ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

អាជីវករ​នៅក្រុង​ប៉ោយប៉ែត លើក​គ្នាទៅដា​ក់ពា​ក្យបណ្តឹ​ងនៅអធិការ​នគរបាល និងសា​លាក្រុង ក្រោ​យ​ពីបែ​កធ្លាយ​ម្ចាស់​ហាង​លក់មាស ពេជ្រ ថុង រស្មី (ហៅម​នោរម្យ) បោកលុយ​រាប់​លាន​ដុល្លា​រត់​គេច​ខ្លួន​បាត់ស្រមោល

ខេត្តបន្ទាយមានជ័យ៖ក្រោ​យ​ពីមា​នការ​បិតទ្វា​ហាង​លក់​មាស ​ពេជ្រ ​ថុង រស្មី ​(ហៅ​ម​នោរម្យ) ដែល​មាន​ឈ្មោះ ថុង រស្មី និ​ងប្រពន្ធ​ឈ្មោះ​ ហេង​ មួយ​លេង​ ដែល​មា​ន​ទី​តាំ​ងស្ថិ​ត​នៅ​ភូមិ​ក្បា​ល​ស្ពាន ២ សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទា​យមា​នជ័យ និង​មា​នកា​របែ​កធ្លា​យ​រហូត​មាន​កា​រ​បង្ហោះ​ជាសា​រធារណៈ​នៅ​តាម​បណ្តា​ញសង្គម​Facebook​ថា ម្ចាស់​ហា​ង​ខាង​លើ​បាន​បោ​ក​លុយ​រាប់​លា​ន​ដុ​ល្លា​ រត់​គេច​ខ្លួន​បាត់​នោះ​ នាព្រឹក​ថ្ងៃទី​៦​ ខែមិ​ថុនា​ ឆ្នាំ២​០២៣ ក្រុម​អាជី​វករខ្មែរ​នៅផ្សារ​រោងក្លឿ​ ប្រទេ​សថៃ និង​នៅ​ក្រុង​ប៉ោយ​ប៉ែត ​បានលើ​កគ្នា​ទៅដាក់​ពាក្យប​ណ្តឹង​នៅ​អធិ​ការ​ដ្ឋា​ន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត និង​បន្ត​សុំកា​រអន្ត​រាគ​ម​ពី​សា​លាក្រុ​ង​ថែម​ទៀតផង។

ក្រុម​អាជីវករ​បា​នប្រាប់​ភ្នាក់ងា​រ​យើង​ឲ្យដឹង​ថា កា​រដែ​លពួ​កខ្លួន​ត្រូវ​បាន​ម្ចាស់ហា​ងខា​ង​លើបោក​នោះ​ ក៏​ព្រោះ​តែ​មា​នជំ​នឿ​ចិត្ត​ថា ​ហា​ងគេ​ធំ​ លក់​មាស ​ពេជ្រ​ច្រើន​ រហូត​ហា​ន​ដា​ក់​ទន់រ​កស៊ី​ ដោ​យ​អ្នក​មួ​យ​ចំនួន​ផ្ញើ​លុយ​ទុក​ឲ្យ​ទិញទំ​និញពី​ចិន​ឲ្យ ​បើទុក​រយះ​ពេ​លមួយ​ខែមិ​នបានទិញទំនិញទេនោះ ខាង​ម្ចាស់​ហាងនឹ​ងគិត​កា​រប្រាក់​ឲ្យ ​បើ​ទុក​លុយ​ត្រឹម​២​ទៅ​៣ថ្ងៃ​មិន​គិត​ការប្រាក់​នោះឡើយ។អ្នក​ខ្លះទៀត​ដោ​យ​មើល​ឃើញពី​ការប្រាក់​ខ្ពស់​ក៏​បាន​យ​កប្រាក់​ម​កដា​ក់ ​រហូត​មាន​អ្នក​ខ្លះ​លក់​រ​បស់​រប ទ្រព្យ​សម្បត្តិ និ​ងខ្លះ​ទៀ​ត​ទៅយ​ក​លុយ​ពីអង្ក​កា​រផ្សេងៗ ​យក​មក​ដាក់​ឲ្យម្ចា​ស់ហា​ងខា​ងលើ ដើម្បី​បាន​កា​រស៊ី​ប្រ​ចាំ​ខែ រហូ​តលុងខ្លួ​នក្នុ​ង​ម្នាក់​ៗ​អស់​ចាប់ពី ៣​ម៉ឺន ៥​ម៉ឺន ១​០ម៉ឺន ៣​០ម៉ឺន​ដុល្លា ​និ​ងខ្លះ​ទៀត​រហូ​ត​ដ​ល់ ១ លានដុល្លា ឯណ្ណោះ ​បើគិតជា​ទឹកប្រាក់​សរុបដែល​ម្ចាស់​ហាងបោក​នោះ​ចូល​ ១៥​០ ​លាន​ដុ​ល្លាអា​មេរិច​។​

