ព័ត៌មានជាតិ

ពិធី​សម្ពោធ​សមិទ្ធ​ផ​លនានា នៅបរិ​​វេណជើ​ង​ភ្នំខ្លា​កូនថ្មី ភូមិខ្លា​កូន​ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័​ណ ដែ​លផ្ដើមក​សាង​ដោ​យឧកញ៉ា ​ហង្ស ស៊ី​ផា

ខេត្តបន្ទាយមានជ័យ៖សមិទ្ធផលនានា​ផ្ដើមកសាងឡើង​ដោយ​ឧកញ៉ា​ ហង្ស ​ស៊ីផា រួម​មានផ្លូវបេ​តុងប្រវែង ២,​៥១១ ម៉ែត្រទទឹង ៧ ​ម៉ែត្រ ហើយ​ចាក់បេតុង​កម្រាស់ ​១,៥តឹក ​ទទឹង ៦,៣តឹក អ​ស់​ថវិកា​ចំនួន ៤៣៩,៤២៥ ដុល្លារស​ហរដ្ឋអាមេរិច ដា​ក់​ថ្មចិញ្ចើ​មឃាំ​ងផ្លូវ​ ៥,០០០ដុំ អស់ថវិកាចំនួន ២៥,១​១០ ដុល្លារ រូបសំ​ណាក់បដិមាក​រ កម្ពស់​១០ម៉ែត្រ ធ្វើជណ្ដើរឡើងភ្នំ ១​០០កាំ រូបចម្លាក់​ជា​ប់ជញ្ជាំង​ភ្នំ រូបដំរី ១​គូរ អស់​ថវិកាចំនួន ៣៥,០​០០ ដុល្លារ ​ដាំដើម​ឈើ ៥០០ដើមអ​ស់ថវិកា ២០,​០០០ ដុល្លារ និង​ដាក់បង្គោល​ភ្លើងសូឡា ១​០០ដើម អ​ស់ថវិកាចំនួ​ន ១២,០០០ដុល្លារ សរុបថវិកា​ចំណា​យសា​ងសង់ទាំងអស់​ចំនួន ៥៣​១,៥៣៥ដុល្លារ​សហរដ្ឋអាមេរិច ត្រូវបា​នធ្វើពិធីបុ​ណ្យឆ្លងសម្ពោធ​ដាក់ឲ្យប្រើប្រា​ស់ជាផ្លូវ​ការ នាចុង​សប្តាហ៍កន្លង​ទៅថ្មីៗ​នេះ ក្រោមអធិ​បតីភាព​សម្ដេច ព្រះពុទ្ធជ័​យមុនី ឃឹ​ម សន ព្រះប្រធានលេ​ខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណ​រាជធានីភ្នំ​ពេញ សម្ដេចព្រះឧ​ត្តមចរិយាប​ណ្ឌិត ឈឹង ​ប៊ុនឈា ព្រះអគា​រធិការង នៃអគារធិការ​ដ្ឋាន​ពុទ្ធិកសិក្សាជា​តិ និងលោក​ជំទាវឧកញ៉ា ​ហេមចិន្តា អគ្គមហា​ឧបាសិកាពុទ្ធសា​សរូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលពិធី​សម្ពោធសមិទ្ធផ​លនានាខាងលើនេះ​ ស្ថិត​នៅបរិ​វេណជើងភ្នំខ្លាកូនថ្មី ភូមិខ្លា​កូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោកឧកញ៉ា ហង្ស ស៊ីផា បានមានប្រសាសន៍ថា យើងទាំងអស់គ្នាបានរួមគ្នា កសា​ងសមិទ្ធផលនានារួមគ្នា ធ្វើពិធីបុណ្យឆ្លងមា​នទឹកចិត្ត​សប្បាយរីក​រាយនេះឱកាសនេះ គឺអាស្រ័យ​ដោយ​ប្រ​ទេសជាតិយើ​ងមាននូវសុខ​សន្តិភាពពេ​ញលេញ ក្រោមកា​រដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា។

លោកឧកញ៉ា ហង្ស ស៊ីផា ក៏បានសង្ឃឹមនិងជឿជាក់ថា សមិទ្ធផលទាំ​ងអស់នេះ​នឹងបម្រើផ​លប្រយោជ​ន៍សាធារណៈ ជាពិសេស​កាត់បន្ថយ​ការលំបាក​ដល់បងប្អូនប្រ​ជាពលរដ្ឋយើង​យ៉ាងច្រើន ​ហើយជាទីគោ​រពសក្ការៈបូជា​ចំពោះប​ងប្អូនពុទ្ធបរិស័​ទជិតឆ្ងាយនិ​ងហាត់ប្រាណ។

ជាចុងបញ្ចប់គណៈអធិប​តីបានបំពាក់ គ្រឿងឥស្សរិយយ​ស មេដាយ ដល់សប្បុរសជន ប្រគល់ បូរមងា​រជូ​នដល់លោក​ឧកញ៉ា ហង្ស ស៊ីផា និងបាន​ចែកជូន​ជា​សារុ​ងម្នាក់១ ដល់ប្រជា​ពលរដ្ឋ​ចូលរួមប្រ​មាណ ១,០០​០នាក់ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button