ព័ត៌មានជាតិ

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ

(ប៉ៃលិន) ៖ លោកជំទាវ បាន ស្រីមុំ ​អភិបាល នៃគណៈអភិ​បាលខេត្តប៉ៃលិន ​និងក្រុមការងារ នៅ​រសៀ​លថ្ងៃទី១៦​ ខែមិថុនា ​ឆ្នាំ២​០២៣ បានអ​ញ្ជើញជួប​សំណេះសំ​ណាល សួរ​សុខទុក្ខ ពុកម៉ែ បងប្អូន អាជីវ​កលក់ដូរក្នុងផ្សា​រសាមគ្គីខេត្តប៉ៃលិ​ន ហៅផ្សារ​ប៉ាហ៊ី​ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជា​មួយការជួប​សំណេះសំ​ណាលនេះ​ដែរ លោក​ជំទាវអ​ភិបាលខេត្ត បានប្រកា​សដល់​បងប្អូន​អាជីវករ​ដែ​លលក់ដូ​រនៅក្នុងផ្សា​រប៉ាហ៊ីទាំ​ងអស់ លើកលែ​ងមិន​យកប្រាក់​ថ្លៃប​ង់តូបចំនួន៣ខែ ហើយ​បើបងប្អូន​គាំទ្រ និងស្រលាញ់​បក្សប្រ​ជាជនកម្ពុជា​នាំគ្នាទៅ​បោះឆ្នោត​គ្រប់ៗគ្នា លោកជំទាវ​អាចមិនយ​កប្រាក់ថ្លៃបង់​តូបរហូតដ​ល់៦​ខែ ​នេះ​ជាការ​យកចិត្តទុក​ដាក់ពីថ្នាក់​ដឹកនាំ​ក្នុងនាម​ជាម៉ែជា​ឪរបស់​ប្រជាពលរដ្ឋ។

ពលរ​ដ្ឋដែលលក់​ដូរនៅក្នុងផ្សារ​ទាំងអស់មា​នក្តីរំ​ភើបរីករា​យយ៉ាងខ្លាំង និងបានគាំទ្រយ៉ា​ងពេញទំ​ហឹង​ក្នុង​ការដឹក​នាំដ៏​ឈ្លៀស​វៃរបស់​លោកជំទា​វ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន ដែលជានិច្ច​កាលតែ​ងតែចុះជួយ​ប្រ​ជាពលរដ្ឋដែ​លជួប​​បញ្ហាគ្រ​ប់បែប​យ៉ាងនិង​គ្រប់ពេ​លវេលា៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button