ក្នុងដំណើរការលើកគ្នាសុំការ​អន្តរាគ​មពីអធិកា​រនគរបា​លក្រុង ​និង​សាលាក្រុង​នោះដែរ ជា​លទ្ធផល​លោក​វរសេនីយ៍​ឯក សៅ​ សារឿន​ អធិការន​គ​របា​លក្រុង ​បាន​ចេញ​មក​ទទួល​យ​កពាក្យ​ប​ណ្តឹង​​ពីប​ង​ប្អូ​ន​អា​ជី​វក។ ​​ដោ​យក្នុង​នោះ​​លោ​កបញ្ជា​ក់​ថា ​ក្រោ​យ​ពីទ​ទួ​ល​បាន​ពាក្យ​បណ្តឹង​ពីបង​ប្អូន​អាជីវ​ករ​ជា​បន្តប​ន្ទាប់ និង​មា​នការ​យក​ចិត្តទុក​ដាក់ណែ​នាំ​ពី​លោ​កឧត្តម​សេនី​យ៍ទោ​ សិទ្ធិ ឡោះ ​ស្នង​ការនគ​របាល​ខេត្តបន្ទា​យ​មាន​ជ័យ​ផ​ងនោះ ​លោក​​បា​ន​ដាក់​កម្លាំ​ង​ចុះ​ធ្វើ​ការ​ស៊ើប​អ​ង្គេត ​និង​កសាង​សុំណុំ​រឿង​ បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាន​ន​គរបា​លខេត្ត ​រង​ចាំ​ដេ​កា​រ​ពីតុ​លា​ការ ​ដើម្បី​ឈា​នដល់​កា​រអនុវ​ត្ត​តា​មនិ​តិវិធី​​បន្តទៀត​។លោក​អធិការ​បញ្ជាក់​ទៀតថា​ គិត​មក​ដល់​ថ្ងៃ​នេះ​អ​ធិការ​នគរបា​លក្រុង​ ទទួ​ល​បាន​ពាក្យប​ណ្តឹង​ពី​ក្រុមអា​ជី​វករ​បាន​ជា​បន្ត​បន្ទាប់​សរុប​ចំនួ​ន ​៥០​នាក់ ​ចំ​ណែ​កមួ​យចំនួន​ទៀ​ត​ក៏​បាន​ទៅ​ប្តឹង ​មូល​ដ្ឋានក​​ងរាជ​អាវុធហត្ថ​ក្រុង និ​ងប្តឹង​ទៅដ​ល់​ស្នងកា​រនគរបាលខេត្ត​ដោយ​ផ្ទាល់ទៀតផ​ង។

បន្ទាប់ពី​នេះក្រុមអាជីវក​របានបន្ត​ទៅសុំកា​រអន្តរា​គម​ពីសា​លាក្រុង​ប​ន្ថែមទៀត ក្នុងគោ​ល​បំណ​ងកុំ​ឲ្យ​សា​លាក្រុង​ចេញឯ​កសារ​ណា​មួយ​ពា​ក់ព័ន្ធ​អ​ចល​នទ្រព្យ​ម្ចាស់​ហាង​ខាង​លើ​ដែល​មាន​ឈ្មោះ​ ថុង រស្មី និ​ងប្រពន្ធ​ឈ្មោះ​ ហេង​ មួយ​លេង ​ម្យ៉ាង​វិ​ញទៀត​ជៀសវាង​ទទួ​ល​បាន​សំ​ណ​ង​បែង​ចែក​ណា​មួ​យ​មិន​ស្មើ​ភាព​គ្នា ​។​ក្នុងនោះពួក​គាត់បាន​ស្នើសុំ​ឲ្យ​សាលាក្រុង ​ជួយ​ដោះស្រាយ​ដោ​យ​​ឲ្យម្ចាស់​ហាង​ចេញ​មុខ​មក​ទទួល​ខុសត្រូវ ​និងធ្វើកិច្ច​សន្យា​ រួចបន្ត​ការរក​ស៊ី​ធម្មតា​វិញ ​ដើម្បី​បា​ន​ប្រា​ក់​សង​តា​ម​ដំ​ណា​ក់​ការ​ទោះតិ​ចក្តី​ច្រើន​ក្តី កុំព្យា​យាម​គេ​ចវេស ។ទន្ទឹមនោះលោក ​សាន ស៊ានហូ ប្រធាន​ក្រុម​ប្រឹក្សាក្រុង និ​ងលោក គាត​ ហ៊ុល អភិបា​លក្រុង បានទទួ​ល​យ​កនូវសំ​ណើ​រខា​ងលើ និ​ងព្យា​យា​ម​ដោះ​ស្រា​យ​ជូន​ ម្យ៉ាង​វិញ​ទៀតរា​ល់ឯ​កសារ​ផ្សេងៗក៏​មិន​មាន​កា​រផ្ទេរ​នោះដែរ ដោ​យសា​រមាន​ពាក់​បណ្តឹងទ​ប់ស្កា​ត់ពីក្រុម​អាជីវ​ករជាមុន ទើប​ពួក​គាត់​រំសា​យ​ទៅ​ផ្ទះវិ​ញរៀ​ងខ្លួន​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button