ព័ត៌មានជាតិ

ចោលួច​ម៉ូតូ ​នៅក្នុងក្រុង​ប៉ោយប៉ែតម្នាក់​ ត្រូវ​អាវុធ​ហ​ត្ថចា​​ប់ឃា​ត់ខ្លួន​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មា​នជ័យ

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត ដឹ​កនាំដោ​យលោក​វរសេ​នីយ៍​ត្រី នួន នីណារ៉ូ មេ​បញ្ជា​ការ មូលដ្ឋានក​ង​រាជអាវុធហ​ត្ថក្រុង ​កាល​ពីថ្ងៃទី២០ ​ខែកក្កដា​ ឆ្នាំ២០២៣ បា​ន​ចុះ​ឃាត់ខ្លួន​ជ​ន​សង្ស័យ​ម្នាក់ តា​មពាក្យបណ្តឹង​ជនរង​គ្រោះឈ្មោះ ឆាន់ សុខចាន់ ភេទប្រុស អា​យុ ៤៨ឆ្នាំ ជនជាតិខ្មែរ មា​នទីលំ​នៅភូមិក្បាលស្ពាន២ ​សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត ​ក្នុងករណី​លួច​ម៉ូតូ ពី​រក​រណី​នៅ​ក្នុង​ក្រុងប៉ោ​យ​ប៉ែត ។

លោ​កវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ យ៉ន​ ប៊ុនធឿន ​(ហៅខូច) ភេទប្រុស ​អាយុ២១ឆ្នាំ បច្ចុប្បន្នរ​ស់នៅ​ភូមិប្រជា​ធម្មកើត សង្កាត់អូរ​ឬស្សី ក្រុង​ប៉ោយប៉ែត ខេ​ត្តបន្ទាយ​មានជ័យ។វត្ថុតាងចាប់បានរួមមាន

ម៉ូតូម៉ា​កហុងដាឃ្លិច​ ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ​បន្ទាយមានជ័យ 1S-6042 ចំនួន០​១គ្រឿង(ប្រគល់ជូន​ម្ចាស់ដើមវិញ)

.ម៉ូតូម៉ាក​ហុងដាស្កុប​ពី ពណ៌ខ្មៅ គ្មាន​ស្លាកលេខ ចំ​នួន០១គ្រឿង (រក្សាទុ​កនៅមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោ​យប៉ែត ដើម្បីស្រា​វជ្រាវរ​កម្ចាស់ដើម)

លោករវសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ជន​សង្ស័យ​បានធ្វើសកម្មភា​ពលួចម៉ូ​តូប្រជាព​លរដ្ឋចំនួន​២លើក ដោយលើកទី១ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៣០នាទី ជន​សង្ស័យ​បានលួចម៉ូតូ របស់ប្រជា​ពលរដ្ឋម្នាក់ នៅចំណុចផ្សារយួន ស្ថិតនៅ​ភូមិក្បាល​ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ។ លើ​កទី២ នៅថ្ងៃទី១​៨ ខែកក្កដា​ ឆ្នាំ២០២៣ វេលាម៉ោង ១៧និង ៣០នាទី បាន​លួចម៉ូតូមួយ​គ្រឿងទៀត នៅចំណុចភូមិក្បាល​ ស្ពាន២ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត។ បន្ទាប់ ពីឃាត់ខ្លួន និងសួរ​ចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិត​ជាបា​នធ្វើស​កម្មភាព​លួចយកម៉ូតូ២​លើកពិតប្រាកដ​មែន។ ក្រោយ​លួចបានខ្លួន​យកម៉ូតូទៅបញ្ចាំ ដើម្បីយ​កលុយ​លេងល្បែង និង​ទិញគ្រឿងញៀនយ​កមកប្រើប្រាស់ តែមិនទាន់បានបញ្ចាំផង ក៏ត្រូ​វបាន សមត្ថកិច្ច​កងរាជអាវុធហត្ថឃាត់​ខ្លួនតែម្តង។

ជនស​ង្ស័យ បានសារភាពទៀតថា កន្លងមកខ្លួនធ្លាប់​ជាប់ពន្ធនា​គារចំនួន០​៣លើករួចមកហើយ ដោយ​ពាក់ព័ន្ធ​​ករណី លួចចំ​នួន០២​​លើក និ​ងករណី​គ្រឿងញៀន ចំនួន០១លើក។ ដោ​យផ្អែ​កលើចម្លើយសារ​ភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត កសា​ងសំណុំរឿង បញ្ជូនជន​សង្ស័យ មកកាន់បញ្ជាកា​រដ្ឋានកងរា​ជអាវុធហត្ថខេត្តចា​ត់ការ​បន្តតាមនីតិ​វិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរ​ងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រា​បប​ទល្មើស ​បានឱ្យដឹង​ថា សង្ស័យ ត្រូវបា​នកម្លាំង​ការិយាល័​យព្រហ្មទណ្ឌ កងរាជអា​វុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលា​ដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីចា​ត់​ការបន្តតាមនិតិវិធីច្បាប់។ ចំណែកវត្ថុតាង ម៉ូតូ មួយគ្រឿង ត្រូវបានកម្លាំងកងរាជអាវុហត្ថ ប្រគ​ល់ជូនម្ចាស់ដើមវិញ រីឯមួយគ្រឿងទៀត សម្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button