ព័ត៌មានជាតិ

កូនសិស្ស​លោក កាប់ព្រះ​សង្ឃក្នុង​វត្តស្ពឺ​ជើង ស្រុក​ស្ទោង បណ្តាល​​ឲ្យរង​របួស​ធ្ងន់ ព្រោះ​តែរឿង​ទំនា​ស់​ពាក្យ​សម្ដី

ខេត្តកំពង់ធំ៖ទំនាស់​ពាក្យ​សម្ដី កូនសិស្ស​លោកកាប់ព្រះ​សង្ឃនៅក្នុង​វត្តស្ពឺ​ជើង បណ្តាល​​ឲ្យរង​របួស​ធ្ងន់ ដឹកបញ្ជូន​ទៅសង្គ្រោះ​នៅឯមន្ទីពេទ្យ ​នៅវេលាម៉ោង ១២នឹ​ង០០នាទី អាធ្រាត ថ្ងៃ​ទី១៧ ខែកញ្ញា​ ឆ្នាំ២០២៣នេះ ។

ជនសង្ស័យដែលបង្កហិង្សាដោយចេតនា (មានស្ថានទំងន់ទោស) នៅចំណុចវត្តស្ពឺជើង មាន​ឈ្មោះ មី ម៉ៃ ភេទប្រុស ជាកូនសិស្សលោក អាយុ ២០ឆ្នាំ ស្នាក់ក្នុងវត្តស្ពឺ​ជើង ស្ថិតក្នុងភូមិម្សាក្រងជើង ឃុំម្សា​ក្រង ស្រុក​ស្ទោង ខេត្តកំ​ពង់ធំ មានស្រុកកំណើ​តនៅភូ​មិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំ​ពង់ធំ ​។

បើតាមប្រភពព័​ត៌មានបាន​ឲ្យដឹង​ថា មូលហេតុ​ដែល​ឈាន​​ដល់​បង្កហឹង្សារ​នេះ គឺផ្តើម​ចេញពី​ទំនាស់​ពាក្យសំដី​គ្នា ទើបជន​បង្កយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ផា​ន សុភាក់ ភេទប្រុស ជាព្រះ​សង្ឃ ដែលមា​នព្រះជន្មាយុ៣២ឆ្នាំ គង់​នៅក្នុងវត្តស្ពឺ​ជើង បណ្តាលឱ្យរងរ​បួសធ្ងន់ធ្ងរ ដោយកា​ប់ត្រូវ០​៤កន្លែង ត្រូវ​ចាំកញ្ចឹង​.ក ២កាំ​បិត ដៃ១​កាំបិត និង​កំផួន​ជើងមួយ​កាំបិត​ផងដែរ។ក្រោយ​ពីកើតហេតុសមត្ថកិច្ចកិច្ច បានចុះទៅដល់កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យស្លា​កស្នាម​បញ្ចូនជ​នរងគ្រោះ​​ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោងភ្លាម។ចំណែក​ជនបង្កក្រោយពីបង្កហេតុបានរ​ត់គេចខ្លួន តែទៅយ៉ាងណាក្តីលោកវរ​សេនីយ៍ទោ ជឹម រីណា អធិការ​ស្ដីទីនៃ​អធិការដ្ឋា​ននគរបាល​ស្រុកស្ទោង កំពុង​ឲ្យកម្លាំងតាមរកជន​សង្ស័យ ដើម្បីចាប់យក​មកផ្តន្ទាទោសតាម​ច្បាប់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button