ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនក្មេងទំនើ​ង៤នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​គ្រឿង​ញៀន នៅក្រុ​ងសិរី​សោភ័ណ

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន​កងរាជ​អាវុធហ​ត្ថក្រុង​សិរីសោ​ភ័ណ បានដឹក​នាំ​កម្លាំ​ងចុះប្រតិបត្តិ​ការបង្រ្កាបក​រណី ប្រើប្រាស់​ដោ​យខុស​ច្បា​ប់នូវសា​រធាតុ​ញៀន ដោយឃាត់ខ្លួនក្មេងទំនើង​បានចំនួន០៤នាក់ រួមនឹ​ងវត្ថុតា​ងមួយចំនួន កាលពី​នៅវេលាម៉ោង​២៣និង​៤០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំ​ណុចមុខ​ផ្ទះសំ​ណាក់ស្រែម្អម ស្ថិតក្នុង​ភូមិក្បា​លស្ពាន សង្កាត់​ព្រះពន្លា ​ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយ​មានជ័យ។

លោកវរសេ​នីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យ​ដឹងថា​ ជនសង្ស័យទាំង៤នាក់ដែលកម្លាំងឃាត់ខ្លួនបាន​នោះរួមមាន៖

ឈ្មោះ​ លី ​ហា​ស្សីស​ (អា​បា​ឌុល ហា​ស្សីស) ​ភេទប្រុស ​អាយុ១៩ឆ្នាំ ជ​នជាតិខ្មែរ មុខ​របរនៅផ្ទះ បច្ចុ​ប្បន្ន រស់នៅ​ភូមិ​គោរដ្ឋាន សង្កាត់អូរ​អំបិល ក្រុងសិរីសោភ័ណ (ប្រើប្រាស់)

ឈ្មោះ ​ម៉ាង គ្រីស្តា ភេទប្រុស​ អាយុ២៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរលក់​ដូរ បច្ចុប្បន្ន រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក (ប្រើប្រាស់)

ឈ្មោះ ផាក់ គ្រិស្ទាន​ ភេទប្រុស អាយុ១៧ឆ្នាំ ​ជនជាតិខ្មែរ មុខរ​បរកម្មករ បច្ចុប្បន្ន រស់នៅភូមិតា​វង ឃុំពន្លៃ ស្រុកភ្នំស្រុក(ប្រើប្រាស់)

ឈ្មោះ យួន ស៊ីណែត​ ភេទប្រុស ​អាយុ១៧ឆ្នាំ ​ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្ន រស់នៅភូមិ​ស្វាយ​ខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក (ប្រើប្រាស់)។វត្ថុតាង ដែលចាប់បាន រួមមាន ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាក​ហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ស្លាកលេខ ឧត្តរមានជ័យ1E-3143, ទូរស័ព្ទចំ​នួន០៣​គ្រឿង រួមនឹង​ស​ម្ភារៈ​សម្រា​ប់ប្រើប្រា​ស់គ្រឿងញៀន​មួយចំនួនទៀត។

លោកមេបញ្ជាការ មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង សិរី​សោភ័ណ បន្តថា ក្រោយពីទទួលបានព័ត៌មា​នពីប្រ​ជាព​លរដ្ឋថា មានករណី​ក្មេងទំ​នើងមួ​យ​ក្រុមប្រ​មូលផ្តុំគ្នា​ប្រើប្រាស់​គ្រឿង​ញៀន នៅចំ​ណុច​ខាងលើភ្លាម លោកបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួន​ជនស​ង្ស័យបា​នចំនួន ០៤នាក់ នាំមក​កាន់មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសិរី​សោភ័ណ ដើម្បីចាត់ការតាមនីតិវិធី ។ បន្ទាប់​ពីការឃាត់ខ្លួនកម្លាំងបា​នធ្វើតេស្តរក​សារធាតុញៀន​ក្នុងទឹកនោមជ​នសង្ស័យទាំង​០៤នា​ក់ខាងលើ​ជា​លទ្ធផល វិជ្ជមាន​ទាំង០៤នាក់ ។ក្រោយឃាត់ខ្លួន និងសួរចម្លើយ ក្មេងទំនើង ទាំង៤​នាក់បានសា​រភាពថា ពួកខ្លួន​ពិតជាបានប្រើ​ប្រាស់ដោយខុស​ច្បាប់នូវសារធាតុ​ញៀនពិតប្រា​កដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានប​ញ្ជូន​ក្មេងទំនើងទាំង៤នាក់ មកកាន់បញ្ជាដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់​ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ក្មេងទំនើងទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិ​យាល័​យប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត ហើយនៅ​រសៀល​ថ្ងៃព្រហ​ស្បតិ៍ ទី០៨ ​ខែមិ​ថុនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button