ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំ​ងគណៈសង្ឃ អា​ចារ្យ គណៈ​កម្មកា​រវត្ត​សុភ​មង្គល ក្នុងក្រុងសិរីសោភ័ណ្ឌ

ខេត្តបន្ទាយមានជ័យ៖ដើម្បីឲ្យនៅតាមវត្តអា​រាមមានសុខសន្តិភាព​ គ្មានជម្លោះ​អធិក​រកើ​តឡើង ត្រូ​វមានសា​មគ្គីភាព​ផ្ទៃក្នុង ឲ្យ​បា​នល្អរ​វាងព្រះ​សង្ឃ អាចារ្យ គណៈកម្មការ ។ ព្រះស​មណៈ​ញ្ញាណ ណា​ប់ ម៉ឺន ព្រះ​រាជា​គណៈ​ថ្នាក់កិត្តិយ​សព្រះ​បាឡាត់​គណ​ខេត្តប​ន្ទាយ​មានជ័យ មាន​សង្ឃដី​កាបែ​ប​នេះ​ក្នុឱកាសដែលព្រះអង្គបាន​និមន្តជាអ​ធិបតីភា​ពក្នុងពិ​ធីប្រកាសតែ​ងតាំង​គណៈសង្ឃ អាចារ្យ គណៈ​កម្ម​កា​រវត្ត​សុភមង្គល ស្ថិតនៅក្នុង​សង្កាត់អូបអំបិ​ល ក្រុងសិរីសោភ័ណ្ឌនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៣។

លោក ប្រាក់ សុភ័ត អនុប្រធា​នមន្ទី​រធម្មការ និងសា​សនាខេត្ត លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័​ណ បានមានប្រសា​សន៍ថា ​ពិធីប្រ​កាសតែងតាំងអាចារ្យ គណៈកម្ម​ការ​នៅថ្ងៃ​នេះគឺមាន​សារៈសំខាន់​ណាស់ ដោយ​មើលឃើញ​នៅទិដ្ឋភាព​ជាក់ស្ដែង នៃ​សង្គម​ខ្មែរនាពេល​បច្ចុប្បន្ន​នេះមាន​ការគោរព​លើសាសនាព្រះពុទ្ធដ៏​លើសលប់​នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុ​ជា ភាគច្រើន​ប្រជាពល​រដ្ឋខ្មែរគ្រប់​ស្រ​ទាប់វណ្ណៈ​គោរពស្រឡាញ់ ដោយផ្អែក​លើគោលកា​រណ៍ចំបង ដែលញ៉ាំង​សត្វលោ​កឲ្យត​ក់ស្លុតស​ង្វែកខ្លាច​រកអា ស្អប់ខ្ពើ​មទង្វើអាក្រ​ក់មានបាបបុ​ណ្យគុណ​ទោសទាំ​ងឡាយ​ទាំងពូង​ជាដើម ដោយសំ​អាង​លើទ្រឹស្ដីកម្មផ​ល គឺធ្វើបុណ្យបាន​បុណ្យ ធ្វើបា​បបានបាប ដូចនេះ​ការប្រកាស​តែងតាំងនៅ​ថ្ងៃនេះ​គឺត្រូវរួមគ្នា​សាមគ្គីទទួល​ខុសត្រូវលើ​ភារកិច្ចរៀងៗខ្លួន។

ជាមួយគ្នានោះលោក ស្រេង សុផល បានថ្លែងអំណរ​គុណច្រើនជ្រាល​ជ្រៅចំពោះបងប្អូនប្រជា​ពល​រដ្ឋទាំងអ​ស់ដែលបាន​អញ្ជើញទៅ​ចូលរួមបោះឆ្នោតជ្រើស​រើ​សអ្នកតំណាងរាស្ត្រនីតិកាលទី ៧ ទទួល​បានភា​ពជោគជ័យ។

ព្រះសម​ណញ្ញាណ ណាប់ ​ម៉ឺន ព្រះបា​ឡាត់​គណខេត្ត ព្រះ​អង្គបា​នមានសង្ឃដីកា​បញ្ជាក់ថា តម្លៃនៃ​ព្រះពុទ្ធសា​សនាសម្រាប់ ​ឱ្យមនុ​ស្សគ្រប់រូបស្គាល់នូ​វសី​លធម៌ គុណធ​ម៌​ កំចាត់​ភាពល្ងង់ បង្កើតនូវ​អ្នកប្រាជ្ញ ដូចបាន​ដឹងហើ​យ​ថា ទី​អារាម​គឺជា​កន្លែងប​ណ្ដុះនូវបញ្ញាញ្ញា​ណ។ចុងក្រោយ​ព្រះស​មញ្ញាណ ណាប់ ម៉ឺន ក៏បានធ្វើ​ការផ្ដាំផ្ញើដល់គ​ណគណៈកម្មកា​រ ត្រូវបន្តពង្រឹ​ងគុណភាព​ក្នុងការដឹក​នាំគ្រប់គ្រងពុទ្ធសា​សនាជៀសវា​ងប្រកាន់​បក្សពួក​បង្កអធិករ​ធ្វើឲ្យប្រជា​ពលរដ្ឋរប​ស់សត្វបាន​បង់ជំនឿអាក្រក់​ជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button