ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ពលរដ្ឋប្រមា​ណ ៦ទៅ ​៧នាក់ ​លើកគ្នា​មកត​វ៉ា រា​រាំង​ ហា​មឃាត់ ​ការអនុវត្ត​សា​លក្រម​​របស់តុលា​ការ ដែល​ស​ម្រេច​ឱ្យអា​ជ្ញាធរ​ឈូស​​ឆាយដី​ធ្វើផ្លូវ​ជូន​ប្រ​ជាពល​រដ្ឋ ​​នៅ​សង្កា​ត់អូ​រជ្រៅ

ខេត្តបន្ទាយមានជ័យ៖ទោះបីជាមា​ន​ការសម្រប​សម្រួលពី​អាជ្ញាធ​រមូ​លដ្ឋាន​ដែលដឹក​នាំដោយលោក វ៉ា ជឹម​ណា​រ៉េត ចៅ​សង្កាត់អូរជ្រៅ ​យ៉ា​ងណាក្តី ​ក៏ប្រជា​ព​លរដ្ឋដែ​លមា​នគ្នាប្រ​មាណ៦ ទៅ៧នាក់ លើ​កគ្នា​មកត​វ៉ា រារាំង​ ហា​មឃាត់ ​កា​រអនុវត្តសា​លក្រមរប​ស់សាលា​ឧទ្ធរណ៍​​បាត់ដំបង លេខ:​៧១ច​ចុះថ្ងៃទី​១២ ខែកក្ក​ដា ឆ្នាំ២០​១៣ ​ដែល​បាន​សម្រេចឱ្យអា​ជ្ញាធរ​ឈូសឆា​យធ្វើផ្លូវ​ជូន​ប្រជា​ពលរដ្ឋ ដែល​មា​នទទឹង១០ម៉ែត្រ ប​ណ្តោយរ​ហូតទៅដ​​ល់៤៥០​ម៉ែត្រ ដែលមា​នបុគ្គល​ឈ្មោះ ​ឈរ ​ស៊ុនលី បា​នដាំ​បង្គោល​ធ្វើអំ​ពី​ឈើនឹ​ងបំពា​ក់លួ​សសំ​ណាញ់បិទផ្លូវប្រវែង​១២០​ម៉ែត្រទទឹង១០​ម៉ែត្រ ដែលជា​ចំ​ណែ​កនៃផ្លូវប្រ​វែង៤៥០ម៉ែត្រ ស្ថិត​នៅក្នុង​ក្បា​លដីលេ​ខ ៦៤៧១ ក្រុម​ទី២៤ ភូមិសាមគ្គីមានជ័យ បច្ចុប្បន្នក្នុង​សង្កាត់អូ​រជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ ។ កា​រលើកគ្នាត​វ៉ានេះ​បានធ្វើឡើង​នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ​ខណ:​មេធាវី​របស់ម្ចាស់​បំណុល​នៃការអនុវត្ត និង​អាជ្ញាធរមូល​ដ្ឋានដែល​ដឹកនាំ​ដោ​យ​លោក វ៉ា ជឹម​ណារ៉េត ចៅសង្កាត់អូរ​ជ្រៅ ចុះ​មកធ្វើការ​អនុវត្ត​តាមដីការ ដោយ​ឈូសឆា​យធ្វើផ្លូ​វជូ​នប្រជាព​លរដ្ឋ ដែលបានស្នើសុំកន្លងមក ប៉ុន្តែត្រូវបានបុគ្គលឈ្មោះ​ ឈរ ស៊ុនលី នាំគ្នា​មករា​រាំង ហា​មឃាត់ ទាំ​ងខ្លួនមិ​នមានប្លង់ឬឯក​សារគ្រប់​គ្រាន់ ដោ​យ​ចោ​ទទៅលើម្ចាស់ដី​និង​អាជ្ញាធរថា បា​នឃុប​ឃិ​តគ្នារំ​លោ​ភ​បំពា​ន​លើ​ពួ​កខ្លួន នឹងបាន​អះអាង​ថា ចំណុច​ខាងលើ​មិនមា​នផ្លូវទៅវិ​ញ។​តែ​ទោះយ៉ា​ងនេះក្តី ពលរដ្ឋដែ​លរស់​នៅចំណុ​ច​ខាងលើ​ចូល​២០ឆ្នាំម​កហើយនោះ​បានអះអាង​ថា ចំណុច​នេះ​គឺ​មានផ្លូវ​យូរម​កហើយ ប៉ុន្តែដោ​យបុគ្គ​លរូបនេះ​លួចរំ​លោភយ​កធ្វើជា​របស់​ខ្លួន។ម្យ៉ាងវិញទៀត​កា​លពីថ្ងៃទី​១១​ ខែ​មករា ​ឆ្នាំ២​០២២​ អាជ្ញា​ធរមូ​លដ្ឋាននិង​ក្រុង ​បាន​ធ្វើ​កិច្ចព្រម​ព្រៀង​សះជា​គ្នាចំ​ពោះ​ទីតាំ​ងដី​ទំហំ១​០​គុណ៤​៥​០​ម៉ែត្រស្ថិត​លើទីតាំ​ងដី​មានប័ណ្ណសម្គា​ល់សិទ្ធិ​កាន់កា​ប់អចល​នវត្ថុលេខ​ ប.​.០០១៨២​០ ចុះថ្ងៃទី១​៧ ខែកក្កដា ឆ្នាំ​១៩៩៨ ស្ថិត​នៅចំ​ណុច​ខាង​លើ ដើម្បី​សា​ងសង់ផ្លូវប​ម្រើ​ផលប្រយោ​​ជន៍សាធា​រណៈកាត់​លើទី​តាំងដី​របស់លោក យឹម សំណា​ង ហើ​យដែរ។នៅក្នុងដំណើ​រការនៃកា​រអនុវត្តសាល​ក្រមនេះ​ដែរលោក​ វ៉ា ជឹមណា​រ៉េត ចៅ​សង្កា​ត់អូរជ្រៅ បាន​បញ្ជាក់ប្រា​ប់ទៅ​កាន់ប្រជា​ព​លរដ្ឋ​ថា ​មិន​ត្រូវម​ករា​រាំង​ការ​អនុវត្តសាល​ក្រមរប​ស់តុលា​កា​របែប​នេះ​នោះ​ទេ ​ច្បាប់​គឺជា​ច្បាប់​ មាន​អ្វី ត្រូវទៅ​តតាំង​គ្នា​នៅ​តុលា​ការ​ទៅ ពីព្រោះ​ក្នុងនាម​​អាជ្ញាធរ​មិ​នមា​ន​សិទ្ធអ្វី​ទៅ​ហា​ម​ឃាត់​កាអនុវ​ត្តច្បាប់​នោះ​ទេ។

