អភិបាលខេត្តតាកែវ បន្តដឹកនាំមន្ត្រីក្រោមឱវ៉ាទ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះ និងក្រីក្រខ្វះខាត ចំនួន ២៥០គ្រួសារ នៅក្នុងស្រុកបូរីជលសារ
ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បន្តនាំយកអំណោយប្រទេសជាសមាជិកអាស៊ានបូកបី ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយះក្រសួងកិសិកម្ម ដើម្បីចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះ រងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ និងពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅក្នុងស្រុកបូរីជលសារ ចំនួន ២៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋផងដែរ។
រដ្ឋបាលខេត្តបញ្ជាក់ថា សម្រាប់ខេត្តតាកែវ គឺទទួលបានអង្ករសរុបចំនួន ៧៥០០០គីឡូក្រាម សម្រាប់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាត ចំនួន ២៥០០គ្រួសារ នៅតាមបណ្ដាក្រុង ស្រុក ចំនួន ១០ ក្នុងខេត្តតាកែវ ៕ ដោយ ៖ លោក ផូង បញ្ញា