កូនសិស្សលោក កាប់ព្រះសង្ឃក្នុងវត្តស្ពឺជើង ស្រុកស្ទោង បណ្តាលឲ្យរងរបួសធ្ងន់ ព្រោះតែរឿងទំនាស់ពាក្យសម្ដី
ខេត្តកំពង់ធំ៖ទំនាស់ពាក្យសម្ដី កូនសិស្សលោកកាប់ព្រះសង្ឃនៅក្នុងវត្តស្ពឺជើង បណ្តាលឲ្យរងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ នៅវេលាម៉ោង ១២នឹង០០នាទី អាធ្រាត ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ។
ជនសង្ស័យដែលបង្កហិង្សាដោយចេតនា (មានស្ថានទំងន់ទោស) នៅចំណុចវត្តស្ពឺជើង មានឈ្មោះ មី ម៉ៃ ភេទប្រុស ជាកូនសិស្សលោក អាយុ ២០ឆ្នាំ ស្នាក់ក្នុងវត្តស្ពឺជើង ស្ថិតក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលឈានដល់បង្កហឹង្សារនេះ គឺផ្តើមចេញពីទំនាស់ពាក្យសំដីគ្នា ទើបជនបង្កយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស ជាព្រះសង្ឃ ដែលមានព្រះជន្មាយុ៣២ឆ្នាំ គង់នៅក្នុងវត្តស្ពឺជើង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដោយកាប់ត្រូវ០៤កន្លែង ត្រូវចាំកញ្ចឹង.ក ២កាំបិត ដៃ១កាំបិត និងកំផួនជើងមួយកាំបិតផងដែរ។ក្រោយពីកើតហេតុសមត្ថកិច្ចកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្លាកស្នាមបញ្ចូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោងភ្លាម។ចំណែកជនបង្កក្រោយពីបង្កហេតុបានរត់គេចខ្លួន តែទៅយ៉ាងណាក្តីលោកវរសេនីយ៍ទោ ជឹម រីណា អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកស្ទោង កំពុងឲ្យកម្លាំងតាមរកជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