សិក្ខាសាលាអប់រំផ្សព្វផ្សាយ ពីការបង្ការការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
ខេត្តបន្ទាយមានជ័យ៖គ្មានការយោគយល់ឬលើកលែងជាដាច់ខាតពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ទោះបីជាបុគ្គលនោះមានឋានៈអ្វីក៏ដោយ។នេះគឺជាការបញ្ជាក់របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានប្រសាសន៍ថ្លែងរបស់លោកស្រី រស់ សុផានី អភិបាលរង ខេត្តបន្ទាយមានជ័យ ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ការបង្ការការប្រើប្រាស់ផលិតផលថ្នាំជក់បារីអេឡិចត្រូនិកគ្រឿងញៀនខុសច្បាប់ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៃមន្ទីរអប់រំយុវជននិងកីឡាខេត្ត ដែលមានសិក្ខាកាមចូលរួមមកពីតាមបណ្ដាគ្រឹះស្ថានសិក្សាអប់រំយុវជនកាកបាទក្រហមយុវជនកាយរិទ្ធ ប្រមាណ២៤០នាក់។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សិក្ខាសាលានៅថ្ងៃនេះក្នុងគោលបំណងឲ្យប្អូនប្អូនយុវជន ដែលកំពុងសិក្សារៀនសូត្រ និងជាទំពាំងស្នងឫស្សីឲ្យបានយល់ដឹងអំពីឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់ជាអ្វីដែលដឹងអំពីបញ្ហាគ្រឿងញៀន នៃផលប៉ះពាល់ទូតដឹងអំពីការបង្ការខ្លួនយល់ដឹងអំពីបញ្ហាជំងឺអេដស៍ និងយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
លោស្រី រស់ សុផានី អភិបាលរងខេត្តបានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះគឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន កីឡាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ លើការរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋតែផ្ដោតសំខាន់លើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោកស្រី អភិបាលរងខេត្ត បានធ្វើការស្នើដល់មន្ត្រីអនុវត្តច្បាប់ សហការផ្តល់ព័ត៌មាននិងមុខសញ្ញាដូចគ្នាទៅវិញទៅមកត្រូវចងចាំនិងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវទិសស្លោក ៣កុំ១រាយការណ៍របស់សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមមាន៖ទី១–កុំពាក់ព័ន្ធបានន័យថា កុំចូលរួមជួញដូរតាមទូកប្រើប្រាស់ ការពារពួកឧក្រិដ្ឋជនគ្រឿងញៀន, ទី២–កុំអន្តរាគមន៍បានន័យថាពេលដែលត្រូវបង្ក្រាបទោះបីសាច់ញាតិ បងប្អូនក៏ដោយមិនត្រូវអន្តរាគមន៍ការពារដើម្បីគេចផុតពីសំណាញ់ច្បាប់នោះទេ ,ទី៣–កុំលើកស្ទួយបន្ធូរបន្ថយទោសដាច់ខាត កុំលើកលែងនិងមួយរាយការណ៍គឺត្រូវរាយការណ៍គ្រប់ករណីបទល្មើសគ្រឿងញៀន៕