ពិធីប្រកាស សេចក្ដីសម្រេច ទទួលស្គាល់សមាសភាពគណៈកម្មការ គ្រីស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ប្ដេជ្ញាសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្ត មន្ទីរធម្មការនិងសាសនា រដ្ឋបាលស្រុក ក្រុង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសជាមួយគណៈកម្មការគ្រិស្តបរិស័ទទាំងប្រាំបួនក្រុងស្រុក និងការអភិវឌ្ឍសហគមន៍ឲ្យបានល្អប្រសើរជាងមុនជាដាច់ខាត និងប្ដេជ្ញារក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។ ការប្ដេជ្ញាចិត្តរបស់លោក ហម ស៊ុយ ដែលជាប្រធានគណៈកម្មការគ្រិស្តបរិស័ទខេត្តបន្ទាយមានជ័យ បានធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មការគ្រិស្តបរិស័ទនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម សៀ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី។
បើតាមរបាយការណ៍របស់គណៈកម្មការគ្រិស្តបរិស័ទបានឲ្យដឹងថា គណៈកម្មការគ្រិស្តបរិស័ទរយៈកាលកន្លងមកបានចូលរួមយ៉ាងសកម្មជាមួយសង្គមជាតិ និងការអភិវឌ្ឍរួមមាន វិស័យសុខាភិបាល វិស័យអប់រំវិស័យកាកបាទក្រហមទៅដល់ក្រុមអន្តរាយដល់គ្រួសារងាយរងគ្រោះជាដើម។ ឯកឧត្តម អ៊ុំ រាត្រី និងឯកឧត្តម សៀ សុភក្ត្រ បានមានប្រសាសន៍ថា យើងពិតជាយល់ច្បាស់ សាសនាសុទ្ធតែមានគោលដៅប្រៀនប្រដៅមនុស្សឲ្យប្រព្រឹត្តនូវអំពើល្អនិងបានបណ្តុះនូវវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក អត់ឱនអធ្យាស្រ័យ ភាពអហិង្សាប្រកបដោយស្មារតីសាមគ្គីភាពអាចជាកត្តានាំឲ្យមានសុខសន្តិភាពទាំងផ្លូវកាយផ្លូវចិត្ត និងនាំទៅរកភាពរុងរឿងនៃមនុស្សជាតិទាំងមូល។ ហើយក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ គណៈកម្មការ ត្រូវខិតខំបំពេញតួនាទីភារកិច្ចស្របតាមការណែនាំដូចមានចែងក្នុងសេចក្ដីសម្រេច ដើម្បីធានាបាននូវការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងជួរគណៈកម្មការគ្រីស្ទាន ដើម្បីឲ្យកិច្ចការ គោរពជំនឿ និងប្រតិបត្តិលើសាសនា មានសណ្ដាប់ធ្នាប់ល្អធានាបាននូវសាមគ្គីភាពគ្រិស្តសាសនិកទាំងអស់គួរយកចិត្តទុកដាក់ចំពោះការកំណត់គោលដៅ គំនិតនៃជំងឺប្រតិបត្តិតាមព្រះបន្ទុល នៃព្រះយេស៊ូគ្រិស្តពីការចាំបាច់សំខាន់ ត្រូវពង្រឹងនិងពង្រីកនៅគ្រប់ទីកន្លែងដែលសមស្របអាចត្រូវប្រកាន់យកនូវព្រះបន្ទូលនៃព្រះអង្គម្ចាស់ទៅជា ការផ្លូវអប់រំផ្លូវចិត្ត ជម្រះចោលនូវគំនិតគុំកួនគ្នានេះប្រកបដោយធម៌អហិង្សា។នៅចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់នូវបណ្ណសរសើរគ្រឿងឥស្សរិយយសនិងលិខិតថ្លែងអំណរគុណដល់អស់លោក លោកស្រីដែលបានចូលរួមផងដែរ៕