លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន មូលនីធិចាស់ជរា និងជាអភិបាល នៃគណៈ​អភិ​បាល​ខេត្តប៉ៃលិន អមដំណើ​រដោយក្រុម​ការងារមូល​នីធិ និងយុវជន សសយក នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំ​ណាលសួរសុខទុក្ខជាមួយលោកយាយ លោកតាចា​ស់ជរា​គ្មានទីពឹង ​និងមានជី​វភាពខ្វះខាត​ទូទាំង​ខេត្តប៉ៃលិន ដែលមកទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែពីមូល​និធិ ។

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធានមូល​នីធិចាស់ជរា បានមានប្រសា​សន៍នាំម​កនូវបណ្តាំ​ផ្ញើ​សាកសួរ​សុខ ទុក្ខពី​សំណាក់ សម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូ​ពីសុខទុក្ខរប​ស់ប្រ​ជាពល​រដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។

លោកជំទាវបណ្ឌិតប្រធា​នមូលនីធិ បានមានប្រសា​សន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអ​ភិវឌ្ឍន៏រីកចម្រើន លើគ្រប់វិស័យជា​ពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្ននានា រួមមាន៖ ផ្លូវ ស្ពាន សាលា​រៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបាន យកចិត្ត ទុកដាក់គិតគូពីសុខ​ទុក្ខរប​ស់បងប្អូនប្រ​ជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ ស្លាប់ អត់​បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ មូលនិធិចាស់ជរានេះ បានបង្កើតឡើ​ងក្នុង គោល បំណង និងទិសដៅ ជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវ​ភាពខ្សត់​ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំ ឡើងទៅដែលពុំមានលទ្ធភាព អាចចេញទៅប្រក​បមុខរ​បរ ដើម្បីចិញ្ចឹមជីវិត​បាន ក៍ដូចជាការជួយ​លើកកំពស់ កម្រិតជីវភាព និងបំប៉នថែរទាំសុខភាព លោកយា​យ លោកតា ដោយមិនប្រកា​ន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ ។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុ​ណយ៉ាងជ្រាល ជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម អ៊ី ឈាន និងលោកជំទា​វប​ណ្ឌិត ​បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា តែង​តែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះ​ស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាលមួយកម្រឹតធំ ។

សូមបញ្ជាក់ថា៖ មូលនិធិចាស់ជរា ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម អ៊ី ឈាន និងលោក​ជំទា​វបណ្ឌិត បាន ស្រីមុំ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២៥ ដល់លោកយាយ លោកតា ចាស់ជរាចំនួន ៧៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល រួមជាមួយ​អង្ករ ២៥គីឡូក្រាមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *