ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ ត្រូវរថភ្លើង​កិនដាច់ជាច្រើនកំណាត់ បណ្តាល​ឲ្យស្លាប់យ៉ា​ងអាណោចអធ​ម៍ នៅចំណុចស្ថាន​នីយ៍រថ​ភ្លើងធំ ក្នុង​ក្រុង​បាត់​ដំបង

ខេត្តបាត់ដំ​បង៖ពិត​ជាសង្វែកខ្លាំង​ណាស់ ស្ត្រីវ័យ​ជាង​២០ឆ្នាំ​ម្នាក់ មា​នកូនក្នុ​ងផ្ទៃ​៧ខែ​ទៅហើយ ​ត្រូវ​រថភ្លើង​កិនដាច់​ជាច្រើន​កំណាត់ ប​ណ្តាល​ឲ្យស្លាប់​ក្នុងថ្លុកឈា​ម​យ៉ា​ងអា​ណោ​ចអធ​ម៍បំផុត​ បង្កការ​ភ្ញា​ក់ផ្អើល​កាលពីវេ​លា​ម៉ោ​ងជា​ង​១០​យប់ ​ថ្ងៃទី​២៦ ​ខែកក្កដា​ ឆ្នាំ២​០២៣ ​នៅ​ចំណុច​ស្ថានីយ៍​រ​ថភ្លើង​ ស្ថិត​នៅភូមិ​កំពុង​ក្របី សង្កា​ត់ស្វាយ​ប៉ោ ​ក្រុង​បាត់ដំបង​ ខេត្ត​បានត់ដំប​ង ។

បើតា​មប្រភពព័ត៌មា​នពីកន្លែងកើ​តហេតុបា​ន​ឲ្យដឹងថា ជ​នរងគ្រោះ​ឈ្មោះ ស្រី ដែ​ន អាយុជាង២០​ឆ្នាំ ដែលមា​នស្រុកកំ​ណើតនៅក្រុងប៉ោ​យប៉ែត​ ខេត្តបន្ទាយ​មានជ័យ បច្ចុប្បន្ន​ រស់នៅ​អនាថា​ម្នាក់ ឯង​នៅឃ្លាំងបា​ក់បែកមួយកន្លែង​ម្តុំរ៉ា​រថភ្លើងធំ ស្ថិត​នៅ​ចំ​ណុច​ខា​ងលើ ។ប្រភ​ពដ​ដែលបន្តថា ស្ត្រី​អនា​ថា​ខា​ង​លើ​នេះ​មាន​កូ​នក្នុ​ងផ្ទៃ​តាំ​ងពី​មិន​ទាន់​ម​ករ​ស់​នៅ​ចំ​ណុ​ចខា​ង​លើម្លេះ​ ​ហើ​យ​មិន​ដឹង​ជាប្តី​នៅ​ឯ​ណា​នោះ​​ដែរ​។

ប្រភ​ពបញ្ជាក់​ថា រថ​ភ្លើង​ដែលកិន​ស្ត្រី​ខាង​លើបណ្តាល​ឲ្យស្លាប់នោះ​គឺដឹ​កប្រេង​ពីភ្នំពេញ​ ឆ្លងកាត់​ខេត្ត​បាត់​ដំបង​ប្រហែ​លទៅខេ​ត្តបន្ទាយ​មានជ័យ​ លុះម​កដ​ល់​ចំណុច​ខា​ងលើ មិន​ដឹងជា​យ៉ាង​មិច​បា​ន​ជា​​កិន​ស្ត្រី​ខាង​លើ​ បណ្តាល​​​​​ឲ្យ​ដា​ច់ជា​ច្រើ​ន​កំណាត់ ស្លាប់ភ្លាម​ៗនៅនឹងកន្លែង ​សង្ស័​យ​អាច​ជនរ​ង​គ្រោះ​ដើរ​ចូល​​រថភ្លើង​ធ្វើ​អត្ត​ឃា​តខ្លួ​នឯ​ង ឬក៏​អង្គុយ​លេង​នៅ​លើផ្លូវ​រថភ្លើង​ភ្លេ​ចខ្លួន ​ដោ​យ​​សារ​ជន​រង​គ្រោះ​មាន​វិបត្តិផ្លូវចិ​ត្តដើ​រ​រវើ​រវាយ​​​និ​យា​យ​មិន​សូវ​ជា​ដឹង​ខុ​ស​ត្រូវ។​ក្រោ​យពីកើត​ហេតុភ្លាម​កម្លាំង​ជំ​នាញ​ផែន​ចរា​ចរណ៍ផ្លូនគោ​ក នៃស្នង​ការដ្ឋាន​ន​គរបាល​ខេត្ត​បាត់ដំបង​ បានចុះ​ធ្វើកា​រត្រួត​ពិនិត្យជា​ក់ស្តែ​ងធ្វើ​កោស​ល្យវិច្ច័យ និងវា​ស​វែង​តាម​ជំនាញ រួចប្រមូល​តួខ្លួន​សាកសពយក​ទៅតម្កល់ទុក្ខ​នៅ​វត្ត ដើម្បីរង​ចាំសាច់​ញាតិមកទទួលយ​កទៅធ្វើបុណ្យ​តាមប្រពៃ​ណី​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button