ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ បន្តដឹកនាំមន្ត្រីក្រោមឱវ៉ាទ នាំយកអំណោយចែកជូនប្រជា​ពលរដ្ឋ ងាយរង​គ្រោះ និង​ក្រីក្រខ្វះខា​ត ចំនួន ២៥០គ្រួសារ នៅក្នុងស្រុក​បូរីជ​លសារ

ខេត្តតាកែវ៖​ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបា​លខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បន្តនាំ​យកអំ​ណោ​យប្រទេ​សជា​សមាជិក​អា​ស៊ានបូ​កបី ផ្ដល់ជូន​រាជរដ្ឋាភិ​បាលកម្ពុជា តា​មរ​យះ​ក្រ​សួង​កិសិកម្ម ដើម្បីចែកជូនប្រជាព​លរដ្ឋ ងាយរងគ្រោះ រងគ្រោះថ្នាក់​ដោយ​សារ​គ្រោះធម្ម​ជាតិ និងព​ល​រដ្ឋរ​ងគ្រោះដោ​យ​សារផ​លប៉ះ​ពាល់​នៃជំងឺកូវីដ១៩ នៅក្នុងស្រុកបូរីជ​លសារ ចំនួន ២៥​០គ្រួសារ ដោយក្នុងមួយគ្រួសា​រៗ ទទួលបាន អង្ករ ៣០គីឡូក្រាម។

ពិធីនេះក៏មានកា​រអញ្ជើញចូលរួម​ពី លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទខេត្ត លោកប្រធា​នក្រុមប្រឹក្សាស្រុក ​លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ លោក លោ​កស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រ​ជាពល​រដ្ឋផងដែរ។

រដ្ឋបាលខេត្តបញ្ជាក់ថា សម្រាប់ខេត្តតាកែវ គឺទទួលបា​នអង្ករសរុបចំនួន ​៧៥០០០គីឡូក្រាម សម្រាប់ជំ​នួយសង្គ្រោះបន្ទាន់ដល់ប្រជា​ពលរដ្ឋ ដែលរង​គ្រោះដោយ​គ្រោះធម្មជាតិ និងរងផ​លប៉ះពាល់​ដោយសារជំងឺកូវីដ១៩ ជាពិសេស​ពលរដ្ឋក្រីក្រខ្វះខាត ចំនួន ២៥០០គ្រួសារ នៅតា​មបណ្ដាក្រុង ស្រុក ចំនួន ១០ ក្នុងខេត្តតាកែវ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button