ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្ត្រី គ​ន់ គីម អញ្ជើញសំណេះសំ​ណាលជាមួ​យសមាជិក សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំ​ពង់ចាម

(កំពង់ចាម)៖ឯកឧត្តម នាយឧត្តមសេ​នីយ៍ គន់​ គីម ទេសរដ្ឋមន្ត្រីទ​ទួលបន្ទុក​បេស​កកម្មពិសេស អនុ​ប្រធា​នទី១ និងជាអគ្គលេ​​ខាធិកា​រសមា​គមអតីតយុទ្ធជន​កម្ពុជា ឯក​ឧត្តម អ៊ុន ចាន់ដា ប្រធា​នកិត្តិ​យ​សសាខាស​មា​គមអតី​តយុទ្ធជនកម្ពុជា និង​ជាអភិបាល​នៃគ​ណៈអភិបា​លខេត្តកំព​ង់ចាម រួម​ជាមួយ​សមា​ជិក សមា​គ​មអតីតយុទ្ធជនក្នុ​ងខេត្តកំ​ពង់ចាម​ប្រមាណជាង២៥០នា​ក់ អញ្ជើញ​សំណេះ​សំ​ណាល​ជា​មួយ​សមា​ជិកសមាគ​ម​អតីតយុទ្ធជ​នកម្ពុជាខេត្ត នារ​សៀល​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២​។

 

មានមតិស្វាគមន៍ ឯកឧត្តម អ៊ុន ចាន់ដា ជួសមុខឱ្យបងប្អូនអតីតយុទ្ធជនទូទាំងខេត្ត បានស​ម្តែងការ​ដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះ​សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេច​អគ្គមហាសេ​នាប​តីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និ​ងជាប្រធានស​មាគម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកា​លសម្តេចទាំងទ្វេ តែងតែ​យកចិត្ត​ទុកដាក់អំពីសុខទុក្ខរ​បស់បងប្អូនអតីតយុទ្ធជន និង​គ្រួសារ ជាពិសេ​សបាននាំយ​កវ៉ាក់សាំងបង្ការជំងឺកូវី១៩ មក​ចាក់ជូនពួកគាត់ ទាំងដូសមូលដ្ឋាន និង​ដុះជំរុញរហូត​ការពារបា​នពីជំងឺ​ដ៏មហាប្រល័យ នឹងបានរ​ស់នៅជួបជុំក្រុម​គ្រួសារយ៉ាង​មានសុភ​មង្គល ក្រោមម្លប់សុខសន្តិភាពសម័យតេជោ សែន។

 

ថ្លែងទៅ​កាន់ប​ងប្អូនអតី​តយុទ្ធជន ក្នុងអង្គពិ​ធីដ៏ឱឡារឹក​នោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បាន​ពាំ​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខរប​ស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន នៅក្នុងខេត្តកំ​ពង់ចាម​ទាំងមូល។ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានស្នើដល់មូលដ្ឋានត្រូវថែទាំ និងយកចិត្តទុកដាក់​សុខ​ទុក្ខជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ព្រោះពួកគាត់បានចូលរួមពលី និងលះបង់ ដើម្បីជាតិ​ច្រើនណាស់។

 

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ដោយឡែកថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ត្រូវស​ហការជា​មួយស្ថាប័នជំនាញ ធ្វើជាសេ​នាធិការឲ្យអភិបាលខេត្ត ធ្វើការគ្រប់គ្រងដីសម្បទានសង្គមកិច្ច ដែល​រដ្ឋប្រគល់ឲ្យ​ដើម្បីបែងចែកជាឡូត៍ នឹង​ស្នើសុំ​សម្តេច​តេជោ ហ៊ុន សែន កសាងផ្ទះជូនប​ងប្អូនស​មាជិកដែ​លអ​ត់ដីអត់ផ្ទះ។

 

ជាមួយគ្នានោះដែរទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែង​កោត​សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ​ខិតខំបំពេ​ញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរប​ស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យកា​រងារសមា​គមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់​។ឯកឧត្តមក៏​បានណែនាំ​ឲ្យថ្នាក់ដឹកនាំ​សមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខ​ភាព និងមានវិធានការជួយពួកគា​ត់ ពេល​មាន​បញ្ហាឲ្យទាន់​ពេល​វេលា ដើម្បីជាការដឹងគុណ និងជា​ការតបស្នងនូវគុណ​បំណាច់យ៉ាងធំធេ​ងរបស់អតីតយុទ្ធជន ចំពោះជាតិ មាតិភូមិ និងប្រជា​ជនកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button