ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា នៅពេលជាប់ភ្លើងស្តប់អាក្រោយអ្នកបុកសងអាកណ្តាល អាមុខ​ខូចខាតតិចតួច​សំរួចខ្លួន​នៅក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖រថយន្ត៣គ្រឿង​បុកបន្តក​ន្ទុយគ្នា នៅពេល​ជាប់ភ្លើង​ស្តប់​អាក្រោយ​អ្នកបុកស​ងអាក​ណ្តា​ល​អា​មុ​ខ​ខូ​ចខា​ត​តិ​ចតួច​សំ​រួ​ច​ខ្លួន​។ហេតុការណ៍នេះបាន​កើតឡើងនៅយប់ថ្ងៃទី០៦ ខែ​កក្តដា ឆ្នាំ២០២​៣ នៅចំណុច​ភ្លើងស្តប់មុខសា​ខាគយ និងរដ្ឋា​ករខេត្ត​ស្ថិតភូមិ​គោរដ្ឋាន សង្កាត់អូរ​អំបិល ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។

អ្នកឃើញហេតុការ​ណ៍បា​នប្រាប់ថា៖នៅ​ពេលគ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជាប់​ភ្លើ​ងស្តប់​រថយ​ន្ត​ឈ​ប់​២​ជើ​ង​ខាង​ស្តាំដៃ​ក្នុង​ទិស​ដៅពី​លិច​មក​កើត​ហើ​យ​មាន​រថយ​ន្តម៉ា​កហា​យ​ឡិនឌ័រពាក់ផ្លាក់​លេខ​បន្ទាយមា​នជ័យ2A-6873បា​នបើក​​បរក្នុងទិ​ស​ពីលិចម​កកើ​តក្នុង​ល្បឿនលឿនរឺ​ក៏ទំនងជាប់​រវល់និ​យាយ​ទូរស័ព្ទទើ​បបុ​កពីក្រោ​យរថយន្ត​ម៉ាក់លុ​ចស៊ីសRX.300ពាក់ផ្លាក់លេ​ខបាត់ដំបង2A-6830រុលទៅបុករថ​យន្តតូយូតាវីហ្គូពាក់ផ្លាក់​លេខសៀម​រាប2C.4001​បណ្តាលរងកា​រខូចខាត​រថយន្ត៣​គ្រឿង។

ក្រោ​យគ្រោះថ្នាក់ចរាចរ​ណ៍កើតឡើង​រថយន្ត៣​គ្រឿងបុក​បន្តកន្ទុយ​គ្នាបណ្តា​លស្ទៈចរាចរ​ណ៍នៅ​ភ្លើងស្តប់​មុខ​សាខាគយនិងរដ្ឋាករខេ​ត្តបន្ទាយមានជ័យ ហើយកម្លាំ​ងនគរបាលច​រាចរណ៍ផ្លូវគោ​កខេត្ត បានចុះមក​ពិនិត្យសម្រួល​ចរាចរណ៍ហើ​យវាស់វែង​បានប្រាប់ថា មូលហេតុគ្រោះ​ថ្នាក់ចរា​ចរណ៍​កើតឡើងរថ​យន្ត៣គ្រឿងបុក​បន្តកន្ទុយគ្នា​នៅពេល​ជាប់ភ្លើង​ស្តប់ បណ្តាលខូចខាតរ​ថយន្ត៣គ្រឿង និងរថយន្តហាឡិនឌ័រដែ​លបុកពីក្រោយ​សំណង​ទៅលើរថយ​ន្តលុចស៊ីសR​X.300បណ្តាលខូចខា​តខាងក្រោយនិងខាង​មុខហើយរថយន្ត​តូយោតាវីហ្គូប៉ៈបន្តិច​បន្តួចបា​នសុំរួចខ្លួន​ទៅបាត់រឿង​នេះសំណងបញ្ចប់កន្លែងកើតហេតុ។

មន្ត្រីនគរបាល​ចរាចរណ៍ខេត្តបានបញ្ជាក់ថា៖មូលហេតុ​គ្រោះថ្នាក់ចរាច​រណ៍កើតបុ​កចំណុចភ្លើង​ស្តប់គឺបង្ក​ដោយអ្នកបើកប​ររថយន្តហាឡិន​ឌ័រដែលបុករថយន្ត​លុចស៊ីសពីក្រោ​យរុលទៅបុករថ​យន្តវីហ្គូបណ្តាល​ខូចខា​តចំនួន៣គ្រឿង១គ្រឿង​នៅកណ្តាល​ខូចខាតធ្ងន់ធ្ងរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button