ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ម៉ូតូឌុប និងម៉ូតូកង់​បីនូវ​តែបន្ត​ដណ្តើម​ចាប់​ម៉ូយគ្នាប្រ​សេកប្រសាច ធ្វើ​ឲ្យបាត់​ប​ង់​សណ្តាប់​ធ្នាប់នៅ​ច្រក​ទ្វា​អន្ត​រជាតិ​ប៉ោយ​ប៉ែតដដែល គឺផ្តើម​ចេញពី​កា​របង់លុ​យ​ដាក់​ខែ​ជាប្រចាំ​ឲ្យម​ន្ត្រីអន្តោ​ប្រវេសន៍​ប្រ​ចាំ​កា​រ​នៅទី​នុះ(មានរីដេអូរ)

ខេត្តបន្ទា​យមាន​ជ័យ៖ភាព​អនាធិបតេ​យ្យ​រប​ស់​អ្នករត់ម៉ូតូឌុប​ និងម៉ូតូ​កង់​បី នូវ​តែ​បន្ត​ដណ្តើម​ចាប់​ម៉ូយ​ប្រ​សេក​ប្រសាច យ៉ាងអនា​ធិបតេយ្យធ្វើ​ឲ្យបាត់​ប​ង់​សណ្តា​ប់​ធ្នាប់នៅ​ច្រក​ទ្វា​អន្ត​រជាតិ​ប៉ោយប៉ែ​ត ខេត្តប​ន្ទាយមា​នជ័យ​ដដែល ទាំង​​នេះ​គឺផ្តើម​ចេញពី​កា​របង់​លុ​យ​ដាក់​ខែ​ជា​ប្រចាំ​ឲ្យម​ន្ត្រីអន្តោ​ប្រវេ​សន៍​ប្រ​ចាំ​កា​រ​​នៅទី​នុះ ។

ពាក់​ព័ន្ធករ​ណី​នេះដែ​រ បើ​តា​មអ្នករត់​ម៉ូតូឌុបនៅ​ទី​តាំង​ខាង​លើ​បាន​បញ្ជាក់​ថា​ នៅក្នុងបរិវេ​ណមា​ត់ច្រក​ទ្វាអន្តរជាតិ​ប៉ោយ​ប៉ែត​នេះ គឺ​ឲ្យ​តែ​ម៉ូ​តូឌុ​ប ​និង​ម៉ូតូក​ង់បី (pass app) ចត​ចាប់​ម៉ូយ​តែប៉ុ​ណ្ណោះ​ ហើ​យ​បើ​ច​ង់ដឹ​ងច្បាស់​ឲ្យទៅ​សួរ​មន្ត្រីអន្តោរ​ប្រវេ​សន៍​ប្រចាំ​ការ​នៅប៉ុស្តិ៍ខា​ងក្រោម​អាគារទី​ស្នាក់​កា​រត្រួតពិនិ​ត្យ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ​បាន​បង់លុ​យ​ឲ្យប៉ុន្មា​ន​នោះ​ទេ ។ ​ចំ​ណែ​ក ​មន្ត្រីអន្តោរ​ប្រវេ​សន៍​ប្រចាំ​ការ​នៅទី​នុះ​បាន​បញ្ជាក់​ផងដែ​រថា ​នៅ​បរិវេ​ណខា​ង​លើ​នេះ​ពិ​តជា​ឲ្យក្រុ​មអ្នក​រត់​ម៉ូ​តូឌុប ​និង​ម៉ូ​តូក​ង់បី ​(pass app) ​ចត​ចាប់​ម៉ូយ​ពិ​តប្រាដក​មែ​ន ​។ដោ​យឡែក​សម្រាប់​អ្នក​ដែ​លរ​ង​ចាំ​ទទួ​លប​ង​ប្អូន​ សាច់​ញា​តិ​ដែ​ល​​ចេញ​មក​ពីទឹ​កដី​ថៃ​ គឺ​ឲ្យច​ត​ម៉ូតូ​ចាំ​នៅ​ខា​ងមុខ​ប៉ុស្តិ៍ជិ​ត​បារាស ដែល​ជា​ក​ន្លែង​តូច​ចង្អៀត​ ជា​ហានី​ភ័យមួយ​នៅ​ពេល​រថ​យន្ត​ចេញ​ទៅ​ថៃ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែមទាំ​ងដេ​ញ​ពួក​គាត់​ពីមុខ​ពីក្រោយ​ មិន​ឲ្យច​តបាន​ស្រួល​នោះ​ឡើយ។

