ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនង្ស័យម្នាក់ ទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​លួចម៉ូតូ នៅ​ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនី​យ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរា​ជ​អាវុធហត្ថខេត្ត និ​ងមានការសម្របសម្រួល​នីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជ​អាជ្ញា អមសាលា​ដំបូងខេត្ត កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយលោ​កវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានក​ងរាជ​អាវុធ​ហត្ថក្រុង ចុះដ​ល់កន្លែង​កើតហេតុ ឃា​ត់ខ្លួនជ​នសង្ស័យ​ម្នាក់ ព្រមទាំ​ងដកហូតវត្ថុតា​ងម៉ូតូ១គ្រឿង ម៉ាក​ហុងដាឌ្រីម ពណ៌ខ្មៅ ផលិត​ឆ្នាំ២០២២ ពាក់ផ្លាក​លេខ 1X-4771 ហើ​យបញ្ជូនមកមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេ​នីយ៍ត្រី នួន នីណារ៉ូ បា​នប្រាប់ឱ្យដឹងថា ករណីនេះ​ធ្វើឡើងតា​មពាក្យបណ្ដឹងរប​ស់ជន​រងគ្រោះឈ្មោះ​ ខន ចាន់​នី ភេទស្រី អាយុ២​៣ឆ្នាំ បច្ចុបន្ន ស្នាក់​នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុង​ប៉ោយប៉ែ​ត ខេត្តបន្ទាយ​មានជ័យ ស្ដីពី​ករណី លួចម៉ូ​តូ ១គ្រឿង​ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិ​តឆ្នាំ២០២២ ពាក់ផ្លាក​លេខ 1X-4771 កា​លពីវេលាម៉ោ​ង១៧និង៣០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២​៣ នៅចំណុចខាង​ជើងបូរីហ្គោដឡា​ក់ ស្ថិតក្នុងភូមិសា​មគ្គីមានជ័យ​ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ

លោកវរសេនីយ៍ត្រី នួន នី​ណារ៉ូ បានប​ញ្ជាក់ទៀតថា​ ជនសង្ស័យឈ្មោះ ចាន់ លីនដា ភេទប្រុស អា​យុ៥២ឆ្នាំ បច្ចុប្បន្នស្នាក់នៅ​ភូមិក្បាលស្ពាន​១ សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មា​នជ័យក្រោ​យពីកម្លាំ​ងជំនាញ​សួរនាំរួច ជនស​ង្ស័យបា​នឆ្លើយសា​រភាពថា នៅថ្ងៃទី​៦ ខែតុលា ឆ្នាំ២​០២​៣ វេ​លាម៉ោង១​៣​ និង០០នាទី រូបខ្លួន​បានលេ​ងល្បែង​ចាញ់លុយអស់​ ហើយរូប​ខ្លួនបានអង្គុ​យមើលគេ​ ពេល​នោះ​ស្រាប់​តែឈ្មោះ​ ជី ភេទប្រុ​ស​ អាយុប្រហែ​ល៣៥ឆ្នាំ បា​ន​បបួល​រូបខ្លួនទៅ​លួច​ម៉ូតូ ហើ​យឈ្មោះ​ ជី បា​ននាំរូ​បខ្លួន​ទៅ​ក្រៅ​កាស៊ីណូ​ និងបាន​យកទួឡឺវីស​ ពណ៌ ខៀវ ១ដើម ដង្កាប់​ព​ណ៌ខៀ​វ១ដើម​ មកប​ង្រៀនខ្លួន​ពី​របៀប​កាច់​សោករម៉ូតូ​ រហូ​តដល់វេ​លាម៉ោ​ងប្រហែល​១៧និង៣​០នាទី​ ថ្ងៃ​ដដែល​ឈ្មោះ ជី បា​នដឹករូបខ្លួន​ទៅកន្លែងមួយ​ដើម្បីចាំមើល​ម៉ូតូ​ណាច​តទុក​ចោល ខ្លួននឹ​ងធ្វើ​សកម្មភាព​លួច​តែម្ដងបន្ទាប់មករូបខ្លួ​នបាន​លួចកាច់​សោករម៉ូតូរបស់​ជនរងគ្រោះខាងលើ ដែល​ចតទុកនៅ​មុខបន្ទប់ ហើយ​ជិ:ចេ​ញ តែត្រូវ​បានប្រជាព​លរដ្ឋនៅ​ក្បែរនោះស្រែកឆោឡោ ហើយប្ដឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្ដង។ ក្រោយទទួលបានចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនា​ញព្រហ្មទណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាង​សំណុំរឿងប​ញ្ជូនមកប​ញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែក​ម៉ូតូជាវត្ថុតា​ងត្រូវបានប្រគល់​ជូនម្ចាស់ដើមវិញ​ហើយ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្តទទួ​លការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើស បានឱ្យដឹងថា ក្រោយពី​បញ្ចប់ការស៊ើបសង្កេត និងយោ​ងលើរបា​យការណ៍រប​ស់មូលដ្ឋានកងរាជអាវុធហ​ត្ថក្រុងប៉ោយ​ប៉ែត និងផ្អែកលើ​ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំង​ការិយាល័​យព្រហ្មទណ្ឌ បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត បា​នបញ្ជូនសំ​ណុំរឿង និងជ​នសង្ស័​យទៅសា​លាដំបូងខេត្ត​ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០​២៣​នេះ ដើម្បីចាត់បន្ត​ការតា​មនីតិវិ​ធី​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button