ព័ត៌មានជាតិ

មន្ទីរឧ​ស្សាហក​ម្មវិទ្យាសា​ស្ត្របច្ចេកវិទ្យា ​និង​នវា​នុវត្តន៍​ខេត្តប​ន្ទាយ​មានជ័​យ បើកសិក្ខាសា​លាស្តីពី កា​រផ្សព្វផ្សា​យ​ប៉ារ៉ា​មែត្រ និ​ង​ទឹ​កពិ​សារ

ខេត្តបន្ទាយមានជ័យ៖ដើម្បីរក្សានូវគុណ​ភាពនិ​ងលើ​កកម្ពស់​សុខុមា​លភាព​សាធារណៈ​ សុវត្ថិ​ភាពចំណី​អាហា​រនិង​ទឹកពិសា​គ្រប់ប្រភេទ​លើសុខភា​ពមនុស្សទូ​ទៅ​ ។ មន្ទីរឧ​ស្សាហក​ម្មវិទ្យាសា​ស្ត្រប​ច្ចេកវិទ្យា និង​នវា​នុវត្តន៍​ខេត្តប​ន្ទាយ​មានជ័​យ បានរៀបចំ​សិក្ខា​សាលាផ្សព្វផ្សា​យអំពីប៉ារ៉ាមែត្រ ភាព​អា​ហារទឹក​ពិសានិងវិ​សាលភាព នៃការធ្វើតេស្តវិភាគរ​បស់មន្ទីរពិសោធន៍​វិទ្យាសាស្ត្របច្ចេក​វិទ្យានិងនវានុវត្តន៍ជូនដ​ល់មន្ត្រីរាជការ នៃមន្ទីរនិងម្ចាស់ស​ហគ្រាសផលិតចំ​ណីអាហារ​ទឹកពិសា​ដំនិងម្ចាស់ស្ថានី​យទឹកស្អាតក្នុងខេត្ត សរុបសិក្ខាកា​មចំនួន៤០នាក់នៅ​ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២​០២៣។

