ពិធីប្រកាសតែងតាំងគណៈសង្ឃ អាចារ្យ គណៈកម្មការវត្តសុភមង្គល ក្នុងក្រុងសិរីសោភ័ណ្ឌ
ខេត្តបន្ទាយមានជ័យ៖ដើម្បីឲ្យនៅតាមវត្តអារាមមានសុខសន្តិភាព គ្មានជម្លោះអធិករកើតឡើង ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អរវាងព្រះសង្ឃ អាចារ្យ គណៈកម្មការ ។ ព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ មានសង្ឃដីកាបែបនេះក្នុឱកាសដែលព្រះអង្គបាននិមន្តជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងគណៈសង្ឃ អាចារ្យ គណៈកម្មការវត្តសុភមង្គល ស្ថិតនៅក្នុងសង្កាត់អូបអំបិល ក្រុងសិរីសោភ័ណ្ឌនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៣។
លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍ថា ពិធីប្រកាសតែងតាំងអាចារ្យ គណៈកម្មការនៅថ្ងៃនេះគឺមានសារៈសំខាន់ណាស់ ដោយមើលឃើញនៅទិដ្ឋភាពជាក់ស្ដែង នៃសង្គមខ្មែរនាពេលបច្ចុប្បន្ននេះមានការគោរពលើសាសនាព្រះពុទ្ធដ៏លើសលប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ភាគច្រើនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈគោរពស្រឡាញ់ ដោយផ្អែកលើគោលការណ៍ចំបង ដែលញ៉ាំងសត្វលោកឲ្យតក់ស្លុតសង្វែកខ្លាចរកអា ស្អប់ខ្ពើមទង្វើអាក្រក់មានបាបបុណ្យគុណទោសទាំងឡាយទាំងពូងជាដើម ដោយសំអាងលើទ្រឹស្ដីកម្មផល គឺធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ដូចនេះការប្រកាសតែងតាំងនៅថ្ងៃនេះគឺត្រូវរួមគ្នាសាមគ្គីទទួលខុសត្រូវលើភារកិច្ចរៀងៗខ្លួន។
ជាមួយគ្នានោះលោក ស្រេង សុផល បានថ្លែងអំណរគុណច្រើនជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនីតិកាលទី ៧ ទទួលបានភាពជោគជ័យ។
ព្រះសមណញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា តម្លៃនៃព្រះពុទ្ធសាសនាសម្រាប់ ឱ្យមនុស្សគ្រប់រូបស្គាល់នូវសីលធម៌ គុណធម៌ កំចាត់ភាពល្ងង់ បង្កើតនូវអ្នកប្រាជ្ញ ដូចបានដឹងហើយថា ទីអារាមគឺជាកន្លែងបណ្ដុះនូវបញ្ញាញ្ញាណ។ចុងក្រោយព្រះសមញ្ញាណ ណាប់ ម៉ឺន ក៏បានធ្វើការផ្ដាំផ្ញើដល់គណគណៈកម្មការ ត្រូវបន្តពង្រឹងគុណភាពក្នុងការដឹកនាំគ្រប់គ្រងពុទ្ធសាសនាជៀសវាងប្រកាន់បក្សពួកបង្កអធិករធ្វើឲ្យប្រជាពលរដ្ឋរបស់សត្វបានបង់ជំនឿអាក្រក់ជាដើម៕