រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់គ្រឿងបរិភោគអំណោយអភិសន្តិបណ្ឌិតស សុខា ដល់កងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥
ខេត្តបន្ទាយមានជ័យ៖កាលពីព្រឹកថ្ងៃទី០៣ខែតុកាឆ្នាំ២០២៣ ប្រតិភូក្រសួងមហាផ្ទៃ បានចុះសួរសុខទុក្ខ សំណេះសំណាលនិងផ្តល់គ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី ផ្តល់ដល់កងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥ ។ពិធីធ្វើឡើងនៅបញ្ជាការដ្ឋានគណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីនាយឧត្តមសេនីយ៍ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាលពាក់ព័ន្ធផងដែរ។
លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកនិងជាមេបញ្ជាការរង ទទួលអចិន្ត្រៃយ៍គណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥ បានមានប្រសាសន៍ថា: ការអញ្ជើញចុះស្វែងយល់សភាពការណ៍ ការលំបាក បញ្ហាប្រឈម សំណេះសំណាលរបស់ប្រតិភូក្រសួងមហាផ្ទៃនាឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌលើកនេះចំពេលដែលកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥ (មាន១០ វរ:សេនាតូច គឺនៅខេត្តពោធិសាត់១វរ: ខេត្តបាត់ដំបង៣វរ: ខេត្តប៉ៃលិន២វរ: ខេត្តបន្ទាយមានជ័យ៤វរ: និងអង្គភាពនគរបាលការពារបេតិកភ័ណ្ឌប្រាសាទបន្ទាយឆ្មារ ) ប្រចាំទិសភូមិភាគ៥ បាននឹងកំពុងបន្តអនុវត្តបទបញ្ជារ ទ្រោលសភាពការណ៍ការងារការពារព្រំដែនក្នុងកាល:ទេស:ដែលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍និងមានទំនាក់ទំនងល្អជាមួយកងកម្លាំងការពារព្រំដែនភាគីថៃ។
ក្នុងនោះ កងកម្លាំងបន្តយកចិត្តទុកដាក់ :លើកកម្ពស់សមត្ថកិច្ចវិជ្ជាជីវ:និងក្រមសីលធម៌កងកម្លាំងនគរបាលជាតិឆ្លើយតបនឹងគោលនយោបាយកែទម្រង់កងកម្លាំង។ចូលរួមទប់ស្កាត់.បន្សាបឥទ្ធិពលនូវឧបាយកល សកម្មភាពពួកប្រឆាំង ជ្រុលនិយម១ក្តាប់តូចទាំងក្នុងនិងក្រៅប្រទេស។ទប់ស្កាត់បទល្មើសឆ្លងដែននានា ទប់ស្កាត់ បង្ក្រាបមេខ្យល់។ក្តាប់និងដោះស្រាយសភាពការណ៍ព្រំដែន។ពង្រឹងបរិមាណនិងគុណភាពនគរបាលនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីលក្ខ័ន្តិក:ព្រំដែន ជាដើម។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃសូមវាយតម្លៃខ្ពស់និងគាំទ្រចំពោះសមិទ្ធផលក៏ដូចស្នាដៃនានាចំពោះនាយឧត្តមសេនីយ៍សមិទ្ធផលក៏ដូចស្នាដៃនានាចំពោះនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការនគរបាលជាតិនិងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤និង៥ និងកងកម្លាំងដែលដឹកនាំ បំពេញភារកិច្ចរបស់ខ្លួននិងសហការជិតស្និតជាមួយកងកម្លាំងទ័ពក្នុងការពារបូរណភាពទឹកដី ទប់ស្កាត់ឧបាយកលរបស់ក្រុមនយោបាយនិន្នាការប្រឆាំងជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ។
លោកសំរឺទ្ធិ ឌី បានបន្តថា : ក្នុងនាមក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ លោកសូមណែនាំនិងដាក់បទបញ្ជាមួយចំពោះកងកម្លាំងនគរបាលការពារព្រំដែនបន្តយកចិត្តទុកដក់លើ: –លើកកម្ពស់ការប្តេជ្ញាចិត្តការពារខឿនសន្តិភាព ការពារអធិបតេយ្យភាព បូរណភាពទឹកដី ។–ជម្រុញលើកកម្ពស់ អភិវឌ្ឍន៍សមត្ថភាពលើការងារជំនាញ ច្បាប់ យុទ្ធវិធីក្នុងតួនាទីការពារបូរណភាពដែនដី ការពារសុខសុវត្ថិភាព ។–ពង្រឹងការយាមល្បាត ត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងអន្តរាគមន៍លើការងារនានា។ល។
សូមបញ្ជាការថា : អំណោយអំណោយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាន :មី ១១កេះ ត្រីខ៥៤កេះ ទឹកក្រូច១៣១កេះ ស្រាបៀរ២៦៧កេះនិងថវិកា៥៤លានរៀល ៕