រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត ប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី៤៣ ឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមសហការជាមួយមន្ទីរទេសចរណ៍ខេត្តមន្ទីរបរិស្ថានខេត្ត បានប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី ៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទទេសចរណ៍និងការវិនិយោគបៃតង រួមនឹងទិវាពិភព ស្អាតលើកទី៦ ឆ្នាំ២០២៣ ដែលជាបញ្ហាប្រឈមដែលយើងទាំងអស់គ្នា ត្រូវរួមកម្ចាត់ពិសេសសំរាមថង់ប្លាស្ទិក សំបកកំប៉ុង ចានស្នោជាដើម។ដែល សារធាតុទាំងនេះមិនងាយរលាយនិងជាប្រភពនៃមេរោគផងដែរ ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា វិស័យទេសចរណ៍នៅកម្ពុជាយើងដូចជាទេសចរណ៍វប្បធម៌ និងធម្មជាតិឲ្យវិស័យទេសចរណ៍ត្រូវបានកំណត់ជាវិស័យអាទិភាព ជាមាសបៃតង ជាវិស័យបង្កើតការងារលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបង្កើនប្រាក់ចំណូលថែមទាំងទាក់ទាញការ ពីបរទេសព្រមទាំងលំហូរចូលភ្ញៀវទេសចរកាន់តែច្រើនដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
នាឱកាសនោះលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារបញ្ជាក់ថា ជាតំបន់ទេសចរណ៍និងការវិនិយោគបៃតងនេះ ពិតជាបានពន្លិចកាន់តែច្បាស់ថែមទៀតពីតួនាទីវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងកន្លងទៅ កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយសុវត្ថិភាព ក្រោយកូវីដ១៩ ដោយចង្អុលដល់ការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឲ្យងើបឡើងវិញក្នុងល្បឿនលឿនគួរឲ្យកត់សម្គាល់ជាលទ្ធផលរយៈពេល៨ខែ ឆ្នាំ២០២៣នេះកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៣,៥លាននាក់កើនឡើង២៥០,៨ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ។កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង ៥លាននាក់កើនឡើង១២០ភាគរយនិងទេសចរជាតិប្រមាណជាច្រើនលាននាក់នឹងរំពឹងថាក្នុងឆ្នាំ២០២៣ទេសចរអន្តរជាតិនឹងកើនឡើង ៨លាននាក់ មូលហេតុប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញលេញ ។ចុងបញ្ចប់នៃកម្មវិធីអស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋដែលបានចូលរួមបានធ្វើការចុះរើសសំរាមស្របតាមសួនច្បារដងផ្លូវនិងជុំវិញផ្សារជានិមិត្តរូប នៃចូលរួមទាំងអស់គ្នាដើម្បីទីក្រុងស្អាត និងបរិស្ថានល្អ៕