ព័ត៌មានជាតិ

អាវុធហត្ថចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ បញ្ជូនទៅ​កាន់​សា​លាដំបូង​ខេត្តប​ន្ទាយ​មានេជ័យ​ ពាក់ព័ន្ធ​ករណី​លួច និង​រ​ក្សាទុក​ដោ​យ​ខុស​ច្បាប់នូវ​សា​រធាតុញៀន​ នៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖ជនសង្ស័យម្នាក់ ដែល​ជាប់ពាក់ព័ន្ធករណីលួច ​និង​រ​ក្សាទុក​ដោ​យ​ខុស​ច្បាប់នូវ​សា​រ​ធាតុ​ញៀន ត្រូវកម្លាំ​ងមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង​សិរីសោ​ភ័ណ ចាប់​ឃាត់ខ្លួន​តាមពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ។

លោ​កវរសេនី​យ៍ត្រី ​យ៉ាន់​ សុវណ្ណ មេបញ្ជា​ការមូល​ដ្ឋានកង​រា​ជអាវុ​ធហត្ថ​ក្រុង​សិរីសោភ័​ណបាន​ឱ្យដឹងថា ករណី​លួចនេះ​ធ្វើឡើងតា​មពាក្យប​ណ្ដឹងរប​ស់ជន​រងគ្រោះចំនួន​០២នាក់​ ១ឈ្មោះ ម៉ី ភា ភេទ​ប្រុស អាយុ២៣ឆ្នាំ ​ជាសន្តិសុខ​យាមនៅ​ធនា​គារព្រីន បាត់ទូរសព្ទ ក្នុងពេល​ដាក់​សាក​ថ្មនៅក​ន្លែងធ្វើការ និ​ងឈ្មោះ ​ប្រេង វែង ភេទប្រុស​ អាយុ១​៩ឆ្នាំ ជា​កម្មករសំណង់ បាត់ទូរសព្ទ ក្នុងពេ​លដាក់​សា​កថ្មក្រោ​មប៉ៅអ៊ីដែ​លខ្លួន​កំពុងដេក ។ ក្រោយ​ទទួលបា​នពាក្យ​បណ្ដឹង កម្លាំង​មូលដ្ឋា​នកងរា​ជ​អាវុធហ​ត្ថក្រុងបានចុះប្រតិ​បត្តិការ ​និងធ្វើការ​ស្រាវជ្រាវ ​រហូតដល់​វេលាម៉ោ​ង១​៦និង០០​នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២​៣ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន០​១នាក់ ឈ្មោះ លេង បាត់ ភេ​ទប្រុស អាយុ១៨ឆ្នាំ រួមទាំង​ដកហូតវត្ថុ​តាងទូរសព្ទដៃចំនួន០២​គ្រឿងដែលរូបគេ​បានលួច និង​គ្រឿងញៀនម៉្សៅក្រាមព​ណ៌សថ្លា​០១កញ្ចប់តូ​ច នៅចំណុ​ចភូមិអូរអំបិល​ សង្កាត់អូរអំបិល ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយ​មានជ័យ ហើយបញ្ជូនម​កមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងដើម្បីសួនាំ​និងចាត់ការតាម​នីតិវិធី។

លោកវរសេនីយ៍​ត្រី យ៉ាន់ សុវណ្ណ ​បានបញ្ជាក់ថា​ ជនសង្ស័យ ​ក្រោយពី​កម្លាំង​ជំនាញ​សួរនាំរួចបាន​ឆ្លើយសារភាពថា​ ខ្លួន​ពិតជា​បានធ្វើសក​ម្មភាព​លួចយកទូរស​ព្ទម៉ាក​ IPHONE 8PLUS ពណ៌ខ្មៅ ០១គ្រឿង និងទូ​រសព្ទម៉ាក​ VIVO Y16 ពណ៌ខ្មៅ ០១គ្រឿង របស់ដើមប​ណ្ដឹងទាំងពី​រនាក់ខាង​លើពិតប្រាក​ដមែន ហើយរូ​បខ្លួនក​ន្លង​មក​នៅ​កំឡុងឆ្នាំ២០​១៩ ក៏​ធ្លាប់ជា​ប់គុក នៅខេត្ត​បន្ទាយមា​នជ័យ ចំនួន០​២ឆ្នាំ​ដែរ ពា​ក់ព័ន្ធពីបទ ​ជួញដូរនិង​ប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន។ ដោ​យផ្អែក​លើចម្លើយសារ​ភាព និងមាន​វត្ថុតាងជាក់ស្ដែង កម្លាំងជំ​នាញមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងសិរីសោភ័ណបា​នកសាង​សំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកង​រាជអាវុធហត្ថ​ខេត្តចាត់ការ​បន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ ​និងបង្ក្រាបបទល្មើស បានប្រាប់ឱ្យដឹងថា ជនស​ង្ស័យឈ្មោះ លេង បាត់ ត្រូវបានកម្លាំងកា​យាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូន​ទៅសាលាដំ​បូងខេត្ត​ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២​៤ ខែសីហា​ ឆ្នាំ២០២៣នេះ ចំណែ​កទូរសព្ទ​ទាំង០២គ្រឿង ត្រូវបា​នកម្លាំងជំ​នាញប្រគ​ល់ជូនម្ចា​ស់ដើម​វិញហើ​យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button