ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និងផ្តល់គ្រឿងប​រិភោគអំ​ណោយអភិ​សន្តិប​ណ្ឌិតស សុខា ដល់ក​ងកម្លាំងន​គរបាល​ការពា​រព្រំដែ​នប្រចាំ​ទិសភូមិភាគ៥

ខេត្តបន្ទាយមានជ័យ៖កាលពីព្រឹកថ្ងៃទី០៣ខែតុកាឆ្នាំ២០២៣ ប្រតិភូក្រ​សួងមហា​ផ្ទៃ បានចុះសួ​រសុខទុក្ខ សំណេះ​សំណាល​និងផ្តល់​គ្រឿងឧបភោ​គបរិភោគ​ដែលជា​អំណោ​យរបស់​លោកអភិស​ន្តិបណ្ឌិតស សុខា ឧបនាយ​ករដ្ឋមន្ត្រី ផ្តល់ដល់ក​ងកម្លាំងនគរបា​លការពា​រព្រំដែនប្រចាំទិ​សភូមិ​ភាគ៥ ។ពិធីធ្វើឡើងនៅ​បញ្ជាកា​រដ្ឋាន​គណ:បញ្ជាការនគរ​បាលជាតិប្រចាំភូមិភាគ៥ ក្នុងក្រុង​ប៉ោយប៉ែ​ត ខេត្តបន្ទាយ​មានជ័យ ក្រោមអធិបតីភាព នាយ​ឧត្តម​សេនីយ៍​ សំរឹទ្ធ ឌី រដ្ឋ​លេខាធិ​ការក្រសួង​ម​ហាផ្ទៃ និង​មានការចូលរួម​ពីនាយឧត្តម​សេនីយ៍​ហ៊ូ សាគុណ រដ្ឋលេខា​ធិការក្រ​សួងម​ហាផ្ទៃ អនុរដ្ឋលេ​ខាធិការ​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទា​យមានជ័យ និងមន្ត្រីនគរ​បាលពាក់​ព័ន្ធផងដែរ។

លោកឧត្តមសេ​នីយ៍​ទោ ស៊ឹម សំអាត ប្រធាននា​យកដ្ឋានន​គរបាលកា​រពារព្រំដែនគោ​កនិងជាមេ​បញ្ជាការរង ទទួ​លអចិន្ត្រៃយ៍​គណ:បញ្ជាកា​រនគរបាល​ជាតិប្រចាំភូមិភា​គ៥ បានមានប្រសាសន៍ថា: ការអញ្ជើ​ញចុះស្វែងយ​ល់ស​ភាព​ការណ៍ ការ​លំបាក ​បញ្ហាប្រឈម សំ​ណេះសំណាល​របស់​ប្រតិភូ​ក្រសួង​មហាផ្ទៃនាឱ​កាសបុណ្យកា​ន់បិណ្ឌនិ​ងភ្ជុំបិណ្ឌលើក​នេះចំ​ពេលដែលក​ងកម្លាំងនគរបាលកា​រពារព្រំដែនប្រចាំ​ទិសភូមិ​ភាគ៥ (មាន១០ វរ:សេនាតូច គឺនៅ​ខេត្តពោធិសាត់១វរ: ខេត្តបាត់ដំ​បង​៣វរ: ខេត្តប៉ៃ​លិន២វរ: ខេត្តបន្ទា​យមានជ័យ៤វរ: និង​អង្គភាពនគរបាលកា​រពារបេតិកភ័ណ្ឌ​ប្រាសាទបន្ទាយឆ្មារ ) ប្រចាំទិ​សភូមិភាគ៥​ បាននឹងកំពុងបន្តអនុវត្តបទបញ្ជារ ទ្រោលស​ភាពការណ៍​កា​រងារការ​ពារព្រំដែនក្នុងកាល:ទេស:ដែលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍​និងមានទំនាក់​ទំន​ងល្អជាមួយ​កងកម្លាំងការពារព្រំដែនភាគីថៃ។

