ពលករខ្មែរ២នាក់ប្តីប្រពន្ធ ត្រឡប់មកពីធ្វើការនៅប្រទេសថៃ ដល់អូរព្រំដែនបានសម្រាលកូន ត្រូវបានកម្លាំងជួយអន្តរាគមន៍សង្គ្រោះឆ្លងទឹកជំនន់ នៅក្នុងស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរ២នាក់ប្តីប្រពន្ធត្រឡប់ពីធ្វើការនៅប្រទេសថៃដល់អូរព្រំដែន បានសម្រាលកូន ត្រូវបានកម្លាំងជួយអន្តរាគមន៍សង្គ្រោះឆ្លងទឹកជំនន់នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិ.ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី សុខ ចន្ថា ជំនួយការសេនាធិការវរៈសេនាតូចថ្មើជើងលេខ៥១១បានប្រាប់ថា៖ពលករដែលត្រឡប់ពីថៃ២នាក់ប្តីឈ្មោះ វ៉ាន់ ដេត អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ណា វិន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិទួលឃ្លាំង ឃុំព្រៈធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោកបានបញ្ជាក់ថា៖ពលករខ្មែរ២នាក់ប្តីប្រពន្ធ និងកូនប្រុសម្នាក់ត្រឡប់ពីធ្វើការនៅប្រទេសថៃត្រឡប់វិញតាមច្រករបៀងខុសច្បាប់ឈឺពោះសម្រាលកូនក្នុងទឹកដីថៃជាប់ព្រំដែន ត្រូវបានកម្លាំងជួយអន្តរាគមន៍យកធុងលាយស៊ីម៉ង់ដាក់ឆ្លងអូរព្រំដែនទឹកកំពុងជន់និងហូរខ្លាំងនិងកូនប្រុសម្នាក់ហើយស្ត្រីសម្រាលកូនត្រូវបានដឹកតាមម៉ូតូកងបីទៅកាន់មណ្ឌលសុខភាពបឹងបេងស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ត្រី សុខ ចន្ថា បានបញ្ជាក់ថា៖ក្រោយពេលដែលជួយសង្គ្រោះពលករខ្មែរ១គ្រួសារ ដែលមានប្រពន្ធមានផ្ទៃពោះហើយសម្រាលកូននៅក្បែរអូរព្រំដែនថៃ.កម្ពុជានោះ ត្រូវបានជួយអន្តរាគមន៍ទាន់ពេលវេលាសម្រាប់ប្រជាពលរដ្ឋអោយមានសុវត្ថភាពគ្រប់គ្រាន់៕