ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ ត្រូវរថភ្លើងកិនដាច់ជាច្រើនកំណាត់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធម៍ នៅចំណុចស្ថាននីយ៍រថភ្លើងធំ ក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ពិតជាសង្វែកខ្លាំងណាស់ ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ មានកូនក្នុងផ្ទៃ៧ខែទៅហើយ ត្រូវរថភ្លើងកិនដាច់ជាច្រើនកំណាត់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៍បំផុត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតនៅភូមិកំពុងក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបានត់ដំបង ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី ដែន អាយុជាង២០ឆ្នាំ ដែលមានស្រុកកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន រស់នៅអនាថាម្នាក់ ឯងនៅឃ្លាំងបាក់បែកមួយកន្លែងម្តុំរ៉ារថភ្លើងធំ ស្ថិតនៅចំណុចខាងលើ ។ប្រភពដដែលបន្តថា ស្ត្រីអនាថាខាងលើនេះមានកូនក្នុងផ្ទៃតាំងពីមិនទាន់មករស់នៅចំណុចខាងលើម្លេះ ហើយមិនដឹងជាប្តីនៅឯណានោះដែរ។
ប្រភពបញ្ជាក់ថា រថភ្លើងដែលកិនស្ត្រីខាងលើបណ្តាលឲ្យស្លាប់នោះគឺដឹកប្រេងពីភ្នំពេញ ឆ្លងកាត់ខេត្តបាត់ដំបងប្រហែលទៅខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចខាងលើ មិនដឹងជាយ៉ាងមិចបានជាកិនស្ត្រីខាងលើ បណ្តាលឲ្យដាច់ជាច្រើនកំណាត់ ស្លាប់ភ្លាមៗនៅនឹងកន្លែង សង្ស័យអាចជនរងគ្រោះដើរចូលរថភ្លើងធ្វើអត្តឃាតខ្លួនឯង ឬក៏អង្គុយលេងនៅលើផ្លូវរថភ្លើងភ្លេចខ្លួន ដោយសារជនរងគ្រោះមានវិបត្តិផ្លូវចិត្តដើររវើរវាយនិយាយមិនសូវជាដឹងខុសត្រូវ។ក្រោយពីកើតហេតុភ្លាមកម្លាំងជំនាញផែនចរាចរណ៍ផ្លូនគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការត្រួតពិនិត្យជាក់ស្តែងធ្វើកោសល្យវិច្ច័យ និងវាសវែងតាមជំនាញ រួចប្រមូលតួខ្លួនសាកសពយកទៅតម្កល់ទុក្ខនៅវត្ត ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