អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ
(ប៉ៃលិន) ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែ បងប្អូន អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៊ី នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជាមួយការជួបសំណេះសំណាលនេះដែរ លោកជំទាវអភិបាលខេត្ត បានប្រកាសដល់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារប៉ាហ៊ីទាំងអស់ លើកលែងមិនយកប្រាក់ថ្លៃបង់តូបចំនួន៣ខែ ហើយបើបងប្អូនគាំទ្រ និងស្រលាញ់បក្សប្រជាជនកម្ពុជានាំគ្នាទៅបោះឆ្នោតគ្រប់ៗគ្នា លោកជំទាវអាចមិនយកប្រាក់ថ្លៃបង់តូបរហូតដល់៦ខែ នេះជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងនាមជាម៉ែជាឪរបស់ប្រជាពលរដ្ឋ។
ពលរដ្ឋដែលលក់ដូរនៅក្នុងផ្សារទាំងអស់មានក្តីរំភើបរីករាយយ៉ាងខ្លាំង និងបានគាំទ្រយ៉ាងពេញទំហឹងក្នុងការដឹកនាំដ៏ឈ្លៀសវៃរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលជានិច្ចកាលតែងតែចុះជួយប្រជាពលរដ្ឋដែលជួបបញ្ហាគ្រប់បែបយ៉ាងនិងគ្រប់ពេលវេលា៕ ដោយ ៖ លោក ក្រូច ណាវី