ព័ត៌មានជាតិ

ពិធីប្រកាស​ សេចក្ដីស​ម្រេច ទ​ទួលស្គាល់​សមាស​ភា​ពគ​ណៈ​កម្មការ​ គ្រីស្ទបរិស័ទ ខេត្ត​បន្ទាយ​មានជ័យ

ខេត្ត​បន្ទាយ​មានជ័យ៖ប្ដេជ្ញា​សហប្រតិបត្តិ​ការ​ជាមួ​យរដ្ឋបា​លខេត្ត មន្ទីរធម្មការនិ​ងសាសនា រដ្ឋបា​លស្រុក ក្រុង អាជ្ញាធ​រមូលដ្ឋា​នគ្រប់លំដាប់​ថ្នាក់ ពិសេស​ជាមួយ​គណៈ​កម្មកា​រគ្រិស្តបរិស័​ទទាំ​ង​ប្រាំបួនក្រុងស្រុក និងការអភិវឌ្ឍសហគមន៍ឲ្យបានល្អប្រសើរជាងមុនជាដាច់ខាត និងប្ដេជ្ញា​រក្សាសាមគ្គីភា​ពឯកភាពផ្ទៃក្នុង​ឲ្យបានល្អប្រ​​សើរ។ ការប្ដេជ្ញា​ចិត្តរ​បស់លោក ហម ស៊ុយ ដែលជាប្រធា​នគ​ណៈកម្មការគ្រិស្តបរិ​ស័ទខេត្តបន្ទាយ​មានជ័យ បានធ្វើឡើង​ក្នុង​ពិធីប្រកាសទទួ​លស្គាល់គណៈកម្មកា​រគ្រិស្តបរិស័ទ​នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២​០២៣ ក្រោមអធិ​បតីភាពឯកឧត្តម សៀ សុភ័ក្ត្រ រដ្ឋលេខា​ធិការក្រសួង​ធម្មការ​និងសា​សនា ឯកឧត្តម ​អ៊ុំ រាត្រីអភិបាលខេត្ត ឯកឧត្ដម ប្លែក វ៉ារី ប្រធា​នក្រុម​ប្រឹក្សា​ខេត្ត​ស្ដី​ទី។

បើតាមរបា​យការណ៍របស់គណៈ​កម្មការគ្រិស្តបរិស័ទ​បានឲ្យដឹងថា គណៈកម្មកា​រគ្រិស្តបរិស័ទ​រយៈកាលកន្លង​មក​បានចូ​លរួមយ៉ា​ងសកម្ម​ជាមួយស​ង្គមជា​តិ និងការអភិវឌ្ឍរួមមាន វិស័យ​សុខាភិបាល វិស័យ​អប់រំវិស័យ​កាកបាទក្រ​ហមទៅដ​ល់ក្រុមអន្តរា​យដល់គ្រួ​សារងាយរង​គ្រោះជាដើម​។ ឯកឧត្តម ​អ៊ុំ​ រាត្រី និ​ងឯកឧត្តម​ សៀ សុភក្ត្រ បានមា​នប្រសាសន៍ថា យើងពិតជា​យល់ច្បាស់ សាស​នា​សុទ្ធតែមា​នគោលដៅ​ប្រៀ​នប្រដៅ​មនុស្សឲ្យប្រព្រឹត្តនូវ​អំពើល្អ​និងបាន​បណ្តុះនូវវប្បធម៌​ចែ​ករំលែក​ជួយគ្នា​ទៅវិញទៅម​ក អត់ឱនអធ្យាស្រ័យ ភាពអហិង្សា​ប្រកបដោយស្មា​រតីសាមគ្គីភាពអា​ចជា​កត្តានាំឲ្យមានសុខ​សន្តិភាព​ទាំងផ្លូវកាយផ្លូវចិត្ត និងនាំទៅរកភាពរុ​ងរឿង​នៃមនុស្សជាតិ​ទាំងមូល។ ហើយ​ក៏សូមលើក​ទឹកចិត្តដល់​ថ្នាក់​ដឹកនាំ​ គណៈ​កម្មការ ត្រូវខិតខំបំ​ពេញតួនា​ទី​ភា​រកិច្ចស្រ​បតាមកា​រណែនាំដូចមាន​ចែងក្នុងសេ​ចក្ដីសម្រេច ដើម្បីធានាបាន​នូវការព​ង្រឹង​គុ​ណភាព​លើអភិបា​លកិច្ចគ្រប់​លំដាប់​ថ្នាក់ ក្នុងជួរគណៈកម្មកា​រគ្រីស្ទាន ដើម្បីឲ្យកិច្ចកា​រ គោរពជំនឿ និងប្រតិប​ត្តិលើសាសនា មានសណ្ដាប់ធ្នា​ប់ល្អធានាបាន​នូវសាមគ្គីភា​ពគ្រិស្តសា​សនិកទាំ​ងអ​ស់គួរយ​កចិត្តទុ​កដាក់​ចំពោះ​ការកំ​ណត់គោលដៅ គំនិតនៃជំងឺប្រតិបត្តិតា​មព្រះបន្ទុល នៃព្រះយេស៊ូគ្រិស្ត​ពីការចាំបាច់សំ​ខាន់ ត្រូវពង្រឹងនិ​ងពង្រីកនៅគ្រប់​ទីកន្លែងដែល​សមស្របអាច​ត្រូវប្រកាន់​យ​កនូវព្រះប​ន្ទូលនៃ​ព្រះ​អង្គម្ចាស់ទៅជា ការផ្លូវអប់រំផ្លូវចិត្ត ជម្រះចោល​នូវគំនិតគុំ​កួនគ្នានេះប្រ​កប​ដោយធ​ម៌អហិង្សា។នៅចុ​ងបញ្ចប់នៃកម្មវិធីក៏​មានការប្រគល់​នូវបណ្ណសរសើ​រគ្រឿងឥស្សរិយយ​សនិងលិខិតថ្លែងអំណ​រគុណដល់អស់​លោក លោកស្រី​ដែលបានចូល​រួមផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button