មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយប៉ារ៉ាមែត្រ និងទឹកពិសារ
ខេត្តបន្ទាយមានជ័យ៖ដើម្បីរក្សានូវគុណភាពនិងលើកកម្ពស់សុខុមាលភាពសាធារណៈ សុវត្ថិភាពចំណីអាហារនិងទឹកពិសាគ្រប់ប្រភេទលើសុខភាពមនុស្សទូទៅ ។ មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីប៉ារ៉ាមែត្រ ភាពអាហារទឹកពិសានិងវិសាលភាព នៃការធ្វើតេស្តវិភាគរបស់មន្ទីរពិសោធន៍វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ជូនដល់មន្ត្រីរាជការ នៃមន្ទីរនិងម្ចាស់សហគ្រាសផលិតចំណីអាហារទឹកពិសាដំនិងម្ចាស់ស្ថានីយទឹកស្អាតក្នុងខេត្ត សរុបសិក្ខាកាមចំនួន៤០នាក់នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
លោក ញឹល ប៊ុនធឿន ដែលជាប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តនិងលោក តេង វ៉ាន់ដារិទ្ធ ជាអគ្គនាយករងវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានមានប្រសាសន៍ថា គុណភាពសុវត្ថិភាពចំណីអាហារ និងទឹកពិសាជារឿងសំខាន់សម្រាប់សុខភាពរបស់អ្នកប្រើប្រាស់អាច ត្រូវយកចិត្តទុកដាក់លើគុណភាពសុវត្ថិភាពចំណីអាហារនិងទឹកពិសា ត្រូវបានធានានូវការធ្វើពាណិជ្ជកម្មមានភាពងាយស្រួលនិងបង្កើតនូវការការពារអ្នកប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពសាធារណៈយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទីមួយនីតិកាលទី៧ នៃរដ្ឋសភាដែលបានលើកឡើងពាក់ព័ន្ធនឹងការធានានៃកំណើនសេដ្ឋកិច្ចនិង សុំប្រចាំក្នុងរង្វង់ឆ្នាំ៧% ប្រកបដោយគុណភាព និងវិបត្តិនានាបញ្ហាសមត្ថភាពគុណភាពចំណីអាហារនិងទឹកពិសាជាការងារអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ព្រោះថាកត្តា ប្រជាសាស្ត្រការវិនិយោគកំណើនភ្ញៀវទេសចរនិងការកើនឡើងនូវចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានធ្វើឲ្យ មានតម្រូវការផ្នែកចំណីអាហារមានការកើនឡើងនេះកាន់តែសម្បូរបែបដែលទាមទារ ឲ្យបង្កើតនូវការគ្រប់គ្រងគុណភាពសមត្ថភាពឲ្យបានជាប្រចាំក្នុងន័យនេះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលគ្រប់គ្រងលើការងារឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ព្រមទាំង បានយកចិត្តទុកដាក់ជាប្រចាំ ក្នុងការពង្រឹងនូវគុណភាពផលិតផលចំណីអាហារ និងទឹកពិសាដោយបានដាក់ចេញនូវគោលការណ៍ណែនាំដល់មន្ត្រីមានសមត្ថកិច្ចចុះត្រួតពិនិត្យនិងចុះយកសំណាក ដើម្បីយកមកពិសោធក្នុងភាពនៃការផលិតទៅតាមរោងចក្រសហគ្រាសសិប្បកម្មក្នុងរាជធានីខេត្តក្រុងស្រុក នៅទូទាំងប្រទេស។
លោក តេង ប៊ុនណារិទ្ធ បានបន្តថា ការពង្រឹងគុណភាពផលិតផលចំណីអាហារទឹកពិសាតាមរយៈការយកសំណាកផលិតផលទៅពិនិត្យគុណភាពតាមការកំណត់ជារឿងដែល ត្រូវធ្វើជាប្រចាំហើយអ្វីដែលសំខាន់អង្គនោះមន្ទីរពិសោធន៍នៅប្រទេសឲ្យជារឿងដែលយើងមិនអាចមើលរំលងនោះទេ ព្រោះ យើងត្រូវជ្រើសរើសមន្ទីរពិសោធន៍ណាមួយដែលមានការទទួលស្គាល់ពីថ្នាក់ជាតិតំបន់ និងអន្តរជាតិ។ចុងបញ្ចប់នៃសិក្ខាសាលានេះផងដែរ អស់លោក លោកស្រីបានអញ្ជើញចុះពិនិត្យផ្ទាល់ពីខ្សែសង្វាក់ផលិតកម្មចំណីអាហារទឹកស្អាតក្នុងខេត្ត បានជួយឧបត្ថម្ភដោយការពង្រឹងនូវគុណភាពផលិតផលដល់សហគ្រាសរបស់អស់លោក ស្រីឲ្យមានគុណភាពល្អ ដើម្បីជួយលើកកម្ពស់គុណភាពបងប្អូនសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទូទៅ៕