេត្តកណ្ដាល ​តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា បានថ្លែងការកោតសរសើរ វាយតម្លៃ​ខ្ពស់ និង​ការ​ដឹងគុណ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​អតីត​យុទ្ធ​ជន ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​ជា​កងទ័ព ជា​យុទ្ធ​ជន ស្គាល់​ច្បាស់​ពី​ការ​លំបាក និង​បាន​ឆ្លងកាត់​គ្រប់​ឧបសគ្គ​នៅ​ក្នុង​សមរភូមិ តស៊ូ​ប្តូរជីវិត ដើម្បី​រំដោះប្រជាជន និង​ប្រទេស​ជាតិ រហូត​ដល់​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ។

ឯកឧត្តម​បាន​បន្ត​ថា៖ នៅ​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ពេញលេញ ដែល​ជា​ផ្លែផ្កា​នៃ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ប្រែក្លាយ​ពី​ស្ថានភាព​ នៃ​ការ​បំផ្លិចបំផ្លាញ ​ដោយសារ​វិនាសកម្ម​សង្គ្រាម មក​ជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​លំដាប់​លើ​គ្រប់​វិស័យ ហើយ​ក៏​កំពុង​បន្ត​ពង្រឹង និង​ពង្រីក​សក្តានុពល​របស់​ខ្លួន​ឆ្ពោះទៅ​រក​វឌ្ឍនភាព​រុងរឿង​បន្ថែម​ទៀត ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម ​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានអំពាវនាវដល់អតីត​យុទ្ធជនទាំងអស់ ត្រូ​វចេះរួបរួមសាមគ្គីគ្នា ចេះគោ​រពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូច​បងប្អូនក្នុងមហាគ្រួសា​រតែមួយ ហើយប្តេជ្ញាការពា​រឲ្យបា​នគង់វង្ស នូវ​សន្តិភាព​ ដែលបា​នមកពីការលះ​បង់ដ៏ធំធេ​ងរបស់​បងប្អូន ក្រោមនយោ​បាយ​ឈ្នះ​ឈ្នះ រប​ស់សម្តេចតេ​ជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button