ព័ត៌មានជាតិ

ពលករខ្មែរ​២នាក់ប្តីប្រពន្ធ ត្រឡប់មកពីធ្វើការនៅប្រទេសថៃ ដល់អូរព្រំដែន​បានស​ម្រាលកូន ត្រូវបា​ន​កម្លាំងជួ​យអន្តរា​គមន៍​សង្គ្រោះឆ្លង​ទឹកជំនន់ នៅក្នុងស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរ​២នាក់​ប្តី​ប្រពន្ធត្រ​ឡប់ពី​ធ្វើ​ការនៅ​ប្រទេ​សថៃ​ដល់អូរ​ព្រំដែន បា​នស​ម្រាលកូន ​ត្រូវ​បាន​កម្លាំ​ងជួ​យ​អន្តរាគមន៍​សង្គ្រោះ​ឆ្លងទឹ​ក​ជំន​ន់នៅថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០​២៣ នៅចំណុ​ចភូមិ.​ឃុំ​បឹងបេ​ង ស្រុកម៉ាឡៃ ខេ​ត្តបន្ទាយមា​នជ័យ។

លោកវ​រៈសេនីយ៍ត្រី សុខ ចន្ថា ​ជំនួយការ​សេនាធិ​ការវរៈ​សេនាតូចថ្មើ​ជើងលេខ៥១១បានប្រាប់ថា៖ពល​ករដែលត្រឡប់ពីថៃ​២នាក់ប្តីឈ្មោះ​ វ៉ាន់ ដេត​ អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ណា​ វិន អាយុ២៤ឆ្នាំ មានស្រុកកំ​ណើត​នៅភូមិទួល​ឃ្លាំង ឃុំព្រៈធា​តុ ស្រុកអូ​ររាំងឪ ខេត្តត្បូងឃ្មុំ។

លោកបានបញ្ជាក់ថា៖ពលករខ្មែរ២​នាក់ប្តីប្រពន្ធ និងកូនប្រុស​ម្នាក់ត្រឡប់​ពីធ្វើការនៅប្រ​ទេសថៃត្រ​ឡប់​វិញតាមច្រករ​បៀងខុសច្បាប់​ឈឺពោះ​សម្រាលកូន​ក្នុងទឹកដី​ថៃ​ជាប់ព្រំដែន ត្រូវបានកម្លាំងជួយ​អន្តរាគមន៍យក​ធុងលាយ​ស៊ីម៉ង់​ដាក់ឆ្លង​អូរព្រំដែន​ទឹកកំពុង​ជន់និងហូរ​ខ្លាំង​និងកូន​ប្រុស​ម្នាក់​ហើ​យស្ត្រី​សម្រាល​កូនត្រូវ​បានដឹ​កតាមម៉ូតូក​ងបី​ទៅកា​ន់មណ្ឌ​លសុខភា​ពបឹងបេ​ងស្រុកម៉ាឡៃ។

លោកវ​រៈសេនីយ៍ត្រី សុខ ចន្ថា បានបញ្ជាក់ថា៖ក្រោយ​ពេលដែល​ជួយសង្គ្រោះពលក​រខ្មែរ១គ្រួសារ ដែលមានប្រពន្ធមាន​ផ្ទៃពោះហើយ​សម្រាលកូន​នៅក្បែរអូរ​ព្រំដែនថៃ.​កម្ពុជានោះ ត្រូវបានជួយ​អន្តរាគមន៍​ទាន់​ពេល​វេលាសម្រា​ប់ប្រជាពលរដ្ឋអោ​យ​មានសុវត្ថភាព​គ្រប់គ្រាន់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button