ព័ត៌មានជាតិ

កិច្ចប្រជុំ ផ្សព្វផ្សាយ ជូនដល់ គណបក្សនយោបាយ សមាគមន៍ អង្ក ការមិនមែនរដ្ឋាភិបា​ល និង ភាគី​ពាក់ព័ន្ធ សម្រាប់ការបោះឆ្នោត​សភា ​២០​២៣

ខេត្តបន្ទាយមានជ័យ៖លេខាធិការដ្ឋានរៀបចំ​ការបោះឆ្នោត​ខេត្តបន្ទា​យមានជ័យនៅព្រឹកថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ២​០២៣ បានរៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយជូនដល់​គណបក្សន​យោបាយ ស​មាគមអង្គការ​មិនមែនរដ្ឋា​ភិបាល និងភាគីពាក់​ព័ន្ធស្ដីពីកិច្ច​សហ​ការការ​ពារសន្តិសុ​ខសណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់ បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រនីតិកា​លទី៧ ឆ្នាំ២០២៣។

លោក យ៉ង់ សក្កិ ដែលជាប្រធាន​លេខាធិកា​រដ្ឋានរៀបចំ​ការបោះឆ្នោត​ខេត្តបន្ទាយមា​នជ័យ និង​លោក លី​សុវណ្ណារិទ្ធ អភិ​បាលរង​ខេត្តបន្ទា​យមា​នជ័យបាន​មា​នប្រសាសន៍ថា អនុលោម​តាមច្បាប់​ស្ដីពីការ​បោះឆ្នោ​តជ្រើសតាំង​តំណាងរាស្ត្រនិងច្បាប់ស្ដីពីវិ​សោធនកម្មនៃច្បាប់នេះ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិ​កាលទី៧ គណៈកម្មាធិកា​រជាតិរៀបចំកា​របោះឆ្នោតគ​..បចំពោះ​គណបក្សនយោបាយជ្រាបថា ដំណើរការ​ចុះបញ្ជីគណ​បក្សន​យោបាយ​ឈរឈ្មោះ​បោះឆ្នោត និងបញ្ជីឈ្មោះ​បេក្ខជន​បោះឆ្នោត​សម្រាប់ការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រនីតិ​កាលទី៧ នឹងចា​ប់ផ្តើមដើម្បី​កំណត់លំដាប់លេ​ខរៀងឈ្មោះគណ​បក្សនយោ​បាយឈរ​ឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោតបា​នបញ្ចប់ មានគណបក្សនយោបាយចំនួន១៨។

លោកអភិបាលរងខេត្តបានបន្តថា គណៈក​ម្មាធិការជាតិរៀប​ចំការបោះឆ្នោតលេខ ០៣៧ បានចេញ​សេចក្ដីណែនាំ​ស្ដីពីកា​រហែរក្បួន បោះឆ្នោតទាំង​ការធ្វើសកម្មភា​ព ចែកខិត្តប័ណ្ណនៅក្នុងទីប្រជុំជន ផ្សា​រ បស់គណបក្សន​យោបាយ និងអនុលោ​មតាមច្បាប់ និងបទប្បញ្ញតិ្ត និងនីតិវិធីសម្រាប់​បោះ​ឆ្នោត​ទៅក្នុង​គោលបំណងឲ្យដំណើរការនៃកា​រឃោសនា​បោះឆ្នោតប្រព្រឹត្តទៅបានត្រឹមត្រូវ បាន​នូវសុ​ខសន្តិភាព​ស្ថិរភាព សុវត្ថិភាពសណ្ដាប់ធ្នាប់ល្អ បញ្ចៀសនូវការក​កស្ទះតាមដងផ្លូវ​ទីប្រជុំជន​នានា។ គណៈ​កម្មាធិការ​ជាតិរៀបចំការបោះ​ឆ្នោតសង្ឃឹមទុកជាមុនថា គណបក្សនយោបាយ​សមាគមអង្គការមិន​មែនរដ្ឋាភិបាល​ជាតិអន្តរជាតិ និងគណៈកម្មាធិ​ការជាតិរៀបចំ​ការបោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ យកចិត្តទុកដាក់​សហការឲ្យបា​នល្អដើម្បីជំរុញ​ឲ្យការបោះឆ្នោត​ជ្រើសតាំងតំណា​ងរាស្ត្រនីតិកាលទី៧ឆ្នាំ​ពីរ២០២៣ប្រព្រឹត្តទៅ​ប្រកបដោ​យភាពជោគជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button