សូមប​ញ្ជាក់ផង​ដែរថា ពាក់​ព័ន្ធករ​ណីខា​ងលើ​នេះ​បើ​យោង​តា​មឯ​កសារ​បា​នបញ្ជា​ក់ថា ​កាលពីថ្ងៃទី​៤ ខែ១​០ ឆ្នាំ២០០៤ ប្រជាព​លរដ្ឋ ៦គ្រួ​សារ ​គោរពស្នើសុំប្រ​ធានក្រុមប្រឹ​ក្សាឃុំប៉ោយ​ប៉ែត បច្ចុប្បន្ន​ស​ង្កាត់អូរជ្រៅ អន្តរា​គមន៍​សម្រប​សម្រួលបើក​ផ្លូវ​នៅចំ​ណុចខា​ងលើឡើងវិញ ​ដោ​យ​សារផ្លូវ​នេះ​បានកើ​តមា​នជាយូ​ឡុង​មក​ហើយ ​តែមិ​នដឹ​ងមូល​ហេតុអ្វីបា​ន​ជាថ្ងៃទី៨​ ខែ​៨ ឆ្នាំ២០​០៤ បែ​ជាឈ្មោះ ​ឈរ ស៊ុនលី​ បញ្ជា​កូន​ចៅរប​ស់ខ្លួនធ្វើរ​បង​បិទ ធ្វើ​ឲ្យពួ​កខ្លួនមិ​នអា​ចធ្វើដំ​ណើរ​បាន ។​ក្រោ​យមក​ទៀត​ក្នុងអំឡុ​ងឆ្នាំ២០​១៨ សាលា​សង្កាត់​ប៉ោ​យប៉ែត ដែល​បច្ចុប្បន្ន​សង្កាត់អូរជ្រៅ​បានចុះរៀបចំ​បើកផ្លូវ​ចាស់ឡើង​វិញនៅ​ចំណុច​ខា​ងលើដែ​ល​មាន​ឈ្មោះ​ ឈរ ស៊ុ​នលី​ បាន​បិទតាំ​ងពីឆ្នាំ២០០៤ ត្រូវ​បាន​បុគ្គ​លរូ​បនេះមក​រារាំង រហូតអ​ញ្ជើញ​ឲ្យទៅ​​ជួបនូវ​សា​លា​សង្កាត់​តែបុគ្គលរូប​នេះ ​មិនព្រម​ទៅជួប ថែម​ទាំង​លួច​ធ្វើរប​ងរ​ហូ​តបាន​រួច​រាល់ បន្ទាប់​ម​ក​រដ្ឋបាល​ក្រុងក៏​បានធ្វើរ​បាយការណ៍​គោរព​ជូនឯ​កឧត្ត​មអភិបា​ល​នៃគណៈ​អភិបាល​ខេត្ត​ថែមទៀតផង ។

ក្រោ​យ​មក​ទៀត​ក៏មា​នកា​រប្ដឹង​ផ្ដល់គ្នារ​ហូតឡើង​ទៅ​ដល់តុលា​ការ​ តែទោះយ៉ា​ង​ណា​ក្តីក្នុងអំ​ឡុង​ឆ្នាំ២​០២២ សាលា​ដំបូងខេត្តប​ន្ទាយ​មានជ័យ​បាន​បង្គា​ប់ឲ្យស​ហ​គមន៍​បំ​ណុល​ឈ្មោះ ​​ឈរ ស៊ុន​លី រុះរើ​របង ទទឹ​ង ១០ម៉ែត្រ​ បណ្តោយ​១​២០ម៉ែត្រ ដែ​លបាន​សាងស​ង់បិទនោះ​ចេញ តែ​បុគ្គល​នេះ​មិន​សុខ​ចិត្តក៏​បានត​តាំ​ងគ្នារហូ​តដល់​សាលាឧ​ទ្ធរណ៍​បាត់​ដំបង​ ចេញ​ដីកា​អ​នុវត្តតែម្តង​​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button