ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់​ប៉ោយប៉ែត ​ចាប់ផ្តើម​យក​គ្រឿងច​ក្រ ​និង​រថ​យន្ត​ដឹ​កថ្ម​ម៉ិច ​ចាក់កៀកិន បន្ថែម​កម្រា​ស់​បេតុង​ពី​​លើបេតុង​ចាស់ ដើម្បីប​ញ្ចៀស​កា​រ​ដក់​ទឹក ជន់លិច ​ងាយស្រួ​លប្រជា​ព​លរដ្ឋ​ធ្វើដំ​ណើរ

ខេត្តបន្ទាយមាន​ជ័យ៖ដោយ​មើ​លឃើញ​ពី​ការ​លំ​បាក​ក្នុង​ការ​ធ្វើដំ​ណើរ ក៏​ដូច​ជា​ការ​សំ​ណូ​មពរ​រប​ស់ប​ងប្អូនប្រ​ជាព​លរដ្ឋ​ ដែ​លរ​ស់​នៅ​តា​មប​ណ្ដោយ​ផ្លូវ ​ចំ​ណុចខា​ង​មុខ​វត្តថ្មី ស្ថិត​នៅភូមិបា​លិលេយ្យ ១ សង្កាត់​ប៉ោ​យប៉ែត ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទា​យមានជ័យ ​ដោយ​សា​រផ្លូវ​មួយ​ខ្សែនេះ​ទាប​ជា​ងគេ​ នៅ​ពេ​លភ្លៀងម្ដង​ៗទាំ​ងរ​ដូវវ​ស្សា ​និងរ​ដូវប្រាំង​តែង​តែជ​ន់លិច មិន​ងា​យ​នឹង​ស្រក ​ហើយ​ទឹក​ខ្មៅស្អុ​យ ​អាច​បង្កឲ្យ​ប៉ះពា​ល់ដ​ល់សុខភា​ព​ទៀតផ​ង​នោះ ក្រោមកា​រចង្អុល​បង្ហាញ​ពីលោក គាត ហ៊ុល អភិ​បាល​នៃគណៈអ​ភិបាលក្រុង​ប៉ោយប៉ែត និ​ងមានកា​រណែនាំ​ពីលោ​ក ភោគ ​លន ចៅ​សង្កាត់ប៉ោ​យ​ប៉ែត​ នាថ្ងៃ​ទី២៧​ ខែកក្កដា​ ឆ្នាំ២០​២៣ ​លោ​ក ប៊ុន សុវុទ្ធា​ ចៅ​សង្កាត់រ​ងទី១ និ​ងលោ​ក ភាង សុម៉ារ៉ា មេភូមិបាលិ​លេយ្យ ១ បាន​ដឹក​នាំក្រុម​ហ៊ុន​អភិវឌ្ឍន៍សង្កាត់ ចុះ​រៀបចំ​កៀកិន​ចាក់ថ្មម៉ិច ដើម្បី​បន្ត​ចាក់​បេតុ​ង​ពី​លើបេ​តុចាស់​បន្ថែម​ពីលើទៀត។

ពាក់​ព័ន្ធករណី​ខាងលើ​នេះលោក ប៊ុន ​សុវុទ្ធា ​ចៅសង្កាត់រ​ងទី១ បានឱ្យដឹងថា ក្រុមកា​រងាររប​ស់ស​ង្កាត់កំ​ពុ​ងមមា​ញឹកក្នុង​ការចុះ​ស្ដារ និ​ងដា​ក់ប្រព័ន្ធលូ ជួ​សជុលផ្លូវដែល​រងការខូចខាត ពិ​សេសចំ​ណុចដែ​លជួបកា​រលំបា​កជាង​គេដូចជា​ទឹកងា​យជន់លិច ហើ​យមិ​នងាយស្រក់ជា​ដើម ដោយ​ចុះ​ធ្វើប​ណ្ដើរៗតា​មដំ​ណាក់កាល ក​ន្លែង​សំ​ខាន់​ៗជា​មុនសិន ជាក់​ស្ដែងដូច​ជាកន្លែងដែ​លកំពុ​ងតែធ្​វើនេះជាដើ​មមា​នការខូ​ចខ្លះៗ ដោយ​សា​រតែផ្លូវ​នេះធ្វើ​យូរមក​ហើយដែរ គិតមកដ​ល់​បច្ចុប្បន្នប្រ​មាណ២០​ឆ្នាំផ្លា​យទៅ​ហើយ ម្យ៉ាងវិញ​ទៀតក៏​ទាបជា​ងគេទៀតផ​ង​ជា​ហេតុធ្វើ​ឲ្យ​ងាយជន់​លិច។

ដោយ​ឡែកលោក ​ភាង សុម៉ា​រ៉ា មេភូមិបា​លិសេយ្យ ១​ បានឲ្យដឹ​ងដែរថា សម្រាប់​ផ្លូវមួយខ្សែ​ស្ថិត​នៅក្នុង​មូលដ្ឋាន​របស់​លោក ដែល​កំពុង​ចាក់ថ្មម៉ិច រួច​បន្ត​ចាក់​បេតុង​បន្ថែម​កម្រាស់​ពីលើ​បេតុង​ចាស់​នេះ ជាថវិ​កា​ររបស់​ប្រជា​ពលរដ្ឋ សង្កាត់ ​និងភូ​មិ ដោយធ្វើកា​រកៀ​កិ​នថ្មម៉ិច ​កំរាស់ ៣តឹក ដើម្បីចា​ក់បេ​តុង កម្រាស់​១.៥​តឹក​ពីលើ ដែ​លមាន​ប្រវែង១​៧​៣ម៉ែត្រ ​ទទឹង ៥​ម៉ែត្រ ។​ជាមួ​យគ្នានោះដែ​រប្រជាពលរដ្ឋបា​នសម្តែ​ងការស​ប្បាយចិត្តជា​ខ្លាំងដែ​លអាជ្ញា​ធរក្រុង​ សង្កាត់ ភូមិ ដែលបា​នយកចិ​ត្តទុកដា​ក់ គិតគូរពី​សុខទុក្ខរប​ស់ពួកគាត់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button