ម៉ូតូឌុប និងម៉ូតូកង់បីនូវតែបន្តដណ្តើមចាប់ម៉ូយគ្នាប្រសេកប្រសាច ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតដដែល គឺផ្តើមចេញពីការបង់លុយដាក់ខែជាប្រចាំឲ្យមន្ត្រីអន្តោប្រវេសន៍ប្រចាំការនៅទីនុះ(មានរីដេអូរ)
ខេត្តបន្ទាយមានជ័យ៖ភាពអនាធិបតេយ្យរបស់អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី នូវតែបន្តដណ្តើមចាប់ម៉ូយប្រសេកប្រសាច យ៉ាងអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដដែល ទាំងនេះគឺផ្តើមចេញពីការបង់លុយដាក់ខែជាប្រចាំឲ្យមន្ត្រីអន្តោប្រវេសន៍ប្រចាំការនៅទីនុះ ។
ពាក់ព័ន្ធករណីនេះដែរ បើតាមអ្នករត់ម៉ូតូឌុបនៅទីតាំងខាងលើបានបញ្ជាក់ថា នៅក្នុងបរិវេណមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតនេះ គឺឲ្យតែម៉ូតូឌុប និងម៉ូតូកង់បី (pass app) ចតចាប់ម៉ូយតែប៉ុណ្ណោះ ហើយបើចង់ដឹងច្បាស់ឲ្យទៅសួរមន្ត្រីអន្តោរប្រវេសន៍ប្រចាំការនៅប៉ុស្តិ៍ខាងក្រោមអាគារទីស្នាក់ការត្រួតពិនិត្យ ប៉ុន្តែមិនបានបញ្ជាក់ថា បានបង់លុយឲ្យប៉ុន្មាននោះទេ ។ ចំណែក មន្ត្រីអន្តោរប្រវេសន៍ប្រចាំការនៅទីនុះបានបញ្ជាក់ផងដែរថា នៅបរិវេណខាងលើនេះពិតជាឲ្យក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី (pass app) ចតចាប់ម៉ូយពិតប្រាដកមែន ។ដោយឡែកសម្រាប់អ្នកដែលរងចាំទទួលបងប្អូន សាច់ញាតិដែលចេញមកពីទឹកដីថៃ គឺឲ្យចតម៉ូតូចាំនៅខាងមុខប៉ុស្តិ៍ជិតបារាស ដែលជាកន្លែងតូចចង្អៀត ជាហានីភ័យមួយនៅពេលរថយន្តចេញទៅថៃ មិនត្រឹមតែប៉ុណ្ណោះថែមទាំងដេញពួកគាត់ពីមុខពីក្រោយ មិនឲ្យចតបានស្រួលនោះឡើយ។
ទោះជាមិនបានបញ្ជាក់អំពីការបង់លុយយ៉ាងណាក្តី រយះការកន្លងមកនេះក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី (pass app) បានបញ្ជាក់យ៉ាងច្បាស់ថា បើមិនមានការបង់លុយឲ្យមន្ត្រីអន្តោរប្រវេសន៍ប្រចាំការនៅទីនោះទេ ពួកគាត់ក៏មិនអាចទៅចាប់មោយស្រែកឡូឡាយ៉ាអាណាធិបតេយ្យ មានទាំងវិទ្យុទាក់ទង(អាយកូម)គ្រប់ដៃ មានទាំងមេជាអ្នកគ្រប់គ្រងមើលខុសត្រូវនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដែលជាមុខមាត់ជាតិទាំងមូលនោះដែរ ហើយរយះការកន្លងមកនេះក៏មានការបែកធ្លាយពីក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ថាមានការបង់លុយឲ្យមន្ត្រីអន្តោរប្រវេសន៍ចាប់ពី ៣០០០បាតឡើង (បីពាន់បាតប្រាក់ថៃ) ស្មើជិត ១០០ដុល្លា ក្នុងមួយខែ ចុះរាប់រាយម៉ូតូតើលុយទាំងនេះយកទៅណា រហូតមានការផ្សព្វផ្សាយព័ត៌មានយ៉ាងព្រោងព្រាត ធ្វើឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត ចេញបទបញ្ជាមិនឲ្យម៉ូតូឌុប និងម៉ូតូកង់បី ទៅចាប់ម៉ូយនៅបរិវេណខាងលើបន្តទៀត រហូតដាក់មន្ត្រីក្រោមឱវាតចុះប្រចាំការជាប្រចាំផងដែរ ព្រមទាំងព្រមានចាត់វិធានការទៅលើមន្ត្រីណាដែលបានយកលុយពីអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីទៀតផង ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ពិសេសមុខមាត់ច្រកទ្វាអន្តរជាតិ តែមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែពេលនេះមន្ត្រីក្រោមឱវាតឃុបឃិតគ្នា ឲ្យម៉ូតូឌុប និងម៉ូតូកង់បី ចូលចាប់ម៉ូយឡើងវិញ ដោយមានវិទ្យុទាក់ទង(អាយកូម)គ្រប់ដៃ ដដែល ។មហាជនកំពុងរងចាំមើលថាតើបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន រយះការកន្លងមកនោះ អាចធ្វើបានកំរិតណា? ។
ពាក់ព័ន្ធករណីខាងលើនេះដែរ អាជីវករខ្មែរដែលចេញចូលរកទទួលទាននៅដីថៃ បានលើកឡើងថា អាជ្ញាធរ ពិសេស នគរបាលអន្តោរប្រវេសន៍គួតែមើលគំរូប្រទេសជិតខាងផង អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី របស់គេមិនមានការស្រែកឡូឡាប្រដេញចាប់ម៉ូយដូចខាងយើងនោះទេ ពោលគឺគេចតចាំម៉ូយតាមជួរមួយកន្លែងមានរបៀបរៀបរយ ដោយឃ្លាតឆ្ងាយពីមាត់ច្រកទៀតផង។សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណីខាងលើនេះភ្នាក់ងារយើងធ្លាប់ខលទូរស័ព្ទធ្វើបទសម្ភាសលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មិនដែលលើកទូរស័ព្ទ ចំណែកលោក សេម មករា ដែលជាប្រធាន សេនាធិការនគរបាលអន្តោប្រវេសន៍ ខលចូលលឺតែអ្នកសារព័ត៌មានគឺប្រាប់ថាច្រលំលេខហើយ រួចចុចបិតតែម្តង៕មានវគ្គបន្ត
សូមទស្សនានូវវីដេអូរសកម្មភាពអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ស្រែកដណ្តើមម៉ូយដែលមានដូចខាងក្រោម៖