កិច្ចប្រជុំ ផ្សព្វផ្សាយ ជូនដល់ គណបក្សនយោបាយ សមាគមន៍ អង្ក ការមិនមែនរដ្ឋាភិបាល និង ភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតសភា ២០២៣
ខេត្តបន្ទាយមានជ័យ៖លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនដល់គណបក្សនយោបាយ សមាគមអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធស្ដីពីកិច្ចសហការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
លោក យ៉ង់ សក្កិ ដែលជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ និងលោក លីសុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.បចំពោះគណបក្សនយោបាយជ្រាបថា ដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងចាប់ផ្តើមដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោតបានបញ្ចប់ មានគណបក្សនយោបាយចំនួន១៨។
លោកអភិបាលរងខេត្តបានបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ០៣៧ បានចេញសេចក្ដីណែនាំស្ដីពីការហែរក្បួន បោះឆ្នោតទាំងការធ្វើសកម្មភាព ចែកខិត្តប័ណ្ណនៅក្នុងទីប្រជុំជន ផ្សារ បស់គណបក្សនយោបាយ និងអនុលោមតាមច្បាប់ និងបទប្បញ្ញតិ្ត និងនីតិវិធីសម្រាប់បោះឆ្នោតទៅក្នុងគោលបំណងឲ្យដំណើរការនៃការឃោសនាបោះឆ្នោតប្រព្រឹត្តទៅបានត្រឹមត្រូវ បាននូវសុខសន្តិភាពស្ថិរភាព សុវត្ថិភាពសណ្ដាប់ធ្នាប់ល្អ បញ្ចៀសនូវការកកស្ទះតាមដងផ្លូវទីប្រជុំជននានា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសង្ឃឹមទុកជាមុនថា គណបក្សនយោបាយសមាគមអង្គការមិនមែនរដ្ឋាភិបាលជាតិអន្តរជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់សហការឲ្យបានល្អដើម្បីជំរុញឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំពីរ២០២៣ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ៕