រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា នៅពេលជាប់ភ្លើងស្តប់អាក្រោយអ្នកបុកសងអាកណ្តាល អាមុខខូចខាតតិចតួចសំរួចខ្លួននៅក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា នៅពេលជាប់ភ្លើងស្តប់អាក្រោយអ្នកបុកសងអាកណ្តាលអាមុខខូចខាតតិចតួចសំរួចខ្លួន។ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តប់មុខសាខាគយ និងរដ្ឋាករខេត្តស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាប់ភ្លើងស្តប់រថយន្តឈប់២ជើងខាងស្តាំដៃក្នុងទិសដៅពីលិចមកកើតហើយមានរថយន្តម៉ាកហាយឡិនឌ័រពាក់ផ្លាក់លេខបន្ទាយមានជ័យ2A-6873បានបើកបរក្នុងទិសពីលិចមកកើតក្នុងល្បឿនលឿនរឺក៏ទំនងជាប់រវល់និយាយទូរស័ព្ទទើបបុកពីក្រោយរថយន្តម៉ាក់លុចស៊ីសRX.300ពាក់ផ្លាក់លេខបាត់ដំបង2A-6830រុលទៅបុករថយន្តតូយូតាវីហ្គូពាក់ផ្លាក់លេខសៀមរាប2C.4001បណ្តាលរងការខូចខាតរថយន្ត៣គ្រឿង។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលស្ទៈចរាចរណ៍នៅភ្លើងស្តប់មុខសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានចុះមកពិនិត្យសម្រួលចរាចរណ៍ហើយវាស់វែងបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានៅពេលជាប់ភ្លើងស្តប់ បណ្តាលខូចខាតរថយន្ត៣គ្រឿង និងរថយន្តហាឡិនឌ័រដែលបុកពីក្រោយសំណងទៅលើរថយន្តលុចស៊ីសRX.300បណ្តាលខូចខាតខាងក្រោយនិងខាងមុខហើយរថយន្តតូយោតាវីហ្គូប៉ៈបន្តិចបន្តួចបានសុំរួចខ្លួនទៅបាត់រឿងនេះសំណងបញ្ចប់កន្លែងកើតហេតុ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបានបញ្ជាក់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតបុកចំណុចភ្លើងស្តប់គឺបង្កដោយអ្នកបើកបររថយន្តហាឡិនឌ័រដែលបុករថយន្តលុចស៊ីសពីក្រោយរុលទៅបុករថយន្តវីហ្គូបណ្តាលខូចខាតចំនួន៣គ្រឿង១គ្រឿងនៅកណ្តាលខូចខាតធ្ងន់ធ្ងរ៕