ព័ត៌មានជាតិ

អគ្គីភ័​យឆា​​បឆេះ​ផ្ទៈប្រជា​ពលរដ្ឋ​ ១​ខ្នង ​ធ្វើ​អំពី​ឈើ​លើ ​ថ្មក្រោម ​បណ្តាល​ឲ្យ​ខូ​ចខាត​អស់​ទាំង​ស្រុង នៅឃុំគំរូ ​ស្រុ​កថ្មពួក

ខេត្តបន្ទាយមានជ័យ៖ផ្ទះប្រជា​ពលរដ្ឋ​ ១​ខ្នង ​ធ្វើ​អំពី​ឈើ​លើ ​ថ្មក្រោម ត្រូវអគ្គីភ័យឆាបឆេះ​អស់ទាំង​ស្រុង​ បង្កកា​រភ្ញាក់ផ្អើល​ នៅល្ងាចថ្ងៃទី១​៩ ខែកញ្ញា​ ឆ្នាំ២០​២៣ ស្ថិតភូមិ.ឃុំគំរូ ស្រុកថ្មពួក ខេត្តប​ន្ទាយមា​នជ័យ​។ក្រោយពីកើតហេតុភ្លាមគេសង្គេតឃើញវត្តមានលោក យ៉ុង យឺន អភិបាលរ​ងស្រុកថ្មពួក កម្លាំងនគរបាល យោធា និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវ​ រថយន្ត​ពន្លត់អគ្គីភ័​យ១គ្រឿង​ចេញអន្តរាគមន៍​ភ្លាមៗ​ តែដោយសារ​ការឆាបឆេះនោះមានស្ថាន​ភាព​ខ្លាំង ព្រោះផ្ទះនេះ​ធ្វើអំ​ពីឈើ​លើ ថ្មក្រោម ទើបងាយនឹងការឆាបឆេះលឿង បណ្តាល​ឲ្យឆេះអស់ទាំងស្រុង ។​

លោក យ៉ុង យឺន អភិបាលរ​ងស្រុកថ្មពួក​បាន​ឲ្យដឹងថា៖មុនពេលកើតហេ​តុគឺ​ម្ចាស់ផ្ទះ​កំ​ពុងនៅ​ក្រោម​ផ្ទៈ​ជា​មួ​យកូន​ចៅ​ ហើ​យក៏ត្រូ​វអគ្គីភ័​យឆាប​ឆេះ​ផ្នែក​ខាងលើ​យ៉ាងស​ន្ធោស​ន្ធៅ ភ្លា​មនោះ​កម្លាំង​អធិ​ការដ្ឋាន​ន​គរបា​លស្រុក​ថ្មពួក បាន​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​១គ្រឿង​ចេញ​អន្តរាគ​មន៍​បា​ញ់​ពន្លត់ តែ​ដោយ​សា​រភ្លើង​ឆាបឆេះ​ខ្លាំង​មិន​អាចជួយ​បាន​បណ្តាល​ឲ្យឆេះអស់​ស្ទើទាំង​ស្រុង ​តែ​ទោះ​យ៉ា​ងណាក៏អាចគ្រប់គ្រងស្ថានកា​រណ៍បាន ​មិ​ន​បណ្តាល​រាល​ដាលឆេះដល់ផ្ទៈអ្នក​ជិតខាង​ឡើ​យ។

លោក​បានបញ្ជាក់ថា៖មូលហេតុដែ​លអគ្គីភ័យឆា​បឆេះ​ផ្ទៈ​១ខ្នង​ឈើលើ ថ្មក្រោមអស់ទាំងស្រុងនេះ គឺបណ្តា​ល​មកពី​ឆ្លងចរន្ត​អគ្គីស​នី បង្កឆាប​ឆេះផ្នែកខា​ងលើរាលដា​លមកក្រោម ​ដោយប្រើប្រាស់​រថ​យន្តពន្លត់អគ្គីភ័យ១គ្រឿងរប​ស់អ​ធិកា​រដ្ឋាននគរបា​​ល​ស្រុកថ្មពួក ដែ​លប្រើប្រា​ស់បូ​មពី​ប្រឡាយ​មុ​ខផ្ទៈ​បាញ់​ពន្លត់​មិនប​ណ្តា​លរា​លដាល​ឆេះ​ផ្ទៈ​អ្នកជិត​​ខាង និងមិន​មានអ្នកគ្រោះថ្នាក់ឡើយ។

លោក យ៉ុង យឺន បាន​បញ្ជាក់ថា៖ផ្ទះនេះ​មានប​ណ្តោ​យ​១២​ម៉ែត្រ ​និង​ទ​ទឹង​៦ម៉ែ​ត្រ​ ដែល​ម្ចា​ស់ផ្ទះ​មានឈ្មោះ ​អើយ អាយុ​៥២​ឆ្នាំ(ស្ត្រីមេ​ម៉ាយ​)រស់​នៅ​ជាមួ​យកូន​ចៅ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button