អគ្គីភ័យឆាបឆេះផ្ទៈប្រជាពលរដ្ឋ ១ខ្នង ធ្វើអំពីឈើលើ ថ្មក្រោម បណ្តាលឲ្យខូចខាតអស់ទាំងស្រុង នៅឃុំគំរូ ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ផ្ទះប្រជាពលរដ្ឋ ១ខ្នង ធ្វើអំពីឈើលើ ថ្មក្រោម ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិ.ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ក្រោយពីកើតហេតុភ្លាមគេសង្គេតឃើញវត្តមានលោក យ៉ុង យឺន អភិបាលរងស្រុកថ្មពួក កម្លាំងនគរបាល យោធា និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវ រថយន្តពន្លត់អគ្គីភ័យ១គ្រឿងចេញអន្តរាគមន៍ភ្លាមៗ តែដោយសារការឆាបឆេះនោះមានស្ថានភាពខ្លាំង ព្រោះផ្ទះនេះធ្វើអំពីឈើលើ ថ្មក្រោម ទើបងាយនឹងការឆាបឆេះលឿង បណ្តាលឲ្យឆេះអស់ទាំងស្រុង ។
លោក យ៉ុង យឺន អភិបាលរងស្រុកថ្មពួកបានឲ្យដឹងថា៖មុនពេលកើតហេតុគឺម្ចាស់ផ្ទះកំពុងនៅក្រោមផ្ទៈជាមួយកូនចៅ ហើយក៏ត្រូវអគ្គីភ័យឆាបឆេះផ្នែកខាងលើយ៉ាងសន្ធោសន្ធៅ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក បាននាំយករថយន្តពន្លត់អគ្គីភ័យ១គ្រឿងចេញអន្តរាគមន៍បាញ់ពន្លត់ តែដោយសារភ្លើងឆាបឆេះខ្លាំងមិនអាចជួយបានបណ្តាលឲ្យឆេះអស់ស្ទើទាំងស្រុង តែទោះយ៉ាងណាក៏អាចគ្រប់គ្រងស្ថានការណ៍បាន មិនបណ្តាលរាលដាលឆេះដល់ផ្ទៈអ្នកជិតខាងឡើយ។
លោកបានបញ្ជាក់ថា៖មូលហេតុដែលអគ្គីភ័យឆាបឆេះផ្ទៈ១ខ្នងឈើលើ ថ្មក្រោមអស់ទាំងស្រុងនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី បង្កឆាបឆេះផ្នែកខាងលើរាលដាលមកក្រោម ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលប្រើប្រាស់បូមពីប្រឡាយមុខផ្ទៈបាញ់ពន្លត់មិនបណ្តាលរាលដាលឆេះផ្ទៈអ្នកជិតខាង និងមិនមានអ្នកគ្រោះថ្នាក់ឡើយ។
លោក យ៉ុង យឺន បានបញ្ជាក់ថា៖ផ្ទះនេះមានបណ្តោយ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ ដែលម្ចាស់ផ្ទះមានឈ្មោះ អើយ អាយុ៥២ឆ្នាំ(ស្ត្រីមេម៉ាយ)រស់នៅជាមួយកូនចៅ ៕