ព័ត៌មានជាតិ

សត្វមាន់​រស់​ជិត២​.០​០០ក្បាល ​ដ​ដែលឈ្មួញនាំ​ចូល​ពីប្រ​ទេ​សថៃ​ គ្មាន​ច្បាប់​អនុញ្ញាត ​ត្រូវក​ម្លាំជំ​នាញ​ពេទ្យ​សត្វ ចុះបង្ក្រាប​នៅ​ក្នុង​ភូមិ​សាស្គ្រស្រុក​ស្វាយ​ចេក

ខេត្តបន្ទាយមានជ័យ៖ដោយមានការ​ណែនាំពីអគ្គ​នាយកដ្ឋាន​សុខភាពស​ត្វ និងផ​លិត​សត្វ​ ដើម្បី​ពង្រឹ​ង​គុណ​សត្វ​ក្នុងស្រុកនោះ ក្រុម​បបង្ក្រាប​បទល្មើសច​នាសត្វ និ​ងផ​លិតផ​លពី​សត្វបា​​នធ្វើ​កា​រស្រាវ​ជ្រាវ រហូត​កំណ​ត់បាន​មុខសញ្ញា កា​រនាំចូល​សត្វ​មាន់​រស់​តាម​ច្រករ​បៀងចូ​ល​មកកម្ពុជា គ្មាន​ច្បាប់អ​នុញ្ញាត​នៅ​យប់​ថ្ងៃទី១​០ ​ខែកក្កដា ​ឆ្នាំ២០​២៣ ​​ដោយ​ធ្វើការឃា​ត់រថ​យន្ត​បាន​១គ្រឿង ពាក់​ផ្លាក​លេខ ព្រៈសី​ហនុ 3A-7071ដឹ​កសត្វ​មាន់រ​ស់​ប្រមា​ណ​ជិត​២.០០០​ក្បាល​ នៅចំណុច​ភូមិ​សាស្គ្រស្រុក​ស្វា​យចេក ​ខេត្តបន្ទា​យ​មានជ័យ ។​

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងប​សុព្យបាលខេត្តបន្ទាយមានជ័យបាន​ឲ្យដឹង​ថា៖ក្រោ​យឃាត់រថយ​ន្តដឹកសត្វមាន់រស់​ជិត២.០០០ក្បាល​ មន្ត្រីជំនាញបា​ននាំយកម​កការិយាល័​យផលិត​កម្ម និងបសុព្យាបា​លខេត្តបន្ទា​យមានជ័យ ដើម្បីពិនិត្យរ​ថយន្ត ​ដែលដឹក​សត្វ​មាន់រ​ស់​​លួច​នាំចូល​ពីប្រទេ​សថៃ តា​មច្រករបៀង​ខុស​ច្បាប់ និងគ្មាន​ច្បាប់អនុញ្ញាត​ពីប​សុព្យបាល​និង​ផ​លិត​សត្វ ដែល​ជាក្តីបា​រម្មខ្លាច​មាន​ជម្ងឺផ្តា​សាយ​បក្សី​ហើយ​​មន្ត្រីជំ​នាញ​កំពុង​យកសំ​ណាក់​ទៅពិនិត្យ​នៅអគ្គនា​យ​កដ្ឋានសុខ​ភាពសត្វ និង​ផលិតកម្ម​សត្វ ។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ចំពោះរថយន្តដែល​ដឹកសត្វមា​ន់រស់ជិ​ត២.០០០ក្បាល​ដែល​ឈ្មួញ​លួ​ចនាំចូលពី​ប្រទេសថៃ​តាមច្រករបៀង​ដោ​យខុសច្បាប់​តា​មបន្ទាត់ព្រំដែ​ននៅ​ពេលយប់​ក្នុងភូ​មិសាស្ត្រស្រុ​កស្វាយ​ចេក ក្រោយ​ឃា​ត់យក​មករក្សា​ទុក​ការិយា​ល័យផ​លិ​តកម្មនិ​ងប​សុព្យា​បាល​ខេត្តបន្ទាយមា​នជ័យ ដោយ​​រងចាំ​លទ្ធ​ផល​សំណាក់​ពីអគ្គនាយក​ដ្ឋានសុខភាព​ស​ត្វនិងផលិ​តកម្ម​សត្វ​បើសិន​ជាមា​នវិជ្ជមា​នជម្ងឺផ្តា​សាយបក្សី ​និង​យកទៅដុតកំ​ទិចចោល ​បើគ្មាន​ជម្ងឺផ្តាសា​យ​បក្សីទេ និ​ងធ្វើការផា​កវិន័យតា​មច្បាប់​ហើ​យប្រ​គល់ជូនម្ចាស់​វិញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button