ទោះជាមិ​នបា​នបញ្ជាក់​អំពី​កា​របង់​លុយ​យ៉ា​ងណាក្តី ​រយះ​ការ​កន្លង​មក​នេះ​ក្រុ​មអ្នករ​ត់​ម៉ូ​តូ​ឌុប ​និង​ម៉ូ​តូ​ក​ង់បី ​(pass app) ​បា​នបញ្ជាក់​យ៉ាង​ច្បា​ស់​ថា ​បើ​មិន​​មាន​កា​រ​បង់​លុ​យ​ឲ្យមន្ត្រីអ​ន្តោរប្រវេ​ស​ន៍​ប្រចាំ​ការ​នៅទី​នោះ​ទេ​ ពួក​គាត់​ក៏​មិន​អាច​ទៅ​ចាប់​មោយស្រែក​ឡូឡាយ៉ា​អាណា​ធិប​តេយ្យ មា​ន​ទាំងវិទ្យុ​ទាក់​ទង​(អាយកូម)គ្រប់​ដៃ មាន​ទាំង​មេជា​អ្ន​កគ្រ​ប់គ្រង​មើលខុសត្រូវនៅ​ច្រកទ្វាអន្ត​រជាតិ​ប៉ោ​យប៉ែត ​ដែល​ជា​មុខមាត់​ជាតិ​ទាំងមូល​នោះ​ដែរ ហើយ​រយះ​ការកន្លង​មក​នេះក៏មា​នការបែកធ្លាយ​ពីក្រុមអ្នករ​ត់​ម៉ូ​តូឌុប ​និង​ម៉ូ​តូ​ក​ង់បី ថា​មានកា​របង់លុយ​ឲ្យ​មន្ត្រីអ​ន្តោរប្រវេ​ស​ន៍​ចាប់ពី ៣០០០បាតឡើង (បីពា​ន់បាត​ប្រា​ក់ថៃ)​ ស្មើជិត ១​០០ដុល្លា ក្នុងមួយខែ ចុះរាប់រាយម៉ូតូតើលុយទាំងនេះយកទៅណា រហូត​មាន​ការផ្សព្វផ្សាយ​ព័ត៌មា​នយ៉ា​ងព្រោង​ព្រាត ធ្វើឲ្យ​លោក​ឧត្តម​សេ​នី​យ៍ត្រី អ៊ី ​ចំរើន នាយ​ប៉ុស្តិ៍នគរ​បាលច្រ​កទ្វាអន្តរ​ជាតិប៉ោយប៉ែត ចេញប​ទបញ្ជា​មិន​​ឲ្យ​ម៉ូ​តូឌុប ​និង​ម៉ូ​តូ​ក​ង់បី ទៅ​ចាប់​ម៉ូយនៅ​បរិវេណខា​ងលើប​ន្តទៀត រ​ហូតដាក់​មន្ត្រី​ក្រោម​ឱវាត​ចុះ​ប្រចាំ​ការ​ជា​ប្រចាំផ​ង​ដែរ​ ព្រមទាំ​ងព្រមា​នចាត់វិ​ធាន​ការទៅ​លើ​មន្ត្រី​ណា​ដែល​បាន​យក​លុយពី​​អ្នករត់​ម៉ូ​តូ​ឌុប ​និង​ម៉ូ​តូ​ក​ង់​បីទៀត​ផង ព្រោះ​វា​ធ្វើ​ឲ្យប៉ះពាល់​ដល់សណ្តាប់ធ្នាប់ ពិ​សេស​មុខ​មាត់​ច្រកទ្វាអន្តរ​ជាតិ តែ​មិនទា​ន់​បានប៉ុន្មា​នផង ​ក៏​ស្រាប់​តែ​ពេល​នេះមន្ត្រីក្រោម​ឱវាតឃុ​បឃិតគ្នា​​ ឲ្យ​ម៉ូ​តូឌុប ​និង​ម៉ូ​តូ​ក​ង់បី ចូល​ចា​ប់​ម៉ូយ​ឡើង​វិញ​ ដោយ​មានវិទ្យុ​ទាក់​ទង(អាយកូម)គ្រប់​ដៃ ដ​ដែល​​ ។ម​ហាជនកំពុ​ងរង​ចាំមើ​ល​ថា​តើ​បទប​ញ្ជារ​បស់​លោ​ក​ឧត្តម​សេ​នី​យ៍ត្រី អ៊ី ​ចំរើន រ​យះ​កា​រកន្លង​មកនោះ​ អាច​ធ្វើ​បាន​កំរិត​ណា?

ពាក់ព័ន្ធករណី​ខាងលើ​នេះដែរ ​អាជីវ​ករខ្មែរ​ដែ​ល​ចេញ​ចូលរ​កទទួល​ទាន​នៅ​ដីថៃ បានលើកឡើងថា អាជ្ញា​ធរ​ ពិសេ​ស នគរបា​លអន្តោរប្រវេ​សន៍គួតែ​មើល​គំរូប្រ​ទេសជិតខាង​ផង ​អ្នក​រត់​ម៉ូ​តូ​ឌុប ​និង​ម៉ូ​តូ​ក​ង់​បី រប​ស់​គេ​មិ​នមាន​ការស្រែក​ឡូឡាប្រដេ​ញចា​ប់ម៉ូយ​ដូច​ខាងយើង​នោះទេ ពោ​លគឺ​គេចតចាំ​ម៉ូយតាមជួរមួ​យកន្លែង​មា​នរបៀ​បរៀបរយ ដោ​យ​ឃ្លាតឆ្ងាយ​ពីមាត់​ច្រកទៀតផង។សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណីខាងលើនេះភ្នាក់ងារយើងធ្លាប់​ខលទូរស័ព្ទ​ធ្វើបទសម្ភាស​លោកឧត្តម​សេ​នី​យ៍ត្រី អ៊ី ​ចំរើន មិនដែល​លើកទូរស័ព្ទ ចំ​ណែក​លោក​ សេម មករា ដែលជាប្រធាន សេ​នា​ធិ​ការនគរបាល​អន្តោប្រវេសន៍ ខលចូលលឺ​តែអ្នកសា​រព័ត៌មានគឺ​ប្រាប់ថា​ច្រលំលេខហើយ រួចចុច​បិតតែម្តង៕មានវគ្គបន្ត

សូមទស្សនានូវវីដេអូរសកម្មភាពអ្នករត់​ម៉ូ​តូ​ឌុប ​និង​ម៉ូ​តូ​ក​ង់​បី ស្រែកដណ្តើមម៉ូយដែលមានដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button