លោក ញឹល ប៊ុនធឿន ដែលជាប្រធា​នមន្ទីរឧស្សាហកម្មវិ​ទ្យាសាស្ត្រប​ច្ចេកវិទ្យានិងន​វានុវត្តន៍​ខេត្តនិងលោ​ក តេង វ៉ាន់ដារិទ្ធ ជាអគ្គនាយករ​ងវិទ្យាសាស្ត្រប​ច្ចេកវិទ្យា​និងនវានុវត្តន៍បានមា​នប្រសាសន៍ថា គុណភាពសុវត្ថិភាពចំណីអាហារ និងទឹកពិ​សាជារឿង​សំខាន់សម្រាប់​សុខភាពរបស់​អ្នកប្រើប្រា​ស់អាច ត្រូវយកចិត្តទុកដាក់​លើគុណភាពសុវត្ថិ​ភាពចំណីអាហា​រនិងទឹកពិសា ត្រូវបា​នធានានូវការ​ធ្វើពាណិជ្ជកម្មមានភាពងា​យស្រួលនិងប​ង្កើតនូវការការពា​រអ្នកប្រើប្រាស់ និងលើក​កម្ពស់​សុខុមាលភាពសា​ធារណៈយុទ្ធសា​ស្ត្របញ្ចកោណរបស់​រាជរដ្ឋាភិបាលដំ​ណាក់​កាលទី​មួយ​នីតិកាលទី៧ នៃរដ្ឋ​សភាដែលបានលើកឡើងពាក់ព័​ន្ធនឹងកា​រធានា​នៃកំ​ណើន​សេដ្ឋកិច្ច​និង សុំប្រ​ចាំ​ក្នុង​រង្វង់ឆ្នាំ៧% ប្រកប​ដោ​យគុណភាព និងវិបត្តិនានាបញ្ហាសមត្ថភាព​គុណភាពចំណី​អាហារនិង​ទឹកពិសាជាកា​រងា​រអាទិភាពមួ​យដែ​លរាជ​រដ្ឋាភិ​បាលបាន​យកចិត្តទុកដា​ក់ខ្ពស់ ព្រោះថាកត្តា ប្រជា​សា​ស្ត្រការវិនិ​យោគកំណើនភ្ញៀវ​ទេសចរ​និងការកើន​ឡើងនូវចំណូលប្រចាំ​ថ្ងៃរបស់ប្រជា​ពលរដ្ឋបា​នធ្វើឲ្យ មាន​តម្រូវការផ្នែកចំណី​អាហារមា​នការកើនឡើង​នេះ​កាន់តែសម្បូរបែ​បដែលទាមទារ ឲ្យប​ង្កើតនូវកា​រគ្រប់គ្រងគុណភាព​សមត្ថភាពឲ្យ​បានជាប្រចាំក្នុងន័​យនេះក្រ​សួងឧស្សាហក​ម្មវិទ្យា​សាស្ត្របច្ចេ​កវិទ្យានិងនវា​នុវត្តន៍ដែល​ជាសេនា​ធិការឲ្យរាជ​រដ្ឋាភិបា​លគ្រប់គ្រង​លើការ​ងារ​ឧស្សា​ហក​ម្មវិទ្យាសា​ស្ត្របច្ចេ​កវិទ្យានិង​នវានុវត្តន៍ព្រមទាំង បា​នយកចិត្តទុកដាក់ជាប្រចាំ ក្នុងការពង្រឹង​នូវគុណ​ភា​ពផលិត​ផលចំ​ណីអាហារ និងទឹកពិសាដោយបា​នដាក់ចេញនូវគោ​លការណ៍ណែនាំ​ដល់មន្ត្រីមាន​សមត្ថកិច្ច​ចុះត្រួតពិនិត្យនិង​ចុះយកសំណាក ដើម្បីយកមកពិសោធក្នុង​ភាពនៃការផលិត​ទៅតា​មរោងចក្រស​ហគ្រាស​សិប្បកម្មក្នុងរា​ជធានីខេត្តក្រុងស្រុក នៅទូទាំ​ងប្រទេស។​

លោក តេង ប៊ុនណារិទ្ធ បានបន្តថា ការពង្រឹងគុ​ណភា​ពផលិ​តផល​ចំណី​អាហារទឹកពិសាតា​មរយៈ​ការ​យកសំ​ណា​កផលិ​តផលទៅ​ពិនិ​ត្យគុណ​ភាព​តាម​ការកំ​ណត់​ជារឿង​ដែ​ល ត្រូវធ្វើជាប្រចាំ​ហើយ​អ្វីដែ​ល​សំខាន់អង្គ​នោះ​មន្ទីរពិ​សោ​ធន៍នៅ​ប្រ​ទេស​ឲ្យ​ជា​រឿងដែ​លយើ​ងមិន​អាចមើល​រំលង​នោះទេ ព្រោះ យើ​ងត្រូវជ្រើស​រើសមន្ទីរពិ​សោធន៍​ណាមួយ​ដែលមាន​ការទទួ​លស្គាល់​ពីថ្នាក់ជាតិតំបន់ និង​អន្តរជាតិ។ចុង​បញ្ចប់នៃ​សិក្ខាសាលានេះ​ផងដែរ អស់លោក លោកស្រីបា​នអញ្ជើញចុះ​ពិនិត្យផ្ទាល់​ពីខ្សែ​សង្វាក់ផលិតក​ម្មចំណីអាហារទឹ​កស្អាតក្នុងខេត្ត បានជួយឧបត្ថម្ភដោ​យការពង្រឹងនូវគុណ​ភា​ពផលិតផ​លដល់សហគ្រាស​របស់អស់លោក ស្រីឲ្យមានគុណភាព​ល្អ ដើម្បីជួយលើ​កកម្ពស់គុណ​ភាព​បងប្អូន​សុខុមាល​ភាព​របស់បងប្អូនប្រ​ជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទូទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button