សត្វមាន់រស់ជិត២.០០០ក្បាល ដដែលឈ្មួញនាំចូលពីប្រទេសថៃ គ្មានច្បាប់អនុញ្ញាត ត្រូវកម្លាំជំនាញពេទ្យសត្វ ចុះបង្ក្រាបនៅក្នុងភូមិសាស្គ្រស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ៖ដោយមានការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតសត្វ ដើម្បីពង្រឹងគុណសត្វក្នុងស្រុកនោះ ក្រុមបបង្ក្រាបបទល្មើសចនាសត្វ និងផលិតផលពីសត្វបានធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា ការនាំចូលសត្វមាន់រស់តាមច្រករបៀងចូលមកកម្ពុជា គ្មានច្បាប់អនុញ្ញាតនៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដោយធ្វើការឃាត់រថយន្តបាន១គ្រឿង ពាក់ផ្លាកលេខ ព្រៈសីហនុ 3A-7071ដឹកសត្វមាន់រស់ប្រមាណជិត២.០០០ក្បាល នៅចំណុចភូមិសាស្គ្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ក្រោយឃាត់រថយន្តដឹកសត្វមាន់រស់ជិត២.០០០ក្បាល មន្ត្រីជំនាញបាននាំយកមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យរថយន្ត ដែលដឹកសត្វមាន់រស់លួចនាំចូលពីប្រទេសថៃ តាមច្រករបៀងខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាតពីបសុព្យបាលនិងផលិតសត្វ ដែលជាក្តីបារម្មខ្លាចមានជម្ងឺផ្តាសាយបក្សីហើយមន្ត្រីជំនាញកំពុងយកសំណាក់ទៅពិនិត្យនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ចំពោះរថយន្តដែលដឹកសត្វមាន់រស់ជិត២.០០០ក្បាលដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់តាមបន្ទាត់ព្រំដែននៅពេលយប់ក្នុងភូមិសាស្ត្រស្រុកស្វាយចេក ក្រោយឃាត់យកមករក្សាទុកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដោយរងចាំលទ្ធផលសំណាក់ពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបើសិនជាមានវិជ្ជមានជម្ងឺផ្តាសាយបក្សី និងយកទៅដុតកំទិចចោល បើគ្មានជម្ងឺផ្តាសាយបក្សីទេ និងធ្វើការផាកវិន័យតាមច្បាប់ហើយប្រគល់ជូនម្ចាស់វិញ៕