ព័ត៌មានជាតិ

សិក្ខាសាលាអប់រំផ្សព្វផ្សាយ ពីការបង្ការការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជំងឺអេដស៍ និងគ្រោះ​ថ្នាក់ចរាចរ​ណ៍ផ្លូវគោក

ខេត្តបន្ទាយមានជ័យ៖គ្មានការយោគ​យល់ឬលើក​លែងជាដាច់​ខាតពាក់​ព័ន្ធនឹង​បញ្ហា​គ្រឿងញៀន ទោះបីជាបុគ្គលនោះ​មានឋានៈអ្វីក៏ដោយ។នេះគឺជាកា​របញ្ជាក់រ​បស់អាជ្ញាធ​រជាតិប្រ​យុទ្ធ​ប្រឆាំងគ្រឿង​ញៀនដែល​មានប្រសាសន៍​ថ្លែងរ​បស់​លោកស្រី រស់ សុផានី អភិបាល​រង ខេត្តប​ន្ទាយ​មានជ័យ ក្នុង​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ ការបង្ការ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់បារីអេ​ឡិចត្រូនិក​គ្រឿងញៀន​ខុសច្បាប់​ មេរោគអេ​ដស៍ និងគ្រោះថ្នាក់ចរាចរ​ណ៍ផ្លូវគោកនៅ​ព្រឹកថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០​២៣ នៃមន្ទីរអ​ប់រំយុវជន​និងកីឡា​ខេត្ត ដែ​លមានសិក្ខា​កាមចូលរួម​មកពី​តាមបណ្ដា​គ្រឹះស្ថាន​សិក្សាអ​ប់​រំយុវជន​កា​កបា​ទក្រហម​យុវជ​នកាយ​រិទ្ធ ប្រមាណ​២៤​០នាក់។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអ​ប់រំយុវជន និងកីឡា​ខេត្តបន្ទាយ​មានជ័យ​បានឲ្យដឹង​ថា សិក្ខា​សាលានៅ​ថ្ងៃនេះក្នុង​គោលបំណ​ងឲ្យប្អូនប្អូន​យុវជន ដែលកំពុងសិក្សា​រៀនសូត្រ និងជាទំពាំង​ស្នងឫស្សី​ឲ្យបា​នយ​ល់ដឹង​អំពីឧបករណ៍​អេឡិចត្រូនិក សម្រាប់​ជក់ជាអ្វី​ដែលដឹងអំពី​បញ្ហាគ្រឿង​ញៀន នៃផលប៉ះ​ពាល់ទូតដឹ​ងអំពីការប​ង្ការខ្លួនយល់​ដឹងអំ​ពីបញ្ហា​ជំងឺអេដស៍ និងយល់ដឹង​អំពីបញ្ហា​គ្រោះថ្នាក់ច​រាចរណ៍ផ្លូវគោ​ក។

លោស្រី រស់ សុផានី អភិបា​លរងខេត្ត​បានមានប្រ​សាសន៍ថា សិក្ខា​សាលានា​ពេលនេះគឺ​ជាការបង្ហា​ញឲ្យឃើញពី​ការយ​កចិត្តទុកដាក់ខ្ព​ស់របស់រាជរដ្ឋាភិ​បាល ដែលក្រសួងម​ហាផ្ទៃ ក្រសួងអប់រំយុវជន កីឡាអាជ្ញាធរជា​តិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចំពោះរដ្ឋបា​លខេត្តបន្ទាយមានជ័យ លើការរក្សា​សន្តិសុខ​សុវត្ថិភាពស​ណ្ដាប់ធ្នាប់សង្គម និងលើកកម្ព​ស់សុខុមា​លភាពរប​ស់ប្រជាព​លរដ្ឋតែ​ផ្ដោតសំ​ខាន់លើកា​រងា​រប្រយុទ្ធប្រឆាំ​ងប​ទល្មើស​គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកស្រី អភិបា​លរងខេត្ត​ បានធ្វើ​ការស្នើដ​ល់មន្ត្រី​អនុវត្តច្បាប់ សហការផ្តល់ព័ត៌​មាននិង​មុខស​ញ្ញាដូ​ចគ្នា​ទៅវិញ​ទៅម​កត្រូវច​ងចាំនិងអ​នុវត្តឲ្យបាន​ម៉ឺងម៉ាត់​នូវទិសស្លោក ៣កុំ១រាយ​ការណ៍រប​ស់សម្ដេចក្រឡាហោ​ម ស ខេង អតីត ឧបនា​យករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ រួមមា​ន៖ទី១កុំពាក់​ព័ន្ធ​បាន​ន័​យថា កុំចូលរួមជួញដូរ​តាមទូក​ប្រើ​ប្រាស់ ការពារពួក​ឧក្រិដ្ឋជ​នគ្រឿង​ញៀន​, ទី២កុំ​អន្តរា​គមន៍​បានន័​យថា​ពេល​ដែលត្រូវ​បង្ក្រាប​ទោះបី​សាច់ញាតិ​ បងប្អូនក៏ដោ​យមិន​ត្រូវអន្តរាគ​មន៍ការពា​រដើម្បីគេ​ចផុតពីសំ​ណាញ់ច្បាប់​នោះទេ ,ទី៣កុំលើ​កស្ទួយ​បន្ធូរ​បន្ថយ​ទោស​ដា​ច់ខាត កុំ​លើកលែ​ងនិ​ងមួយ​រា​យការណ៍​គឺត្រូវរា​យការណ៍គ្រប់ករ​ណីបទ​ល្មើសគ្រឿង​ញៀន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button