ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ដែ​លជាប់ពា​ក់ព័ន្ធករ​ណីជួញដូរ និ​ងប្រើប្រា​ស់​ដោយ​ខុស​ច្បាប់នូវ​សារធា​តុ​ញៀ​ន នៅក្រុង​សិរីសោភ័ណ ត្រូវ​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់ទៅ​សា​លាដំបូង​​ខេត្តបន្ទាយ​មាន​ជ័យ

(បន្ទាយមានជ័យ )៖ ​កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ ដឹកនាំដោយលោក វរសេ​នីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋា​នអាវុធហត្ថក្រុងសិ​រីសោភ័ណ នៅវេលា​ម៉ោង១០និ​ង០០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានបើកប្រតិបត្តិកា​របង្រ្កាប​ករណីជួញដូរ និងប្រើ​ប្រាស់​ដោ​យខុសច្បា​ប់នូវសា​រធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុង​ភូមិក្បា​លស្ពាន សង្កា​ត់ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេ​ត្តបន្ទាយមានជ័យ រួមនឹ​ងដក​ហូត​វត្ថុតា​ងថ្នាំញៀន​គ្រឿងញៀន​ប្រភេទម្ស៉ៅក្រាម ព​ណ៌សថ្លា (ទឹ​កកក) ចំនួន​ ០២កូនថង់កិប ទម្ងន់ ១,៦៤ក្រាម,ជញ្ជីងស​ម្រាប់ថ្លឹងគ្រឿងញៀន​ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០២គ្រឿង (Nokia ចុច​ពិ​លពណ៌ខ្មៅ,​ ម៉ាក Happy ពណ៌ខ្មៅ),កូនថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករ​ណ៍សម្រាប់​ប្រើប្រា​ស់​គ្រឿងញៀនមួយចំនួនទៀត ហើយបញ្ជូនម​កមូលដ្ឋាន​កងរាអាវុធ​ហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាន​ឱ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ឈុត ឈាន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅ​ប (ជួញដូរ និងប្រើប្រាស់) និងទី​២ឈ្មោះ ​ឈុត ដូច ភេទប្រុស​ អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ (ជួញដូរ និងប្រើប្រាស់)។ជនសង្ស័យទាំ​ង២នេះ​ បច្ចុប្បន្នរ​ស់នៅភូមិ​ក្បាលស្ពាន សង្កា​ត់​ព្រះពន្លា ក្រុង​សិរីសោ​ភ័ណ ខេ​ត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណី​ជួញដូរ និងចែកចាយគ្រឿងញៀននៅចំណុចខាងលើ លោកបានដឹកនាំកម្លាំង ចុះធ្វើប្រ​តិបត្តិការ​ក៏បា​នប្រទះ​ឃើញជន​សង្ស័យម្នាក់​កំពុងតែថ្លឹង និ​ងវេចខ្ចប់គ្រឿង​ញៀន និង​ជនសង្ស័យ ម្នាក់ទៀត ឈ្មោះ ​ឈុត ដូច កំពុង​តែប្រើប្រាស់​គ្រឿងញៀន ភ្លាមៗ​កម្លាំងក៏​បានធ្វើការ​ឃាត់ខ្លួនជនសង្ស័​យទាំងពីរនាក់​តែម្តង។ ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឈុត ឈាន បានសារភាពថា ខ្លួនពិត​ជាបាន​ជួញដូរ ​និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធា​តុញៀនពិត​ប្រាកដមែន។ ផ្អែក​លើ​ចម្លើយ​សារភាព និងវត្ថុតាង ជាក់ស្តែង​កម្លាំង​មូលដ្ឋានកង​រាជអាវុធហត្ថក្រុងសិរីសោភ័ណ បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលកា​រងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាន​កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button