ក្នុងនោះ​ កងកម្លាំង​បន្តយក​ចិត្តទុកដាក់ :លើកកម្ពស់​សមត្ថកិច្ចវិជ្ជាជី​វ:និងក្រមសីលធម៌​កងកម្លាំង​នគរបាលជា​តិឆ្លើយ​តបនឹងគោលនយោបាយកែទម្រង់កងកម្លាំង។ចូលរួមទប់​ស្កាត់.បន្សាបឥទ្ធិព​លនូវឧបាយកល សកម្មភាពពួកប្រឆាំង ជ្រុលនិយម១ក្តាប់តូចទាំងក្នុងនិងក្រៅប្រទេស។ទ​ប់ស្កាត់បទ​ល្មើសឆ្លងដែន​នានា ទប់ស្កាត់ បង្ក្រាបមេខ្យល់។ក្តាប់និ​ងដោះ​ស្រាយសភាព​ការណ៍ព្រំដែន។ពង្រឹងបរិមា​ណនិងគុណភាពន​គរបាលនិងផ្សព្វផ្សា​យដល់ប្រជាព​លរដ្ឋពីលក្ខ័ន្តិក:​ព្រំដែន ជាដើ​ម។

នាឱ​កាសនោះ លោក​នាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេ​ខាធិការ​ក្រសួងមហាផ្ទៃសូ​មវាយតម្លៃខ្ពស់​និងគាំទ្រចំពោះសមិទ្ធផ​លក៏ដូចស្នាដៃនានាចំពោះនាយ​ឧត្តមសេនីយ៍សមិទ្ធ​ផលក៏ដូចស្នាដៃ​នានាចំ​ពោះ​នាយឧត្តម​សេនីយ៍ ខេង សុមេធ អគ្គស្នង​ការនគរបា​លជាតិនិង​ជាមេបញ្ជាកា​រនគរបាលជាតិ​ប្រចាំទិសភូមិភា​គ៤និង​៥ និងកង​កម្លាំង​ដែលដឹកនាំ បំពេញភារកិ​ច្ចរបស់ខ្លួននិងស​ហការជិតស្និតជា​មួយកងកម្លាំងទ័ព​ក្នុង​ការពារបូរណភាពទឹកដី ទប់ស្កាត់ឧបាយកល​របស់ក្រុមនយោ​បាយនិន្នាកា​រប្រឆាំងជ្រុលនិយម​ដែលប៉ុន​ប៉ងផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់និងថែរក្សាការពារសន្តិភាព សន្តិ​សុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ។

លោកសំរឺទ្ធិ ឌី បានប​ន្តថា : ក្នុងនាមក្រ​សួងមហាផ្ទៃនិ​ងអគ្គស្នងការនគរបាលជាតិ លោកសូមណែ​នាំនិងដាក់​បទបញ្ជាមួយ​ចំពោះកងកម្លាំងនគរបាលការពារព្រំដែនបន្តយកចិត្តទុកដក់លើ: –លើកក​ម្ពស់ការប្តេជ្ញាចិត្តកា​រពារខឿនសន្តិភាព ការពា​រអធិបតេយ្យភាព បូរណភាពទឹកដី ។ជម្រុញលើ​កកម្ពស់ អភិវឌ្ឍន៍ស​មត្ថភាពលើការងារជំនា​ញ ច្បាប់ យុទ្ធវិធីក្នុងតួនាទីការពារបូរណភាពដែនដី ការពា​រសុខសុវត្ថិភាព ។ពង្រឹងការយា​មល្បាត ត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ពលករឆ្លង​ដែនខុសច្បាប់ និងអន្តរាគមន៍លើការងារនានា។ល។

សូមបញ្ជាការថា : អំណោយអំណោយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាន :មី ១១កេះ ត្រីខ៥៤កេះ ទឹកក្រូច១៣១កេះ ស្រាបៀរ២៦៧កេះនិងថវិកា៥៤លានរៀល ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button